ក្រុមហ៊ុន Evergrande

ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ របស់ក្រុមហ៊ុនចិន Evergrande ត្រូវបានតុលាការសម្រេចអនុញ្ញាតឲ្យដាក់ពាក្យសុំក្ស័យធន


ក្រុមហ៊ុន China Evergrande New Energy Vehicle បាននិយាយបញ្ជាក់នៅថ្ងៃទី ៥ ខែសីហាថា តុលាការក្នុងស្រុកមួយបានសម្រេចឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួនពីរ គួរតែដាក់ពាក្យសុំក្ស័យធន ហើយត្រូវរៀបចំដំណើរការក្រុមហ៊ុនឡើងវិញ។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេលមួយសប្តាហ៍បន្ទាប់ពីម្ចាស់បំណុលរបស់ក្រុមហ៊ុនទាំងពីរនេះ បានដាក់ពាក្យសុំឱ្យមាននីតិវិធីបែបនេះពីតុលាការ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
ក្រុមហ៊ុន Evergrande
ដោយ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី China Evergrande New Energy Vehicle បានធ្លាក់ចុះ ៧% កាលពីថ្ងៃទី២៩ ខែកក្កដា ក្រោយពេលមួយថ្ងៃបន្ទាប់ពីម្ចាស់បំណុលនៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន Evergrande New Energy Vehicle (Guangdong) និងក្រុមហ៊ុន Evergrande Smart Automotive (Guangdong) បានស្វែងរកការយល់ព្រមពីតុលាការ ដើម្បីឲ្យក្រុមហ៊ុនទាំងពីរដាក់ពាក្យសុំក្ស័យធន ហើយរៀបចំដំណើរការឡើងវិញ បន្ទាប់ពីដោះស្រាយបញ្ហានានា។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ China Evergrande New Energy Vehicle ដែលស្ថិតក្រោមក្រុមហ៊ុនមេ China Evergrande Group កាលពីខែឧសភាបានធ្វើបច្ចុប្បន្នភាពទីផ្សារ និងបានដឹងថា អ្នកទូទាត់បំណុលរបស់ខ្លួនកំពុងពិភាក្សាជាមួយអ្នកទិញ ដ៏មានសក្តានុភាព ដើម្បីទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុននេះ ហើយក៏បានបង្កើនឱកាស នៃការពង្រីកខ្សែឥណទានថ្មីសម្រាប់ក្រុមហ៊ុននេះដើម្បីគាំទ្រដល់ផលិតកម្មរបស់ខ្លួនផងដែរ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងងាកទៅរកបច្ចេកវិទ្យាពីប្រទេសហូឡង់ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនាន់កាន់ដ៏កំណាច

ព័ត៌មាន
ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ថៃ វៀតណាម ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី កំពុងសម្លឹងទៅរកបទពិសោធន៌ និងបច្ចេកវិទ្យាពីប្រទេសជឿនល…

តើស្ថានភាពដែលថៃ កំពុងហែលឆ្លងពេលនេះ ពិតជាអាក្រក់ជាងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ១៩៩៧ មែនឬ?

ព័ត៌មាន
អ្នកជំនាញនៅវិទ្យាស្ថានជាតិ អភិវឌ្ឈន៍រដ្ឋបាលថៃ យល់ឃើញថា បញ្ហាសេដ្ឋកិច្ច ជាពិសេសវិបត្តិសាច់ប្រាក់ដែលសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសថៃ កំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ