អាមេរិក-​ការ​អនុគ្រោះ​ពន្ធ

សមាគម​រោងចក្រ​កាត់ដេរ​ស្នើ​ឲ្យ​អាមេរិក​​អនុគ្រោះ​ពន្ធ​លើ​​ផលិតផល​ស្បែក​​ជើង


សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ នា​សប្ដាហ៍​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​បន្ថែម​ផលិតផល​ស្បែក​ជើង​ចូល​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (GSP)​​ ដើម្បី​ឲ្យ​ផលិតផល​នេះ​​មិន​ជាប់​កាតព្វ​កិច្ច​ពន្ធ។
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ស្នើ​រដ្ឋាភិបាល​អាមេរិក​ឲ្យ​បញ្ចូល​ផលិត​ផល​ស្បែក​ជើង​ពី​កម្ពុជា ទៅ​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP)
ដោយ

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ការ​ដាក់​ញត្តិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​រដ្ឋាភិបាល​អាមេរិក​នឹង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​នូវ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ ពន្ធ (GSP) នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។

GMAC បាន​និយាយ​ថា ខ្លួន​បាន​ទាក់ទង​ក្រុមហ៊ុន​ច្បាប់​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ឲ្យ​ជួយ​ទាក់ទិន​នឹង​សំណើ​នេះ​ ហើយ​បាន​បន្ត​ថា «បើ​សិន​ជា​ជោគជ័យ វា​នឹង​ជួយ​យ៉ាង​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​បង្កើន​ការ​នាំ​ចេញ មាន​ការ​វិនិយោគ​ថ្មីៗ និង​ការ​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់។ GMAC បាន​និង​កំពុង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ច្បាប់​នេះ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​នៃ​ញត្តិ​នេះ»។

«GMAC ជឿ​ជាក់​យ៉ាង​មុតមាំ ថា ញត្តិ​នេះ​នឹង​ទទួល​បាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ពិចារណា​ពី​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​របស់​យើង លើ​ស្ថានភាព​ការងារ ជាពិសេស ភាព​ប្រសើរ​ឡើង​នៃ​ការ​ទូទាត់​ប្រាក់​ឈ្នួល​ដែល​នាំ​ឲ្យ​មាន​ការ​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​សុខុមាលភាព​របស់​កម្មករ​និយោជិត​របស់​យើង»។

GMAC​​ បាន​អះអាង​ថា ការ​ដាក់​ញត្តិ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម។

លោកស្រី សឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​និយាយ​ថា ក្រសួង​គាំទ្រ​ញត្តិ​នេះ ព្រោះ​វា​ចំណេញ​ដល់​កម្ពុជា។ លោកស្រី សឹង សុផារី បាន​និយាយ​ដូច្នេះ​ថា​ «ក្រសួង​ឲ្យ​តែ​ចំណេញ​ គឺ​គាំទ្រ​គេ​ហើយ»។

យោងតាម GMAC, GSP នេះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ ហើយ​បាន​បន្ត​ថា ផលិតផល​ស្បែក​ជើង​នៅ​តែ​ជា​ឧស្សាហ​កម្ម​រសើប​នៅ​ក្នុង​គោល​នយោបាយ​ពាណិជ្ជ​កម្ម​អាមេរិក។

បច្ចុប្បន្ន​នេះ GMAC មាន​រោងចក្រ​ផលិត​ស្បែក​ជើង​ចំនួន ៥៩ និង​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​ ៧០០​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន៕




អត្ថបទបន្ទាប់


ក្នុង​អាណត្តិ​អភិបាលក្រុង​ថ្មី តើ​ការរំដោះ​ចិញ្ចើម​ផ្លូវ​​ធ្វើ​បាន​ដល់​ណា​ហើយ?

ព័ត៌មាន
ការ​កកស្ទះ​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ និង​ខាត​បង់​សេដ្ឋកិច្ច​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្ន…

កម្ពុជា​ផលិត​បន្លែ​បាន​តែ​ជិត​៥០%​នៃ​តម្រូវការ ក្រៅ​ពី​នោះ​គឺ​នាំ​ចូល!

ព័ត៌មាន
កម្ពុជា​ល្បីល្បាញជា​ប្រទេស​កសិកម្ម ប៉ុន្តែ បើ​និយាយ​ពី​បន្លែ កម្ពុជា​ផលិត​បាន​ត្រឹម​តែ​ជិតពាក់កណ្ដាល​ប៉ុណ្ណោះ​នៃ​តម្រូវការ​ក្នុង​ស្រុក​សរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ