​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស័យការបរទេស

បញ្ហាសំខាន់ៗចំនួន៣ ត្រូវបានគេរំពឹងថា​នឹងត្រូវបានដាក់លើតុចរចារវាងមេដឹកនាំអាម៉េរិក ចិន និងរុស្ស៊ី


ជំនួបត្រីភាគីរវាងលោក វ្ល៉ាឌីមៀ ពូទីន លោក ស៊ី ជីនភីង និងលោក ដូណាល់ ត្រាំ នៅលើទឹកដីប្រទេសចិន នៅថ្ងៃទី១៩ ខែវិច្ឆិកា មិនមែនគ្រាន់តែជាជំនួបការទូតធម្មតារវាងមេដឹកនាំប្រទេសមហាអំណាចនោះទេ ប៉ុន្តែវាគឺជាវិញ្ញាសាសាកល្បងដ៏សំខាន់មួយចំពោះតុល្យភាពអំណាច និងសណ្តាប់ធ្នាប់ពិភពលោកទាំងមូល។ យោងតាមការវិភាគរបស់សារព័ត៌មានអន្តរជាតិធំៗ អ្វីដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត មិនមែនត្រឹមតែសេចក្តីប្រកាសរួមក្រោយកិច្ចប្រជុំនោះឡើយ ប៉ុន្តែគឺជាលទ្ធផលជាក់ស្តែង ដែលនឹងកំណត់ជោគវាសនា នៃសន្តិភាព និងស្ថិរភាពសកល។
តើជំនួបកំពូលរវាងមេដឹកនាំអាម៉េរិក_រុស្ស៊ី_និងចិននឹងផ្តោតលើបញ្ហាសំខាន់ៗអ្វីខ្លះ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ខណៈពេលនេះមេដឹកនាំនៃបណ្តាប្រទេសជាង ២០ បានធ្វើដំណើរទៅដល់ទីក្រុងស៊ិនជិន ប្រទេសចិន ជាបន្តបន្ទាប់ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC។ នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អ្វីដែលជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ ដែលកំពុងទាក់អារម្មណ៍ពិភពលោកនោះ គឺជំនួបទល់មុខគ្នាត្រីភាគីរវាងមេដឹកនាំមហាអំណាចយោធាទាំងបី គឺប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប្រភពដដែលបានចាត់ទុកជំនួបនេះថា ជាព្រឹត្តិការណ៍ការទូតដ៏មានឥទ្ធិពល និងសំខាន់បំផុតប្រចាំឆ្នាំ២០២៦។

ក្រៅពីសារព័ត៌មាន CNBC ក្រុមអ្នកវិភាគនៅតាមបណ្តាញសារព័ត៌មានបរទេសធំៗជាច្រើនទៀតបានព្យាករថា មេដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែទាំងបីនេះ នឹងលើកយកបញ្ហាធំៗចំនួន៣មកដាក់លើតុចរចារួមមានការរៀបចំតុល្យភាពអំណាចសកលជាថ្មី, ការដោះស្រាយភ្លើងសង្គ្រាមនៅតំបន់យុទ្ធសាស្ត្រ និងការទប់ស្កាត់ហានិភ័យអាវុធនុយក្លេអ៊ែ។

ពាក់ព័ន្ធការរៀបចំសណ្តាប់ធ្នាប់ពិភពលោក អ្នកវិភាគបានលើកឡើងថា ជំហររបស់ចិននាពេលបច្ចុប្បន្នគឺមិនធម្មតាឡើយ ដោយទីក្រុងប៉េកាំងអាចនឹងទាមទារតួនាទីស្នូល និងបង្ហាញខ្លួនជាមជ្ឈមណ្ឌលសម្របសម្រួលកិច្ចការអន្តរជាតិដ៏ចម្បង។ ចំណែកឯរុស្ស៊ីវិញ នឹងប្រើប្រាស់វេទិកានេះជាឱកាសយុទ្ធសាស្ត្រ ដើម្បីការពារ និងពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងនាមជាមហាអំណាច ដែលមិនអាចខ្វះបានលើឆាកអន្តរជាតិ។

ដោយឡែកពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាម បច្ចុប្បន្នចិនកំពុងឈរនៅចំណុចកណ្តាល នៃវិបត្តិសង្គ្រាមធំៗពីរ គឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ារវាងសម្ព័ន្ធមិត្តអាម៉េរិក-អ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់។ ក្នុងបរិបទនេះ ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ សុទ្ធតែមិនអាចមើលរំលង ឬបដិសេធតួនាទីសម្របសម្រួលរបស់ទីក្រុងប៉េកាំងបានឡើយ។

ពាក់ព័ន្ធនឹងបញ្ហាអាវុធនុយក្លេអ៊ែ ត្រូវបានអ្នកជំនាញចាត់ទុកជារបៀបវារៈដ៏រសើប ដែលមេដឹកនាំទាំង៣មិនអាចគេចវេះបាន។ ក្នុងនាមជាអ្នកកាន់កូនសោបញ្ជាអាវុធមហាប្រល័យ ដែលមានឥទ្ធិពលបំផុតលើផែនដី មេដឹកនាំទាំងបីត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីយន្តការកាត់បន្ថយភាពតានតឹង ដើម្បីបញ្ចៀសគ្រោះមហន្តរាយ នៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែ៕




អត្ថបទបន្ទាប់


ចំណតផែទឹកជ្រៅដំណាក់កាលទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅខែមីនា ខណៈអ្នកជំនាញរំពឹងជួយជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលដើរតួនាទីជាច្រកទ្វារនាំទំនិញចេញ-ចូល ដ៏សំខាន់របស់កម្ពុជា កំពុងអភិវឌ្ឍខ្លួនយ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងកំណើន…

លោក ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ជាក់ជាថ្មីពីការប្តេជ្ញាការពារកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ខណៈភាពតានតឹងព្រំដែននៅតែជាក្តីបារម្ភក្នុងតំបន់

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់ថា ការបន្តកិច្ចសន្ទនារវាងកម្ពុជា និងថៃ គឺជាកត្តាចាំបាច់ក្នុងការធានាសន្តិភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ