សេដ្ឋកិច្ចពិភពលោក

ធនាគារកណ្ដាលអាមេរិក ពិចារណាក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត


ទេសាភិបាលធនាគារកណ្តាលសហរដ្ឋអាមេរិក លោកស្រី មីឆេល បូម៉េន (Michelle Bowman) កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា បានបញ្ជាក់ជាថ្មីនូវការយល់ឃើញរបស់លោកស្រីថា អតិផរណាអាចនឹងបន្តកើនខ្ពស់ បើទោះជាមានការប្រឹងប្រែង«គួរឱ្យកត់សម្គាល់»ក្នុងការបន្ថយអតិផរណាក៏ដោយចុះ ដូច្នេះហើយធនាគារកណ្តាលសហរដ្ឋអាមេរិក ទំនងជានឹងត្រូវរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត ដើម្បីទប់កម្រិតផរណាកុំឱ្យកើនឡើងជាបន្តទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗ។
សេដ្ឋកិច្ចពិភពលោក
ដោយ

លោកស្រី បូម៉េន បាននិយាយនៅក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់សមាគមធនាគារិក នៅរដ្ឋខុនណិកធីខាត់ (Connecticut Bankers Association) ថាវាទំនងជាដល់ពេលវេលាសមរម្យសម្រាប់ធនាគារកណ្ដាលអាមេរិក (Fed) ដើម្បីដំឡើងអត្រាការប្រាក់បន្ថែមទៀតហើយដើម្បីរក្សាវាឱ្យស្ថិតក្នុងកម្រិតរឹតបន្តឹងមួយសម្រាប់ពេលខ្លះ ដើម្បីទាញកម្រិតអតិផរណាឱ្យវិលទៅរកអត្រា២% វិញនៅក្នុងមធ្យោបាយទាន់ពេលវេលាកំណត់ ប៉ុន្តែលោកស្រី មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ចំពោះការដំឡើងអត្រាការប្រាក់នេះទេ។

លោកស្រី បាននិយាយថា លោកស្រីនៅតែមានឆន្ទៈក្នុងការគាំទ្រការបង្កើនអត្រាមូលនិធិសហព័ន្ធនៅឯកិច្ចប្រជុំមួយនៅក្នុងពេលខាងមុខនេះ ប្រសិនបើទិន្នន័យក្នុងពេលខាងមុខនេះបង្ហាញថា វឌ្ឍនភាពនៃអតិផរណាបានជាប់គាំង ឬមានសន្ទុះយឺតពេកក្នុងការនាំយកអតិផរណាឱ្យវិលទៅរកអត្រា២% ក្នុងមធ្យោបាយទាន់ពេលវេលាកំណត់។

អំណះអំណាងថ្មីៗរបស់លោកស្រី បូម៉េន នេះ គឺដូចគ្នាបេះបិតទៅនឹងអំណះអំណាងរបស់លោកស្រី ដែលបានធ្វើកាលពីថ្ងៃទី២ ខែតុលា ពាក់ព័ន្ធនឹងទស្សនវិស័យសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុនេះ។

កាលពីថ្ងៃ៦ ខែតុលា ក្រសួងការងារសហរដ្ឋអាមេរិក បានរាយការណ៍ថា និយោជកបានបន្ថែមការងារច្រើនរហូតដល់ជិតទ្វេដងដូចការរំពឹងទុកនៅក្នុងខែកញ្ញា ហើយក្រសួងនេះបានកែសម្រួលកំណើនការងារកាន់តែខ្ពស់សម្រាប់រយៈពេលប៉ុន្មានខែមុនៗនេះ។

លោកស្រី បូម៉េន ដែលជាអ្នកបង្កើតគោលនយោបាយដ៏អាក្រក់បំផុតរបស់ធនាគារកណ្ដាលអាមេរិកបាននិយាយថា របាយការណ៍ការងារចុងក្រោយបំផុតបានឆ្លុះបញ្ចាំងពីកំណើនការងារដ៏រឹងមាំ។

សម្រាប់លោកស្រី ភាពញឹកញាប់ និងវិសាលភាពនៃការកែប្រែទិន្នន័យថ្មីៗបានបង្កើតភាពស្មុគស្មាញដល់ការងារក្នុងការព្យាករថា តើសេដ្ឋកិច្ចនឹងវិវត្តន៍ទៅជាយ៉ាងណាទៅក្នុងពេលមុខនេះ»។

លោកស្រីកត់សម្គាល់ថា ការកែប្រែកំណើនការងារធ្លាក់ចុះនៅក្នុងរបាយការណ៍មុនៗរបស់រដ្ឋាភិបាលបានរួមចំណែកដល់ការគាំទ្ររបស់លោកស្រីកាលពីខែមុនចំពោះការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិក ក្នុងការរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅក្នុងចន្លោះពី៥,២៥%ទៅ៥,៥០%៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើបខ្នាតយក្សបង្កើតដោយខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងប្រមូលផ្ដុំដោយហាងម៉ាកល្បីទាំងជាតិ និងអន្តរជាតិ ក្រោយឈរជើងបាន១ឆ្នាំ

ព័ត៌មាន
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតយក្សក្នុងស្រុក វិនិយោគក្រោមដើមទុនប្រមាណ៣០០លានដុល្លារ កំពុងក្លាយជាមជ្ឈមណ្ឌលលក់ទំនិញ…

លោក បៃដិន កំណត់ជួបលោក ស៊ី ជិនពីង លើទឹកដីអាមេរិក នៅខែក្រោយ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ បាននិយាយថា លោកអាចនឹងកំណត់ឱ្យមានជំនួបទល់មុខផ្ទាល់មួយជាមួយលោក ស៊ី ជិនពីង ប្រធានាធិបត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ