សេដ្ឋកិច្ចអាម៉េរិក

ប្រធានធនាគារកណ្តាលអាម៉េរិក ជំរុញឱ្យសេដ្ឋវិទូត្រូវមានភាពបត់បែនក្នុងការព្យាករសេដ្ឋកិច្ច


ប្រធានធនាគារកណ្តាលសហព័ន្ធរបស់អាម៉េរិក លោក ចេរុម ផូវ៉េល (Jerome Powell) បាននិយាយថា ធនាគារកណ្តាលត្រូវតែមានឆន្ទៈក្នុងការគិតពីដំណាក់កាលគណិតវិទ្យាដ៏ស្មុគស្មាញ ដែលខ្លួនធ្លាប់ប្រើកន្លងមកក្នុងការព្យាករសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

ថ្លែងនៅក្នុងសុន្ទរកថាបើកសន្និសីទមួយអបអរសាទរខួបលើកទី១០០ឆ្នាំ នៃផ្នែកស្រាវជ្រាវ និងស្ថិតិរបស់ក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាលអាម៉េ​រិក លោក ចេរុម ផូវ៉េល ប្រធានធនាគារកណ្តាលអាម៉េ​រិក បាននិយាយថា ការសន្និដ្ឋានប្រកបដោយហេតុផល ត្រូវតែរួមបញ្ចូលជាមួយនឹងភាពបត់បែន និងភាពរហ័សរហួន ដ្បិតស្ថានភាពសេដ្ឋកិច្ចតែងតែមានភាពផ្លាស់ប្តូរ។

ប៉ុន្តែលោកសង្កត់ធ្ងន់ថា សេដ្ឋកិច្ចអាម៉េរិក តែងមានភាពបត់បែន និងឆ្ពោះទៅមុខ ហើយជួនកាលទទួលរងនូវការភ្ញាក់ផ្អើល ដែលមិនអាចទាយទុកជាមុនបាន ដូចជាវិបត្តិហិរញ្ញវត្ថុសកល ឬជំងឺរាតត្បាត។ នៅពេលនោះ អ្នកព្យាករសេដ្ឋកិច្ចត្រូវតែគិតក្រៅប្រអប់។

យ៉ាងណាក៏ដោយ លោក ផូវ៉េល មិនបានបញ្ជាក់ឱ្យបានច្បាស់លើទស្សនវិស័យសម្រាប់គោលនយោបាយរូបិយវត្ថុ ឬសេដ្ឋកិច្ចអាម៉េ​រិកនោះទេ។គួរជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩មក ការព្យាករសេដ្ឋកិច្ចហាក់មានការពិបាកណាស់សម្រាប់ធនាគារកណ្តាលអាម៉េ​រិក។

គួរជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩មក ការព្យាករសេដ្ឋកិច្ចហាក់មានការពិបាកណាស់សម្រាប់ធនាគារកណ្តាលអាម៉េ​រិក។ មន្ត្រីនៅធនាគារសហព័ន្ធបានបន្តហៅការផ្ទុះឡើងនៃវិបត្តិអតិផរណាថា ជាពេលអន្តរកាលសម្រាប់ឆ្នាំ២០២១ រហូតវាបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងអត្រាជាង៧% នៅក្នុងខែមិថុនា ឆ្នាំមុន។

យ៉ាងណាក៏ដោយ បន្ទាប់ពីការបរាជ័យធនាគារជាច្រើនក្នុងខែមីនា ឆ្នាំ២០២៣ សេដ្ឋវិទូរបស់ធនាគារកណ្តាលអាម៉េ​រិក បានព្យាករថា វិបត្តិសេដ្ឋកិច្ចកម្រិតស្រាលកំពុងចាប់ផ្តើមនៅឆ្នាំក្រោយ តែការព្រមាននោះត្រូវបានលុបចោលវិញនៅបីខែក្រោយមក។ សេដ្ឋកិច្ចអាម៉េ​រិកបានកើនឡើងក្នុងរង្វង់អត្រានិន្នាការរយៈពេលវែងរបស់ខ្លួនក្នុងអត្រាប្រចាំឆ្នាំ២,១% នៅក្នុងត្រីមាសទីពីរឆ្នាំនេះ ហើយបន្ទាប់មកបានកើនឡើងក្នុងអត្រា៤,៩% នៅក្នុងត្រីមាសទីបី។

ទោះជាយ៉ាងណា ប្រធានធនាគារកណ្តាលអាម៉េ​រិក លោក ចេរុម ផូវ៉េល បានបន្ថែមថា អ្នកព្យាករនៅធនាគារសហព័ន្ធតែងទែត្រួតពិនិត្យមើលស្ថានភាពសេដ្ឋកិច្ចដោយយកចិត្តទុកដាក់ ព្រោះសេដ្ឋកិច្ចអាម៉េ​រិកជាញឹកញាប់ តែងធ្វើឱ្យមានការភ្ញាក់ផ្អើល។ គួររំលឹកថា មន្ត្រីធនាគារកណ្តាលនឹងប្រមូលផ្តុំគ្នានៅថ្ងៃទី១២និង១៣ខែធ្នូ ខាងមុខ ដើម្បីបង្ហាញពីរបាយការណ៍ថ្មីៗស្តីពីការលក់រាយ ការជួល និងអតិផរណា។

ទីផ្សារអនាគតកំពុងកំណត់តម្លៃស្ទើរតែគ្មានឱកាសក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត ខណៈដែលអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលបច្ចុប្បន្នមានអត្រាខ្ពស់បំផុតពី៥,២៥%ទៅ៥,៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ Opera Madama Butterfly ដ៏អស្ចារ្យ នៅខែធ្នូខាងមុខនេះ

ព័ត៌មាន
កម្ពុជា នឹងមានការរៀបចំល្ខោនអូប៉េរ៉ាអន្តរជាតិមួយរឿង Madama Butterfly នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនៅរោងមហោស្រពកោះពេជ្រ។ ព្រឹត្តិកា…

ខេត្តព្រះសីហនុរំពឹងសិក្ខាសាលា«ជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»ជួយធ្វើឱ្យតំបន់ទេសចរណ៍ខ្លួនកាន់តែមានភាពទាក់ទាញ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ ចាត់ទុកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»នៅលើទឹកដីខេត្តព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ