កម្ពុជា-អាម៉េរិក

រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រកាសពីគម្រោងតម្លៃ ២៥ លានដុល្លារលើកម្ពស់សន្ដិសុខស្បៀង និងកំណើនវិស័យកសិកម្មកម្ពុជា


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken នៅថ្ងៃទី ៤ ខែសីហា បានប្រកាសពីគម្រោងថ្មីមួយ គឺ «គម្រោងកម្ពុជាហាវែស ៣» ដែលមានតម្លៃទឹកប្រាក់ចំនួន ២៥ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។ គម្រោងកម្ពុជាហាវែស III មានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID។ នេះបើតាមការអះអាងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken ។ រូបភាព៖ ស្ថាបទូតអាមេរិកប្រចាំកម្ពុជា

លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​ជឿជាក់ថា គម្រោងកម្ពុជាហាវែស III ដែលមានទំហំទឹកប្រាក់​២៥លានដុល្លារអាមេរិក ដែលទើបប្រកាសឡើងនេះ វាពិតជាមានសារៈសំខាន់ដែលយើង​ត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និង​ដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និង​ភាពក្រីក្រ។

គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និង​ភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និង​ចាប់យកឱកាសទីផ្សារសម្រាប់កសិករ ។

បន្ថែមពីនេះ គម្រោង កម្ពុជាហាវែស III នឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិកUSAID បានធ្វើ​អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ តាមរយៈការលើកកម្ពស់ឱកាសសេដ្ឋកិច្ច​ប្រកប​ដោយចីរភាព ណែនាំនូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតបែបធន់នឹងអាកាសធាតុ និង​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និង​ប្រជាជនងាយរងគ្រោះ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំ នៃកម្ពុជាហាវែស III ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងរកបានចំនួន ៣៩ លានដុល្លារ ក្នុងការវិនិយោគវិស័យឯកជនថ្មី, បង្កើតការងារថ្មីជាង ៣ ពាន់កន្លែង, ជួយដល់បណ្តារធុរកិច្ចនិងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជា ឲ្យទទួលបានហិរញ្ញប្បទាន ១៥ លានដុល្លារ និងរកបាន​ ១០០ លានដុល្លារ ពីការលក់ផងដែរ៕




អត្ថបទបន្ទាប់


តើការធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាមានជួបបញ្ហាប្រឈមធំៗអ្វីខ្លះ?

ព័ត៌មាន
តើការធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាមានជួបបញ្ហាប្រឈមធំៗអ្វីខ្លះ? ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្ដេចត…

តើវិស័យអាកាសចរណ៍ និងការដឹកជញ្ជូនទំនិញកម្ពុជា រងការប៉ះទង្គិចពីការបិទច្រកសមុទ្រតៃវ៉ាន់ ដោយសារសមយុទ្ធទ្រង់ទ្រាយធំរបស់ចិនដែរ ឬទេ?

ព័ត៌មាន
ស្របពេលដែល មានការបិទច្រកសមុទ្រ និងដែនអាកាសនៅកោះតៃវ៉ាន់សម្រាប់យន្ដហោះស៊ីវិល និងប៉ាល់ធំៗ ដោយសារតែការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ចិននៅតំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ