តៃវ៉ាន់-អាមេរិក

សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ទៀតថា បានទៅដល់កោះតៃវ៉ាន់ ចំពេលភ្លើងកំហឹងរបស់ទីក្រុងប៉េកាំងនៅតែឆាបឆួល


សមាជិកព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកផ្នែកគណៈកម្មាធិការពាណិជ្ជកម្ម និងសព្វាវុធបានទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ សីហា ដែលត្រូវបានគេមើលឃើញថា វាជាលើកទីបីហើយដែលឥស្សរជនរបស់អាមេរិកបានធ្វើដំណើរទស្សនកិច្ចនៅក្នុងខែនេះទៅកាន់កោះប្រជាធិបតេយ្យមួយនេះ ដោយមិនខ្វល់ខ្វាយព្រឺរោមពីការព្រមានពីសំណាក់ទីក្រុងប៉េកាំងនោះឡើយ ខណៈដែលប៉េកាំង បានត្រឹមគ្រឺតធ្មេញ បញ្ចេញកំហឹងតាមរយៈការធ្វើសមយុទ្ធព័ទ្ធជុំជិតកោះតៃវ៉ាន់ជាការគំរាមតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
សមាជិកសភាអាមេរិកមកកាន់កោះតៃវ៉ាន់បន្តបន្ទាប់

វីដេអូផ្សាយផ្ទាល់ពីអាកាសយានដ្ឋាន Songshan បានបង្ហាញថា ព្រឹទ្ធសមាជិក​អាមេរិកនោះ គឺ លោកស្រី​ម៉ាសា ប្លេកបើន (Marsha Blackburn) បានធ្វើដំណើរមកដល់​រដ្ឋធានីតៃប៉ិ ដោយជិះយន្តហោះយោធាអាមេរិក។ ការិយាល័យ​របស់លោកស្រី Blackburn បាននិយាយថា លោកស្រីត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋាន​ដោយ​លោកដុក្លាស ស៊ូ (Douglas Hsu) ដោយមន្ត្រីជាន់ខ្ពស់កិច្ចការបរទេសនៃកោះតៃវ៉ាន់។

លោកស្រី Blackburn បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «តៃវ៉ាន់គឺជាដៃគូដ៏រឹងមាំ​បំផុតរបស់អាមេរិក​នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ព្រោះដំណើរទស្សនកិច្ច​ជាទៀតទាត់​ដោយ​មន្ត្រីជាន់ខ្ពស់អាមេរិកនានា គឺជាគោលនយោបាយ​យូរអង្វែង​របស់​សហរដ្ឋអាមេរិក ហើយលោកស្រីបន្តថា «ខ្លួនលោកស្រីផ្ទាល់ក័នឹងមិនបែរខ្នងដាក់តៃវ៉ាន់ ដោយសារតែគំរាមគំហែងពីសំណាក់ចិន​កុម្មុយនិស្តនោះឡើយ»។

ជាមួយគ្នានោះ ខាងអាជ្ញាធរកោះតៃវ៉ាន់ឯណោះវិញ​បាននិយាយថា លោកស្រី​ Blackburn នឹងជួបជាមួយ​មេដឹកនាំកំពូល​របស់តៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងអំឡុង​ពេលដំណើរ​ទស្សនកិច្ច​នេះ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី​២៧ខែសីហា ។

កោះតៃវ៉ាន់បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា «ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាដូចជា​សន្តិសុខតៃវ៉ាន់-សហរដ្ឋអាមេរិក ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម» ជាដើម។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោលូ ពេងយ៉ូ (Liu Pengyu) បានប្តេជ្ញាថា ទីក្រុងប៉េកាំងនឹងចាត់វិធានការមិនប្រាប់ឲ្យដឹងណាមួយ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា «ការបង្កហេតុ» របស់សហរដ្ឋអាមេរិក។

លោកលូ​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដំណើរទស្សនរបស់មន្ត្រីអាមេរិកម្តងហើយម្តងទៀតនេះបង្ហាញថា សហរដ្ឋអាមេរិកមិនចង់ឃើញស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ទេ និងបង្កើនការប្រឈមមុខដាក់គ្នាមែនហើយ»។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយ ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Blackburn នេះថា «សមាជិកសភា និងមន្ត្រីជាប់ឆ្នោតរបស់អាមេរិក បានធ្វើដំណើរទៅកោះតៃវ៉ាន់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយនឹងបន្តធ្វើដូច្នេះ ដោយហេតុថាវាស្របតាមគោលនយោបាយចិនតែមួយនោះឯង»។

ការណ៍នេះត្រូវបានអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិមើលឃើញថា ក្រោយពីការឡើងកាន់អំណាចរបស់រដ្ឋបាលលោកបៃដិន សហរដ្ឋអាមេរិក​បានបង្កើនភាពតានតឹង ជាមួយប្រទេសចិនកាន់តែខ្លាំងឡើងៗ​ ជាពិសេសនៅថ្មីៗនេះ ក្រោយការដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រីផេឡូស៊ី បានធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីររាលដាល ក្លាយជាដំបៅដ៏ពិបាកព្យាបាលមួយបាត់ទៅហើយ។​




អត្ថបទបន្ទាប់


រដ្ឋកាលីហ្វ័រញ៉ានឹងបញ្ចប់ការលក់រថយន្តប្រើសាំងនៅត្រឹមឆ្នាំ ២០៣៥

ព័ត៌មាន
រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានប្រកាសនៅចុងក្រោយនេះ អំពីតម្រូវរថយន្តថ្មីទាំងអស់ ដែលត្រូវលក់នៅក្នុងរដ្ឋនេះនៅឆ្នាំ ២០៣៥ ត្រូវតែជារថយន្តអគ្គិ…

ចិនបើកភ្លើងខៀវឲ្យមានការបោះផ្សាយបណ្ណបំណុលសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៧០ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលតំបន់របស់ប្រទេសចិនត្រូវបានអនុញ្ញាតឱ្យចេញបោះផ្សាយលក់មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធជាង ៥០០ ពាន់លានយន់ប្រហែល៧៣ពាន់លានដុល្លារនៅចុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ