
ការផ្តល់ជូនដ៏ពិសេសនេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំផែនការដំណើរកម្សាន្តចុងឆ្នាំ ឬដំណើរនានានាឱកាសឆ្នាំថ្មីនៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរជាច្រើនទៀតតាមរយៈជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងហាណូយរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។
ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ Eco-class (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដោយបញ្ចូលលេខកូដបញ្ចុះតម្លៃ SUPERSALE1010 នៅពេលកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ)។

ជាផ្នែកមួយនៃការប្រារព្ធពិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃដ៏ធំបំផុតនេះ អ្នកដំណើរដែលធ្វើដំណើរចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើន។ សម្រាប់អ្នកដំណើរតាមប្រភេទសំបុត្រអេកូ ក្រុមហ៊ុន Vietjet ផ្តល់ជូនការដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាមនៅលើជើងហោះហើរអន្តរជាតិ និងបញ្ចុះតម្លៃ 50% លើម្ហូបអាហារឈ្ងុយឆ្ងាញ់ក្តៅៗដែលបានកក់ទុកមុនសម្រាប់ជើងហោះហើរក្នុងស្រុកទៅកាន់ប្រទេសវៀតណាម និងគោលដៅអន្តរជាតិ។ ទន្ទឹមនឹងនេះ អ្នកដំណើរ SkyBoss អាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៅទូទាំងផ្លូវហោះហើរទាំងអស់ ដោយប្រើលេខកូដបញ្ចុះតម្លៃ LEADER10។
លើសពីនេះ អ្នកដំណើរធ្វើដំណើរតាម Vietjet ក៏អាចរីករាយជាមួយការស្នាក់នៅ Furama Resort ដ៏ល្បីល្បាញនៅទីក្រុង ដាណាង ដែលមានការបញ្ចុះតម្លៃរហូតដល់ 50% ដែលវាជាឋានសួគ៌ឆ្នេរសមុទ្រនៅភាគកណ្តាលវៀតណាម។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការស្នាក់នៅរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

ជាមួយនឹងការពង្រីកបណ្តាញ និងកងនាវាអាកចាសចរ Vietjet កំពុងធ្វើឱ្យអ្នកធ្វើដំណើរមានភាពងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការធ្វើដំណើរទៅកាន់គោលដៅជាច្រើននៅប្រទេសវៀតណាម រួមទាំងផ្លូវដ៏មមាញឹកនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ រហូតដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃទីក្រុង ដាណាង ញ៉ាត្រាង និង ភូកុក សិប្បៈវប្បធម៌នៅ Hue និង ហូយអាន ដ៏គួរឱ្យទាក់ទាញ។ អ្នកដំណើរក៏អាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់ទីក្រុងធំៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈប្រទេសវៀតណាម ដោយសារជើងហោះហើរដែលមានតម្លៃសមរម្យរបស់ក្រុមហ៊ុន Vietjet។
តស់ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតឱ្យសោះ ហើយត្រៀមខ្លួនទទួលបានភាពសប្បាយរីករាយប្រកបដោយផាសុកភាពក្នុងការធ្វើដំណើរជាមួយ Vietjet!