នាំចេញ​កសិផល​វៀតណាម

វៀតណាមចរចា៥ឆ្នាំជាមួយជប៉ុន ទម្រាំសម្រេចបានការនាំចេញផ្លែគូលែនទៅកាន់ប្រទេសជប៉ុន


ប្រទេសវៀតណាមបានចាប់ផ្តើមនាំចេញផ្លែគូលែនស្រស់ទៅកាន់ ប្រទេសជប៉ុនហើយ បន្ទាប់ពីបានចរចាលើការរៀបចំ និងស្តង់ដារគុណភាព អស់រយៈពេលជាង ៥ឆ្នាំមកហើយ ហើយការនាំចេញនៅក្នុងឆ្នាំ ២០២០នេះរំពឹងនឹងសម្រេចបានជាង ២០០តោន ដោយក្នុងមួយថ្ងៃ ដឹកជញ្ជូនចន្លោះពី ២ ទៅ ៤តោន ទៅកាន់ប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Vietnam Express។
ទីបំផុត! ជប៉ុនបើកភ្លើងខៀវឲ្យវៀតណាមនាំចូលផ្លែគូលែន ក្រោយពីចរចាគ្នាអស់៥ឆ្នាំ (រូបភាព៖ គយវៀតណាម)
ដោយ

ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម បានគូស​បញ្ជាក់ថា វៀតណាម​ ចាប់ផ្តើមចរចា​ជាមួយ​ជប៉ុន តាំងពីឆ្នាំ ២០១៤មកម្ល៉េះ ហើយទើបតែ​ទទួល​បានភ្លើង​បៃតង កាលពីចុងខែធ្នូ ឆ្នាំ ២០១៩​កន្លង​ទៅនោះទេ។ ដោយសារតែ​វិបត្តិ​កូវីដ-១៩ បានពន្យារ​ពេលការចុះ​មកពិនិត្យ​របស់ អ្នកជំនាញ​ជប៉ុន រហូតដល់​ខែមិថុនានេះ ទើបពួកគេ​សម្រេច​ត្រួតពិនិត្យ និងទទួល​ស្គាល់ផ្លែឈើ​វៀតណាម។

ដោយឡែក ជប៉ុន​ទិញផ្លែគូលែនពី​វៀតណាម ក្នុងតម្លៃ​ចន្លោះពី ១ដុល្លារ ៥០សេនដល់ ​១ដុល្លារ ៧០សេន ក្នុងមួយ​គីឡូក្រាម ខណៈតម្លៃលក់​ជាមធ្យម​ក្នុងស្រុក​វៀតណាម គឺត្រឹមតែ ៤០សេន​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ តម្លៃផ្លែគូលែន​ស្រស់ ដែលបានដាក់​លក់នៅ​លើទីផ្សារជប៉ុន គឺមានតម្លៃ​ចាប់ពី ៨ដុល្លារ ដល់​ ១២ដុល្លារ​អាមេរិក ក្នុងមួយ​គីឡូក្រាម។

ភាគច្រើនផ្លែគូលែន​វៀតណាម ត្រូវបានដាំដុះ​នៅភាគខាងជើង​នៃខេត្តបាកាង​ ដែលរំពឹង​នឹងទទួលផល​ ៧០០តោនក្នុងឆ្នាំ ២០២០នេះ ហើយពួកគេ ក៏កំពុង​សម្លឹង​រកទីផ្សារ​ថ្មីៗ​បន្ថែមទៀត ដូចជា អាមេរិក និងអូស្រ្តាលី បន្ថែមពីលើទីផ្សារចិន ដែលមាន​ស្រាប់តាំង​ពីយូរណាស់​មកហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ព្យាករទម្លាក់សេដ្ឋកិច្ចពិភពលោកជាថ្មី រហូតដល់ -៤,៩% ក្នុងឆ្នាំនេះ

ព័ត៌មាន
តាមការព្យាករថ្មីចុងក្រោយបង្អស់ សម្រាប់ខែមិថុនានេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានទម្លាក់ការព្យាករពីសកម្មភាពសេដ្ឋកិច្ចស…

ធនាគារកណ្តាលថៃ បានព្យាករទម្លាក់សេដ្ឋកិច្ចជាតិខ្លួននឹងធ្លាក់ចុះ ៨,១%ឆ្នាំនេះ

ព័ត៌មាន
ធនាគារកណ្តាលថៃ បានទម្លាក់ការព្យាករពី សកម្មភាពសេដ្ឋកិច្ចជាតិ ជាថ្មីម្តងទៀតហើយ ថាអាចនឹងធ្លាក់ចុះប្រមាណ ៨,១% នៅក្នុងឆ្នាំ ២០២០នេះ ពោលគឺទាបជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ