ការនាំចេញ​កសិផលវៀតណាម

វៀតណាមធ្លាក់ចុះ ការនាំចេញបន្លែ និងផ្លែឈើជាង ១៤% មកនៅត្រឹមទឹកប្រាក់ ១,៥ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំនេះ


ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើវៀតណាមនៅរយៈពេល៦ខែដំបូងនៅឆ្នាំ២០២០នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារអាមេរិក ថយចុះជាង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វៀតណាមធ្លាក់ចុះ ការនាំចេញបន្លែ និងផ្លែឈើជាង ១៤% មកនៅត្រឹមទឹកប្រាក់ ១,៥ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំនេះ (រូបភាពhttps://sggpnews.org.vn៖ )
ដោយ

តាមរបាយការណ៍​ពីក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទវៀតណាម បាន​បញ្ជាក់ថា ប្រទេសចិន គឺ​ជាទីផ្សារដែលមាន​តម្រូវការ​នាំចូល​​​​បន្លែ​​​ផ្លែឈើ​​ពីវៀតណាម​ច្រើនជាងគេ ពោលគឺមាន​ចំណែកទីផ្សារ​​រហូតដល់​ទៅជិត ៦១% នៃទីផ្សារ​នាំចេញសរុប ខណៈដែល​​ការនាំចេញ​បន្លែផ្លែឈើ​ទៅកាន់ប្រទេសក្បែរខាង​ដូចជា​ កម្ពុជា និងឡាវវិញ គឺមានការធ្លាក់ចុះ​ជិត ៣០%។

ទន្ទឹមនឹង​នេះ ការនាំចេញទៅកាន់ទីផ្សារ​ប្រទេសផ្សេងៗទៀត​ ក៏មានការកើនឡើងដែរ ដោយការនាំចេញបន្លែ ផ្លែឈើ​របស់វៀតណាម​ទៅថៃ វិញ​សម្រេចបាន ជិត ៥៨លាន​ដុល្លារ កើនឡើងដល់ទៅ ជាង ២៤៤% ខណៈដែលការនាំចេញទៅកូវ៉េខាងត្បូង មាន ជិត​៥៥លាន​ដុល្លារ កើនឡើង​ជាង​២៥%។ រីឯការនាំចេញ ទៅជប៉ុនវិញ មានជាង​៤៦លានដុល្លារ កើនជាង​២៦% ខណៈការនាំចេញទៅហូឡង់ គឺមាន​២៨លានដុល្លារ កើនជាង​២៨%។ 

វៀតណាម​ក៏បាន​ជំរុញ​ឲ្យក្រុមហ៊ុន​ក្នុងស្រុក​ផលិតកែច្នៃ បន្លែផ្លែឈើ​សម្រាប់​នាំចេញបន្ថែមទៀតផងដែរ ដោយការនាំចេញរំពឹងថា នឹងស្ទុះងើបឡើងវិញខ្លាំង​នៅចុងឆ្នាំនេះ ក្រោយពេលដែល​ការរីករាលដាល​នៃកូវីដ-១៩​ អាចគ្រប់គ្រងបាន។

ក្រៅពីការនាំចេញបន្លែផ្លែឈើនេះដែរ វៀតណាម ក៏រំពឹងថា នឹងក្លាយជា​ប្រទេស​នាំចេញអង្ករ​នាំមុខគេ​បង្អស់មួយផងដែរ ខណៈដែល​នៅឆ្នាំនេះ វៀតណាម​រំពឹងថា នឹងអាចនាំចេញអង្ករ​បានដល់ ៧លានតោន។ ហើយបើគិត​ត្រឹម៥ខែ​​នៅឆ្នាំនេះ វៀតណាម​សម្រេចបាន​ការនាំចេញ​ជាង ៣លាន​តោន កើនឡើង ១១% បើគិតជាទឹកប្រាក់​មានតម្លៃសរុបជាង ១ពាន់​ ៤រយលានដុល្លារអាមេរិក កើនឡើងជាង ២៥% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចេញវិនិយោគផ្ទាល់នៅប្រទេសធ្លាក់ចុះ ១,៦% នៅ៥ខែឆ្នាំនេះ

ព័ត៌មាន
របាយការណ៍ពីក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ការវិនិយោគផ្ទាល់នៅក្រៅប្រទេស មិនស្ថិតក្នុងផ្នែកហិរញ្ញវត្ថុរបស់ចិន នៅរយៈពេល ៥ខែ ដំបូងនៅឆ្នាំនេ…

សម្តេច ហ៊ុន សែន៖ រដ្ឋនឹងចំណាយប្រមាណ ២៥លានដុល្លារក្នុងមួយខែ ដើម្បីឧបត្ថម្ភដល់ពលរដ្ឋជាង៦០ម៉ឺនគ្រួសារនាពេលខាងមុខនេះ

ព័ត៌មាន
បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើការចែកប្រាក់ឧបត្ថម្ភដល់គ្រួសារពលរដ្ឋក្រីក្រជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ