ក្រុមហ៊ុន Vingroup

ក្រុមហ៊ុនវៀតណាម Vingroup គ្រោងបោះទុនជិត៤០០លានដុល្លារ បង្កើតរោងចក្រផលិតដែកក្នុងស្រុកដ៏ធំមួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន


ក្រុមហ៊ុនខ្នាតយក្សរបស់វៀតណាម Vingroup បានប្រកាសពីគម្រោងបោះជំហានចូលប្រឡូកក្នុងឧស្សាហកម្មផលិតដែកថែប ដោយគ្រោងបោះទុនវិនិយោគរហូតជិត៤០០លានដុល្លារបង្កើតរោងចក្រផលិតដែក និងដែកថែបដ៏ធំមួយនៅក្នុងប្រទេសវៀតណាម។ គោលបំណងនៃការហក់ចូលក្នុងឧស្សាហកម្មផលិតដែករបស់ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Vinfast នេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអាស៊ី។
ក្រុមហ៊ុន Vingroup
ដោយ

វៀតណាមត្រូវបានគេស្គាល់ថា ជាប្រទេសនាំចូលដែកថែបធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ តាមពីក្រោយដោយប្រទេសថៃ និងឥណ្ឌូនេស៊ី ដោយនៅក្នុងរយៈពេល៩ខែឆ្នាំនេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះបាននាំចូលដែក និងដែកថែបជាង១១លានតោន ដោយក្នុងនោះជិត៦០%បាននាំចូលពីប្រទេសចិន ដែលជាអ្នកផលិតដែកដ៏ធំបំផុតនៅលើពិភពលោក។

ដោយមានបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូលដែកពីប្រទេសចិន ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតរថយន្ត VinFast បានប្រកាសពីគម្រោងបោះទុនវិនិយោគចំនួន៣៨០លានដុល្លារលើការបង្កើតរោងចក្រផលិតដែកនៅក្នុងតំបន់សេដ្ឋកិច្ចវុងអាង (Vung Ang) នៅខេត្តហាទៀង ប្រទេសវៀតណាម។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Vingroup ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា គម្រោងបង្កើតរោងចក្រផលិតដែក និងដែកថែបនេះជាការបោះទុនរួមគ្នាជាមួយក្រុមហ៊ុនបុត្រសម្ពន្ធរបស់គឺក្រុមហ៊ុន VinMetal។ តាមផែនការរោងចក្រនេះនឹងផលិតដែក តួរថយន្ត និងដែកសម្រាប់បម្រើដល់ការសាងសង់រចនាសម្ពន្ធស្ពាន កំពង់ផែ និងផ្លូវរថភ្លើងផងដែរ៕

ដោយ៖ សុខ មង្គល​




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យ WTO ព្យាករកំណើនពាណិជ្ជកម្មនៅឆ្នាំក្រោយ ទាបជាងឆ្នាំនេះ?

ទោះបីការដោះដូរពាណិជ្ជកម្មនៅលើពិភពលោករងសម្ពាធពីបញ្ហាពន្ធបដិការរបស់អាម៉េរិក បញ្ហាភូមិសាស្ត្រនយោបាយ វិបត្តិសង្គ្រាម និងបញ្ហាសកលផ្សេងៗទៀតក៏ដោ…

ទីផ្សាររថយន្តអគ្គីសនីនៅអាស៊ានឆ្នាំនេះត្រូវបានព្យាករថា មានតម្លៃរហូតដល់ជិត៨ពាន់លានដុល្លារ

និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅឆ្នាំនេះការប្រើប្រាស់រថយន្តអគ្គិសនីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ