តើបេឡារុស្សអាចនឹងក្លាយជាសមរភូមិថ្មីនៅអឺរ៉ុបដោយរបៀបណា?

ក្រុមអ្នកវិភាគថា ទាហាន Wagner និងអ៊ីរ៉ង់ អាចកំពុងប្រែក្លាយបេឡារុស្សទៅជាសមរភូមិថ្មីនៅអឺរ៉ុប


បេឡារុស្សកំពុងលេចចេញជាសមរភូមិថ្មីសម្រាប់សង្គ្រាមនៅអឺរ៉ុប។ ប្រទេសប៉ូឡូញ លីទុយអានី និងឡាតវី ដែលសឹងជាប្រទេសសមាជិកណាតូបានប្រញាប់ប្រញាល់បញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់ព្រំដែនរបស់ពួកគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់បេឡារុស្សនៅភាគខាងលិចនៃប្រទេស។
តើបេឡារុស្សអាចនឹងក្លាយជាសមរភូមិថ្មីនៅអឺរ៉ុបដោយរបៀបណា?
ដោយ

មន្ត្រីមកពីបណ្តាប្រទេសអង្គការណាតូ បានប្រាប់សារព័ត៌មាន Semafor ថា ពួកគេកំពុងតាមដានយ៉ាងដិតដល់នូវការចូលទៅឈរជើងនៃកងកម្លាំងស៊ីឈ្នួល Wagner ក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីមានការបះបោរកាលពីខែមិថុនា បរាជ័យ។ ជាមួយគ្នាប្រទេសលោកខាងលិចក៏មានការព្រួយបារម្ភអំពីទំនាក់ទំនងកាន់តែជិតស្និទរវាងបេឡារុស្សជាមួយនឹងសម្ព័ន្ធមិត្តរុស្ស៊ីមួយទៀតគឺប្រទេសអ៊ីរ៉ង់។

អង្គការណាតូ និងមជ្ឈិមបូព៌ាបាននិងកំពុងតាមដានភាពជាដៃគូយោធាដែលកំពុងកើនឡើងរបស់ប្រទេសបេឡារុស្សជាមួយអ៊ីរ៉ង់ ចំពេលមានភស្តុតាងថាប្រទេសទាំងពីរកំពុងរៀបចំសាងសង់កន្លែងផលិតយន្តហោះគ្មានមនុស្សបើកនៅលើដីបេឡារុស្ស។ កាលពីចុងខែមុន រដ្ឋមន្ត្រីការពារជាតិបេឡារុស្សបានជួបសមភាគីអ៊ីរ៉ង់នៅទីក្រុងអ៊ីរ៉ង់ ហើយពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងគោលបំណងពង្រឹងការការពារគ្នាទៅវិញទៅមក។ ការស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន និងអ៊ីស្រាអែល ជឿថា កិច្ចព្រមព្រៀងនោះរួមបញ្ចូលទាំងការអភិវឌ្ឍន៍រោងចក្រផលិតដ្រូន ដែលអាចបង្កើនសមត្ថភាពជួយដល់រុស្ស៊ី ក្នុងការវាយលុកអ៊ុយក្រែនបន្តទៅទៀត។
ជាការពិត បេឡារុស្ស បានដើរតួនាទីសំខាន់ក្នុងការជួយរុស្ស៊ី ចាប់តាំងពីលោក វ្ល៉ាឌីមៀ ពូទីន បានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។ បេឡារុស្សបានអនុញ្ញាតឱ្យយោធារុស្ស៊ីបើកប្រតិបត្តិការវាយលុកពីដីបេឡារុស្ស និងរក្សាទុកអាវុធនៅលើប្រទេសនេះ រាប់បញ្ចូលទាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរ។ ប៉ុន្តែការចាប់ដៃគូរបស់បេឡារុស្សជាមួយទាហានWagner និងអ៊ីរ៉ង់ កំពុងបង្កើនការគំរាមកំហែងដល់អ៊ុយក្រែន និងអង្គការណាតូទាំងមូលតែម្តង។
យោងតាមមន្ត្រីស៊ើបការអង្គការណាតូប៉ាន់ប្រមាណថា មានកងទ័ពស៊ីឈ្នូល Wagner ប្រហែល៦,៥០០នាក់ បានចូលមកឈរជើងក្នុងប្រទេសបេឡារុស្សចាប់តាំងពីខែមិថុនាមក ហើយនឹងអាចមានលើសពីចំនួននេះទៅទៀតនាពេលខាងមុខ។ រដ្ឋាភិបាលបេឡារុស្សបាននិយាយថា ទាហានស៊ីឈ្នួល Wagner កំពុងជួយបណ្តុះបណ្តាលកងកម្លាំងសន្តិសុខរបស់ខ្លួនប៉ុណ្ណោះ។
ទោះជាយ៉ាងណា មន្ត្រីប៉ូឡូញ និងអ៊ុយក្រែនបានឱ្យដឹងថា មួយចំនួនទាហាន Wagner ក៏ត្រូវបានដាក់ពង្រាយទៅកាន់ព្រំដែននៃប្រទេសបេឡារុសផងដែរ ហើយពួកគេមានការព្រួយបារម្ភថា កងកម្លាំង Wagner អាចចាប់ផ្តើមប្រតិបត្តិការវាយឆ្មក់ប្រឆាំងនឹងប៉ូឡូញ លីទុយអានី និងឡាតវី ព្រោះប្រទេសទាំងបីកំពុងផ្តល់ជំនួយផ្នែកយោធាយ៉ាងសកម្មដល់អ៊ុយក្រែន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំលំដាប់ទី២ក្នុងពិភពលោក កំពុងស៊ើបអង្កេតការរំលោភបំពានរបស់រោងចក្រមីយ៉ានម៉ាខណៈសម្ពាធកើនឡើងកាន់តែខ្លាំង

ព័ត៌មាន
ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំមួយ H&M នៅប្រទេសស៊ុយអែតកំពុងស៊ើបអង្កេតករណីចោទប្រកាន់ចំនួន២០នៃការរំលោភបំពានការងារនៅរោងចក្រកាត់ដេរមីយ៉ាន់ម៉…

ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ចូលរួមអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី

ព័ត៌មាន
ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្របំផុត ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ