វិស័យថាមពល

តើមានកត្តាអ្វីជំរុញឱ្យតម្លៃប្រេងហក់ឡើង១% មួយរំពេច នៅដើមសប្តាហ៍នេះ?


តម្លៃប្រេងបានកើនឡើង១% ឈានដល់ជាង៦៥ដុល្លារក្នុងមួយបារ៉ែល នៅក្នុងការជួញដូរនៅថ្ងៃចន្ទ សប្តាហ៍នេះ ក្រោយក្រុមប្រទេសផលិតប្រេងធំៗដែលជាសមាជិករបស់អង្គការ OPEC+ បានប្រកាសពីការកើនឡើងតិចតួចនូវផលិតកម្មប្រេងប្រចាំខែ ដែលជាកម្រិតមួយទាបជាងការរំពឹងទុក ដែលបង្កឱ្យមានការព្រួយបារម្ភធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យថាមពល
ដោយ

តម្លៃប្រេងឆៅនៅលើទីផ្សារ Brent របស់អង់គ្លេស បានកើនឡើង១% នៅក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទ សប្តាហ៍នេះ ដោយឈានដល់ជាង៦៥ដុល្លារក្នុងមួយធុងបារ៉ែល ខណៈសន្ទស្សន៍តម្លៃប្រេងឆៅនៅលើទីផ្សារ West Texas Intermediate របស់អាម៉េរិក ត្រូវបានជួញដូរក្នុងតម្លៃជាង៦១ដុល្លារក្នុងមួយធុងបារ៉ែល ដោយកើនឡើង៥៨សេន ឬ១%។

អ្នកវិភាគបានលើកឡើងថា ការកើនឡើងតម្លៃប្រេងនេះត្រូវបានជំរុញជាចម្បងដោយសារក្រុមប្រទេសផលិតប្រេងធំៗដែលជាសមាជិករបស់ OPEC+ គ្រោងផលិតប្រេងទាបជាងការរំពឹងទុកនៅខែក្រោយ ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃប្រេង។ ប៉ុន្តែទោះជាយ៉ាងណាតម្លៃប្រេងឆៅទំនងជានៅតែធ្លាក់ចុះ ដោយសារភាពមិនច្បាស់លាស់នៃទស្សនវិស័យសេដ្ឋកិច្ចសកល។

ក្រុមអ្នកវិភាគនៅធនាគារ ANZ បាននិយាយក្នុងកំណត់ត្រាមួយថា ការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការបង្កើនផលិតកម្មប្រេងជិត១៤ម៉ឺនបារ៉ែលនៅក្នុងខែវិច្ឆិកា​នោះ អាចធ្វើទៅបានដោយសារតែការកើនឡើងនូវការផ្គត់ផ្គង់ក្រោមការរឹតបន្តឹងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក និងអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី និងអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ ប្រទេសអ៊ុយក្រែន បានបន្តបង្កើនការវាយប្រហារលើរោងចក្រថាមពលរុស្ស៊ី ដោយផ្តោតលើរោងចក្រចម្រាញ់ប្រេងគិរីស៊ី (Kirishi) ដ៏ធំបំផុតមួយរបស់រុស្ស៊ី ដែលមានសមត្ថភាពចម្រាញ់ប្រេងប្រចាំឆ្នាំលើសពី២០លានតោន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ២០២៥-២០៣៥”

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី“ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង…

ចិន សម្រុកផលិតមនុស្សយន្ត ដើម្បីជំនួសមនុស្ស ក្រោយចំនួនប្រជាជនចិន មានការធ្លាក់ចុះ

មហាយក្សចិន ផលិតបានមនុស្សយន្តឧស្សាហកម្មថ្មីៗរហូតដល់ទៅប្រមាណ២៩ម៉ឺន៥ពាន់គ្រឿងក្នុងឆ្នាំ២០២៤ ដែលចំនួននេះ ស្មើនឹង៥៤% នៃចំនួនមនុស្សយន្តឧស្សាហកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ