ប្រទេសវៀតណាម

តើវៀតណាមចាត់វិធានការអ្វីខ្លះ ដើម្បីជួយសង្រ្គោះវិស័យអចលនទ្រព្យ?


ខណៈដែលវិស័យអចលនទ្រព្យត្រូវបានគេរាយការណ៍ថាកំពុងតែបន្តស្ថិតនៅក្នុងស្ថានភាពមិនសូវច្បាស់លាស់ដោយសារតែចរន្តសេដ្ឋកិច្ចសាកល នៅពេលនេះអាជ្ញាធរវៀតណាមបានសម្រេចចិត្តដាក់ចេញនូវវិធានការខ្លះហើយ ដើម្បីប្រឈមមុខនឹងបញ្ហានៅក្នុងវិស័យដ៏សំខាន់មួយនេះ។តើវៀតណាមចាត់វិធានការយ៉ាងណាហើយដើម្បីជួយសង្រ្គោះវិស័យអចលនទ្រព្យ?
តើវៀតណាមចាត់វិធានការអ្វីខ្លះ ដើម្បីជួយសង្រ្គោះវិស័យអចលនទ្រព្យ?
ដោយ

សារព័ត៌មាន វៀតណាម ញូស៍ បានរាយការណ៍ថា ដើម្បីប្រឈមមុខនឹងបញ្ហាលំបាកក្នុងវិស័យអចលនទ្រព្យ លោក ផាម មិញជិញ (Pham Minh Chính) នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃពុធ បានអនុម័តលើសេចក្តីសម្រេចដែល​កាត់បន្ថយអត្រាការប្រាក់កម្ចីសម្រាប់អ្នកទិញលំនៅដ្ឋានបែបសង្គមកិច្ចពី ៥ % ឱ្យមកនៅត្រឹម ៤,៨ % វិញ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាមនេះមានគោលបំណងផ្តល់នូវជម្រើសលំនៅដ្ឋានដែលមានតម្លៃសមរម្យជាងមុនសម្រាប់គ្រួសារដែលមានចំណូលទាបនៅក្នុងប្រទេស។

យោងតាមការប្រកាស អត្រាការប្រាក់កម្ចីអនុគ្រោះនេះគឺត្រូវអនុវត្តចំពោះប្រាក់កម្ចីមិនទាន់សង ដើម្បីជួយពលរដ្ឋវៀតណាមឲ្យមានលទ្ធភាពទិញ ជួល សាងសង់ថ្មី ឬជួសជុលផ្ទះ។ ការសម្រេចចិត្តនេះបានចូលជាធរមានចាប់ពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។​ ប្រភពដដែលបានបន្តថា ធនាគារដែលគ្រប់គ្រងគោលនយោបាយសង្គមគឺជាស្ថាប័នទទួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចនេះ។

កាលពីខែមុន រដ្ឋាភិបាលវៀតណាមបានអនុម័តគម្រោងវិនិយោគលើការសាងសង់លំនៅដ្ឋានបែបសង្គមកិច្ចយ៉ាងហោចណាស់ ១ លានឯកតា សម្រាប់កម្មករដែលមានប្រាក់ចំណូលទាបនៅក្នុងសួនឧស្សាហកម្ម ចាប់ពីឆ្នាំ​ ២០២១ ដល់ ឆ្នាំ ២០៣០។​ ក្នុងគម្រោងនេះ លំនៅដ្ឋានជាង ១ លាន ៦ ម៉ឺនឯកតា ត្រូវបានកំណត់សាងសង់ឲ្យបាននៅឆ្នាំ ២០៣០ ក្នុងចំណោមនោះ លំនៅដ្ឋានជាង ៤ សែនឯកតា ត្រូវសង់បញ្ចប់ចន្លោះឆ្នាំ ២០២១ និងឆ្នាំ ​២០២៥ រីឯ ៦ សែនឯកតាទៀត នឹងសង់ហើយនៅចន្លោះឆ្នាំ ២០២៥ និងឆ្នាំ ២០៣០៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីសិង្ហបុរីថ្លែងថា អាស៊ានគឺជា«ក្បូនជីវិត»សម្រាប់ប្រទេសក្នុងតំបន់ នៅពេលពិភពលោកកាន់តែលំបាក

ព័ត៌មាន
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន ឡុង បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសឥណ្ឌូនេស៊ីថា នៅក្នុងពិភពលោកដែលមានបញ្ហាកាន់តែខ្លាំង សមាគមអាស៊ាន…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកថា សមាជិកក្រុមប្រទេស G7 សម្លឹងមើលវិធីទប់ទល់នឹង «ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច» របស់ចិន

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី ចាណេត យេឡេន កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ឧសភាបានថ្លែងថា សមាជិកជាច្រើននៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ