សង្គ្រាមអ៊ុយក្រែនអាចនឹងបញ្ចប់នៅថ្ងៃណា?

តើសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែនអាចនឹងបិទបញ្ចប់ពេលណា?


លោកទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក អូលេកស្គី អារ៉េសស្តូវិច(Oleksiy Arestovich) បានធ្វើការវាយតម្លៃថា សង្រ្គាមឈ្លានពានរុស្ស៊ីទៅលើ អ៊ុយក្រែនទំនងជាអាចនឹងបញ្ចប់នៅដើមខែឧសភាឆ្នាំ២០២២នេះ ដោយសារតែរុស្ស៊ីនឹងអស់ធនធាន ដើម្បីធ្វើការវាយប្រហារអ៊ុយក្រែនតទៅទៀតហើយ។ នៅពេលនេះ រុស្ស៊ី និងអ៊ុយក្រែន នៅតែបើកទ្វារសម្រាប់ការចរចាជាមួយគ្នា បើទោះបីជា ការចរចាជាច្រើនលើក នៅមិនទាន់រកឃើញកិច្ចព្រមព្រៀងផ្លូវការណាមួយរួមគ្នា ឬមានបទឈប់បាញ់ក៏ដោយចុះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សង្គ្រាមអ៊ុយក្រែនអាចនឹងបញ្ចប់នៅថ្ងៃណា?
ដោយ

ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក អារ៉េសស្តូវិច បានធ្វើការវាយតម្លៃពីសង្គ្រាមរវាងរស្ស៊ី និង អ៊ុយក្រែន ថា ពេលវេលាបញ្ចប់សង្គ្រាមច្បាស់លាស់តែម្តងគឺអាស្រ័យទៅលើធនធាន ដែលវិមានក្រឹមឡាំងបានប្តេជ្ញាចិត្តយកមកប្រើប្រាស់ក្នុងប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែនពេលនេះ។ លោកអារ៉េសស្តូវិច បាននិយាយថា វានឹងមិនលើសពីខែឧសភាឆ្នាំនេះនោះទេ ភាគីទាំងពីរគួរតែមានកិច្ចព្រមព្រៀងសន្តិភាពមួយឆាប់ៗ ដើម្បីឈានទៅរកបទឈប់បាញ់ ឬអាចបញ្ចប់សង្គ្រាមតែម្តង។

យ៉ាងណាមិញ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនរូបនេះបានកត់សម្គាល់ឃើញថា បើទោះបីជាសង្គ្រាមត្រូវបញ្ចប់មែនក៏ដោយចុះ ក៏ការប៉ះទង្គិចគ្នាលក្ខណៈយុទ្ធសាស្ត្រតូចតាច រប៉េះរប៉ោះ អាចនៅតែបន្តកើតមានពេញមួយឆ្នាំនេះតែម្តង ហើយទោះបីជាអ៊ុយក្រែនទទូចឲ្យមានការដកកងទ័ពរុស្ស៊ីទាំងស្រុងចេញពីទឹកដីរបស់ខ្លួនក៏ដោយ ក៏រុស្ស៊ីនឹងមិនដកចេញទាំងអស់ដោយងាយៗនោះទេ។

សូមជម្រាបដែរថា ទោះបីជា ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញការវាយតម្លៃចំពោះការឈានទៅបិទបញ្ចប់សង្គ្រាមឆាប់ៗនេះក្តី ប៉ុន្តែធាតុពិតជាក់ស្តែង ការចរចាស្វែងរកសន្តិភាពរវាងទីក្រុងកៀវ និងទីក្រុងមូស្គូ រហូតមកដល់ពេលនេះ គឺថាបានផ្តល់លទ្ធផលតិចតួចបំផុត ក្រៅតែពីការព្រមព្រៀងគ្នា ដើម្បីបើកច្រករបៀងមនុស្សធម៌សម្រាប់ជម្លៀសជនភៀសខ្លួន ចេញពីទីក្រុងដែលត្រូវឡោមព័ទ្ធ។ 

ទន្ទឹមនេះ ការចរចាជុំទី៤ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញថ្ងៃចន្ទម្សិលមិញនេះ ក៏នៅតែមិនបានផ្តល់ផ្លែផ្កាជាដុំកំភួនដដែល។ មិនផ្តល់ផ្លែផ្កាក៏ដោយសារតែ រុស្ស៊ីមិនបានយល់ស្របតាមការចង់បានរបស់អ៊ុយក្រែនឡើយ។ ទីក្រុងកៀវនៅតែចង់បានបទឈប់បាញ់មួយដែលមានប្រសិទ្ធភាពនៅទូទាំងប្រទេស ជាជាងបទឈប់បាញ់តាមតំបន់តូចៗ ក្នុងរយៈពេលខ្លី ដើម្បីឲ្យប្រជាជានបានភៀសខ្លួនចេញ។ និយាយជារួម អ៊ុយក្រែន ចង់ស្វែងរកការធានាសន្តិសុខ សម្រាប់ប្រទេសរបស់ខ្លួន។ យ៉ាងណាក៏ដោយចុះ ភាគីទាំងពីរត្រូវជួបពិភាក្សាម្តងទៀតនៅថ្ងៃអង្គារទី ១៥ មីនានេះ។ 

យើងងាកមើលរុស្ស៊ីនៅតែបន្តការវាយប្រហារអ៊ុយក្រែនមិនដកដៃទេពេលនេះ!

គិតត្រឹមថ្ងៃទី ១៥នេះ គឺជាថ្ងៃទី២០ នៃសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែនហើយ ខណៈរុស្ស៊ីនៅតែបន្តទម្លាក់គ្រាប់បែក និងបាញ់ផ្លោងមីស៊ីលមកលើអ៊ុយក្រែនដដែល។ សមត្ថភាពកងទ័ពអាកាសរបស់រុស្ស៊ី គឺខ្លាំងក្លាជាងកងទ័ពអ៊ុយក្រែនរាប់សិបដង ហេតុនេះហើយ នៅទូទាំងប្រទេសអ៊ុយក្រែន ពីខាងលិចទៅកើត ពីជើងទៅត្បូង គឺនឹងអាចរងការវាយប្រហាររបស់រុស្ស៊ីបានគ្រប់ពេលវេលា។ ជាក់ស្តែង រុស្ស៊ីបានបាញ់ផ្លោងដល់ភាគខាងលិចទឹកដីអ៊ុយក្រែន ក្បែរព្រំដែនប៉ូឡូញទៅទៀត នេះជាលើកទីមួយហើយដែលរុស្ស៊ីហ៊ានវាយប្រហារចូលជ្រៅបែបនេះ។

នៅចំពោះមុខការគំរាមកំហែងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានដាក់លិខិតទៅកាន់សភាអ៊ុយក្រែន ដើម្បីស្នើសុំឱ្យអូសបន្លាយការអនុវត្តច្បាប់អាជ្ញាសឹក នៅក្នុងប្រទេសសម្រាប់រយៈពេល៣០ថ្ងៃទៀត រាប់ចាប់ពីថ្ងៃទី២៤មីនាតទៅ។

សូមជម្រាបថា រដ្ឋធានីកៀវកំពុងត្រូវបានកងទ័ពរុស្ស៊ីឡោមព័ទ្ធ ព្យាយាមវាយដណ្តើមកាន់កាប់ ។ មកទល់ពេលនេះ ទីក្រុងសំខាន់ៗរបស់អ៊ុយក្រែនផ្សេងទៀត បានរងការខូចខាតយ៉ាងដំណំ មនុស្សជាច្រើននាក់បានស្លាប់និងរបួស ខណៈពលរដ្ឋជិត៣លាននាក់ហើយ ត្រូវរត់ភៀសខ្លួនទៅកាន់ប្រទេសដទៃ។

ដោយឡែក ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នៅសប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំណាតូ ឯទៀត ពាក់ព័ន្ធនឹងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ជំនួបដោយផ្ទាល់រវាងថ្នាក់ដឹកនាំកំពូលណាតូនេះ រំពឹងថា អាចផ្តល់ការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែន ដើម្បីទប់ទល់នឹងរុស្ស៊ី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានហេតុផលអី្វខ្លះធ្វើឲ្យតំបន់អឺរ៉ុបនាំចូលសព្វាវុធកើនឡើងច្រើនជាងគេក្នុង៥ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ អឺរ៉ុបត្រូវបានគេកត់សម្គាល់ឃើញថា ជាតំបន់ដែលបាននាំចូលអាវុធយុទ្ធភណ្ឌកើនឡើងច្រើនជាងគេបង្អស់ ច្រើនជាងប្រទេសរុស្ស៊…

នាវាការពារជើងទឹកជប៉ុន២គ្រឿងបានចូលចត នៅកំពង់ផែខេត្តព្រះសីហនុ

ព័ត៌មាន
នាវាការពារជើងទឹករបស់ជប៉ុនចំនួន ២គ្រឿង ដែលមានរួមដំណើរប្រតិភូកងស្វ័យការពារជើងទឹករបស់ជប៉ុនផងនោះ បានចូលចតនៅកំពង់ផែពហុបំណង ខេត្តព្រះសី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ