វ៉ាក់សាំងកូវីដ-១៩

ស្ថាប័នអន្តរជាតិធំៗបន្ដទទូចឲ្យប្រទេសមានវ៉ាក់សាំងកូវីដ-១៩ច្រើន ជួយចែកឲ្យប្រទេសកំពុងអភិវឌ្ឍន៍


ធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នាពេលថ្មីៗនេះ បានចេញមុខអំពាវនាវចំពោះក្រុមប្រទេសអ្នកមាន ដែលគេរំពឹងថានឹងទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងច្រើនលើសសេចក្ដីត្រូវការជាក់ស្ដែងនោះ ត្រូវជួយចែករំលែកវ៉ាក់សាំងដែលលើសនោះ ទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍តាមដែលអាចធ្វើទៅបាន ដ្បិតថាប្រទេសកំពុងអភិវឌ្ឍន៍ទាំងនេះ កំពុងប្រឈមនឹងការខ្វះខាតវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានចិន ស៊ិនហួ ។
ស្ថាប័នអន្តរជាតិធំៗបន្ដទទូចឲ្យប្រទេសមានវ៉ាក់សាំងកូវីដ-១៩ច្រើន ជួយចែកឲ្យប្រទេសកំពុងអភិវឌ្ឍន៍
ដោយ

ប្រធាន​ក្រុម​ធនាគារពិភពលោក លោក ដាវីដ ម៉ាលផាស (David  Malpass) និង​លោកស្រី គ្រី​ស្តា​លី​ណា ច​ច​ជី​អ៊ី​វ៉ា (Kristalina Georgieva) អគ្គ​នាយិកា​អង្គការ​មូលនិធិ​រូ​បិ​វត្ថុ​អន្តរជាតិ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​គ្នា​មួយ ទៅ​កាន់​ក្រុម​ប្រទេស​ឧស្សាហកម្ម​រីក​ច្រើន G7​ ថា «​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​-១៩ នឹង​មិន​បញ្ចប់​នោះ​ទេ ដរាបណា​មនុស្ស​គ្រប់​រូប​មិន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង រួម​ទាំង​ប្រជាជន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ​»​។

សេចក្ដីថ្លែងការណ៍​ដដែល​នេះ បាន​គូសបញ្ជាក់​ទៀត​ថា «​ការ​ទទួល​បាន​វ៉ាក់សាំង​នៅ​ទូ​ទាំង​ពិភពលោក គឺជា​ការ​ផ្ដល់​ក្ដី​សង្ឃឹម​ល្អ​បំផុត ដើម្បី​បញ្ចប់​មេរោគ​រាតត្បាត ជួយ​សង្គ្រោះ​អាយុជីវិត និង​ការ​ស្ដារ​មូលដ្ឋាន​សេដ្ឋកិច្ច​ឲ្យ​មានការ​ស្ទុះ​ងើបឡើង​វិញ​»​។

ថ្នាក់ដឹកនាំ ធនាគារពិភពលោក និង​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​គូសបញ្ជាក់​ថា អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រួម​ទាំង​ធនាគារពិភពលោក និង​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ផង បាន​ទទូច​ឲ្យ​មានការ​គាំទ្រ​ជា​អន្តរជាតិ នូវ​ហិរញ្ញប្បទាន ៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ទទួល​បាន​វ៉ាក់សាំង​ប្រកបដោយ​សមភាព និង​ដើម្បី​ឈាន​ទៅ​បញ្ចប់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩​នៅ​គ្រប់​ទីកន្លែង​។

ក្រុម​ធនាគារពិភពលោក និង IMF អំពាវនាវ​ឲ្យ​ប្រទេស​នានា ដែល​រំពឹង​ទទួល​បានការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ច្រើន​លើស​តម្រូវការ​ជាក់ស្ដែង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ គួរតែ​បញ្ចេញ​វ៉ាក់សាំង​ដែល​លើស​នោះ មក​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ប្រកបដោយ​តម្លាភាព​។

ធនាគារពិភពលោក នឹង IMF ក៏​កំពុង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្កើន​ការ​ផលិត​ថែម​ទៀត ដើម្បី​ជួយ​បង្កើន​លទ្ធភាព​កាន់តែ​ច្រើន សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​ទទួល​បាន​វ៉ាកសាំង​ផង​ដែរ​។

តាម​ការ​ប៉ាន់ស្មាន​របស់ IMF ការ​ចាក់​វ៉ាក់សាំង​បាន​កាន់តែ​លឿន អាច​នឹង​ជួយ​ចាក់​ប​ញ្ជូ​ល​សាច់ប្រាក់​ប្រមាណ ៩​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ក្នុង​សេដ្ឋកិច្ច​សាកល​ឆ្នាំ​២០២៥ ដោយសារ​តែ​វា​នឹង​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់ ដែល​ជា​សកម្មភាព​សេដ្ឋកិច្ច​ដ៏​សំខាន់​នោះ នឹង​មានការ​កើនឡើង​លឿន​រហ័ស​ឡើង​វិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ យឺតយ៉ាវ ដោយសារកូវីដ-១៩

ព័ត៌មាន
គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងនៅខែមិថុនា ពោលគឺនៅពាក់កណ្ដាលឆ្នាំ២០២១នេះ ត្រូវ…

មូលនិធិវ៉ាក់សាំងកូវីដ-១៩វៀតណាមប្រមូលថវិកា ៣៣០លានដុល្លារ ក្រោយបង្កើតឡើងបានជិត២សប្ដាហ៍

ព័ត៌មាន
មូលនិធិជាតិវ៉ាក់សាំងកូវីដ-១៩របស់វៀតណាមដែលទើបតែបង្កើតឡើងបានត្រឹមតែជិត២សប្ដាហ៍ប៉ុណ្ណោះ បានប្រមូលថវិកាបរិច្ចាគពីសំណាក់អាជីវកម្ម នឹងសប្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ