តម្លៃប្រេងឆៅពិភពលោក

តម្លៃប្រេងឆៅពិភពលោកដាំក្បាលចុះ៦ថ្ងៃជាប់គ្នា តើមកពីមូលហេតុអ្វី?


តម្លៃប្រេងឆៅបានដាំក្បាលចុះមកអស់រយៈពេល៦ថ្ងៃជាប់ៗគ្នាមកហើយ ដែលវាគឺជាការធ្លាក់ចុះក្នុងរយៈពេលយូរបំផុតមួយគិតចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០មក។ ការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញថា គឺកើតឡើងនៅក្រោយពេលដែលមេរោគកូវីដ-១៩កំពុងរាតត្បាតកាន់តែខ្លាំងឡើង នៅទូទាំងពិភពលោក ដែលធ្វើឲ្យតម្រូវការប្រេងឥន្ធនៈមានការថយចុះ ខណៈដែលស្ដុកប្រេងនៅសហរដ្ឋអាមេរិកនៅមានច្រើន គួបផ្សំនឹងសម្ពាធនៃលុយដុល្លារអាមេរិកកើនឡើងថ្លៃខ្ពស់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
ប្រេងឆៅពិភពលោក
ដោយ

តម្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ​ក្នុង​រយៈពេល​១​ស​ប្ដា​ហ៍​មក​ហើយ ជាក់ស្ដែង តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អង់គ្លេស​បាន​ធ្លាក់​ចុះ ១​ដុល្លារ​១១​សេន ឬ​ស្មើនឹង​១,៦% ដោយ​តម្លៃ​ប្រេង​មាន​មក​នៅ​ជាង​៦៧​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​។

ដោយឡែក​ទីផ្សារ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក​វិញ បាន​ធ្លាក់​ចុះ ១​ដុល្លារ​៣៥​សេន ឬ​ស្មើនឹង​២,១% ដោយ​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​លក់​ចេញ​ក្នុង​មួយ​ធុង​បារ៉ែល​តម្លៃ​ជាង​៦៤​ដុល្លារ​អា​មេ​រិ​ក​។

គិត​ជា​រួម​ក្នុង​រយៈពេល​៦​ថ្ងៃ​កន្លង​មកនេះ ទីផ្សារ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក​ធ្លាក់​ចុះ​ជាង ៧% ខណៈ​ដែល​ប្រេង​ឆៅ​នៅ​ទីផ្សារ​អង់គ្លេស​ធ្លាក់​ចុះ​ជាង​៦% គឺជា​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​យូរ​បំផុត​មួយ​គិត​តាំងពី​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២០​មក​។

ការ​ដាំ​ក្បាល​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​ក្នុង​រយៈពេល​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ដោយសារ​តែ​មានការ​កើនឡើង​ខ្លាំង​នៃ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩​នៅ​ទូ​ទាំង​ពិភពលោក ពិសេស​ការ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា និង​បង្ក​ឲ្យ​មាន​ករណី​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩​កើនឡើង​ខ្ពស់​នៅ​អា​មេ​រិ​ក ដែល​ជា​ប្រទេស​ប្រើប្រាស់​ប្រេង​ធំ​បំផុត​ក្នុង​ពិភពលោក ហើយ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​អា​មេ​រិ​ក​ក៏​កំពុង​កើនឡើង​ខ្ពស់​ដែរ​កាលពី​ខែ​មុន​នេះ​។

អ្នកវិភាគ​ទីផ្សារ​មើលឃើញ​ថា តម្លៃ​ប្រេង​គឺ​អាច​នឹង​នៅ​តែ​បន្ដ​រង​គ្រោះ​បន្ដ​ទៀត ដរាបណា​ករណី​ឆ្លង​រាលដាល​កូ​វី​ដ​-១៩​មិន​មាន​ភាព​ធូរស្រាល​។

អ្នកវិភាគ​ទីផ្សារ​គូសបញ្ជាក់​ទៀត​ថា កំណើន​យឺត​នៃ​សេដ្ឋកិច្ច​ចិន ដែល​ជា​អ្នក​នាំ​ចូល​ប្រេង​ធំ​បំផុត​ក្នុង​ពិភពលោក បណ្ដាល​មក​ពី​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩  និង​ភាព​ចុះ​ខ្សោយ​នៃ​កំណើន​ប្រើប្រាស់​នៅ​អា​មេ​រិ​ក គឺ​នឹង​រុញ​ឲ្យ​តម្លៃ​ប្រេង​បន្ដ​ធ្លាក់​ចុះ​ថែម​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្រ្តាលីចូលរួមស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈភាពជាដៃគូមេគង្គ-អូស្រ្តាលី

ព័ត៌មាន
រដ្ឋាភិបាលអូស្រ្តាលី តាមរយៈភាពជាដៃគូមេគង្គ-អូស្រ្តាលី នឹងផ្ដល់នូវធនធានថ្មី ដើម្បីគាំទ្រការធ្វើទំនើបកម្ម ដល់វិស័យកសិកម្មកម្ពុជា និងការអភិវឌ្…

ក្រុមហ៊ុនយក្សតូយ៉ូតា ប្រកាសកាត់បន្ថយផលិតកម្មរថយន្ដ៤០% នៃផែនការ

ព័ត៌មាន
ក្រុមហ៊ុនខ្នាតយក្សផលិតរថយន្ដរបស់ជប៉ុនតូយ៉ូតា នឹងកាត់បន្ថយផលិតកម្មរថយន្ដជាសកលរបស់ខ្លួនសម្រាប់ខែកញ្ញា ប្រមាណ៤០% នៃផែនការរបស់ខ្លួនដែលបានគ្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ