អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន International SOS Group ប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការផ្ដល់សេវាកម្មសុខាភិបាល និងសន្តិសុខនៅកម្ពុជា


ក្រុមហ៊ុន WorldBridge និង International SOS Group បានប្រកាសពីការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការផ្ដល់សេវាសុខាភិបាល និងសន្ដិសុខនៅកម្ពុជា។ ក្រោមកិច្ចសហការនេះ គិតចាប់ពីថ្ងៃទី១ ខែធ្នូតទៅ អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group of Companies បានចូលរួមជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន International SOS Assistance (Cambodia) Ltd រួមជាមួយនឹងក្រុមហ៊ុន International SOS Group ផងដែរ។
ក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន International SOS Group ប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការផ្ដល់សេវាកម្មសុខាភិបាល និងសន្តិសុខនៅកម្ពុជា
ដោយ
អំពី WorldBridge Group

ភាពជាដៃគូយុទ្ធសាស្ត្រនេះ រួមបញ្ចូលគ្នានូវជំនាញប្រតិបត្តិការសកលរបស់ International SOS ជាមួយនឹងការយល់ដឹងស៊ីជម្រៅពីទីផ្សារក្នុងស្រុក ដែលនឹងពង្រឹងការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការផ្តល់​សេវាកម្ម​សុខភាព និងសន្តិសុខលំដាប់ពិភពលោកនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន International SOS គឺជាក្រុមហ៊ុនសេវាកម្មគ្រប់គ្រងហានិភ័យផ្នែកសុខភាព និងសន្តិសុខ ឈានមុខគេ​នៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ ហើយបច្ចុប្បន្នកំពុងប្រតិបត្តិការនៅក្នុង ៩០ ប្រទេស ដោយមាន​ការិយាល័យ ៨៩ និងមជ្ឈមណ្ឌលជំនួយ ២៨។ ក្រុមហ៊ុននេះផ្តល់សេវាកម្មដល់អង្គភាពធំៗជាង ៩.០០០ (រួមទាំងក្រុមហ៊ុនភាគច្រើននៃ Fortune Global 100) ដោយគ្រប់គ្រងការហៅទូរស័ព្ទជាង ៨.០០០ ដងក្នុងមួយថ្ងៃ តាមរយៈក្រុមការងារចម្រុះភាសារបស់ខ្លួន ដែលមានអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ (គ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកសង្គ្រោះបន្ទាន់) អ្នកឯកទេសសន្តិសុខ និងអ្នកជំនាញភស្តុភារ ដែលប្រើប្រាស់បានជាង ១១០ ភាសា។

ជាមួយនឹងបណ្តាញសកលនៃអ្នកផ្តល់សេវាចំនួន ៨៩.០០០ រួមទាំងមន្ទីរពេទ្យ រថយន្តសង្គ្រោះបន្ទាន់ យន្តហោះសង្គ្រោះបន្ទាន់ និងដៃគូសន្តិសុខ International SOS គ្រប់គ្រងករណីជំនួយរាប់លានក្នុងមួយឆ្នាំ ចាប់ពី​ការជម្លៀសផ្នែកវេជ្ជសាស្ត្រ (ជាង ១.៧០០ ករណីក្នុងមួយឆ្នាំ) រហូតដល់ការឆ្លើយតប​វិបត្តិក្នុងអំឡុងពេលមានជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ និងជម្លោះភូមិសាស្ត្រនយោបាយ។ ទស្សនវិជ្ជារបស់ក្រុមហ៊ុន "ការទៅដល់ទូទាំងពិភពលោកដោយការយកចិត្តទុកដាក់ផ្ទាល់" ត្រូវបានគាំទ្រដោយអ្នកជំនាញ​ផ្នែកវេជ្ជសាស្ត្រជាង ៤.៤០០ នាក់ និងអ្នកជំនាញសន្តិសុខ ១.០០០ នាក់ ដែលផ្តល់កម្មវិធីបង្ការតាមតម្រូវការ និងការឆ្លើយតបយ៉ាងរហ័សនៅក្នុងមជ្ឈដ្ឋានប្រឈមជុំវិញពិភពលោក។

ក្រុមហ៊ុន WorldBridge Group of Companies ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ដោយ អ្នកឧកញ៉ា សៀ ឬទ្ធី គឺជាក្រុមហ៊ុនពហុវិស័យ (Conglomerate) ដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមហ៊ុនជាង ៣០ គ្របដណ្តប់លើវិស័យភស្តុភារ អភិវឌ្ឍន៍អចលនទ្រព្យ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច ធនាគារ សេវាកម្មហិរញ្ញវត្ថុ សំណង់ និងសន្តិសុខ។ ក្រុមហ៊ុន WorldBridge Group ត្រូវបានគេទទួលស្គាល់ថាជាកម្លាំងសំខាន់ក្នុងស្រុកនៅក្នុងវិស័យភស្តុភារ រួមជាមួយនឹងការបណ្តាក់ទុនរួមគ្នាជាច្រើនជាមួយក្រុមហ៊ុននៅទូទាំងសកលលោក។ ក្រុមហ៊ុនក៏ជាស្ថាបនិកលើការអភិវឌ្ឍន៍ធំៗដូចជា អគារ The Bridge, The Peak, ភាពជាដៃគូជាមួយសណ្ឋាគារ Shangri-La និងជាអ្នកផ្តួចផ្តើមសាងសងលំនៅដ្ឋានតម្លៃសមរម្យដ៏ធំបំផុតនៅកម្ពុជា, មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរីកម្ពុជា (SGMC) ដែលជាគំរូនៃបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ថ្មីៗជាច្រើនទៀតក្នុងវិស័យផ្សេងៗ។

ភាពជាដៃគូនេះនឹងប្រើប្រាស់បទពិសោធន៍ដ៏សម្បូរបែបរបស់ International SOS ដែលមានរយៈពេល ៤០ ឆ្នាំ ក្នុងការឆ្លើយតបវិបត្តិ និងគ្រោះមហន្តរាយ (រួមទាំងការជម្លៀសក្នុងសម័យ COVID-19 ផងដែរ) ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវាថែទាំសុខភាព និងសន្តិសុខនៅកម្ពុជា តាមរយៈការដឹកនាំ និងសហការពីសំណាក អ្នកឧកញ៉ា សៀ ឬទ្ធី និងក្រុមហ៊ុន WorldBridge Group។




អត្ថបទបន្ទាប់


លទ្ធផលស្ទង់មតិបង្ហាញថា ពលរដ្ឋថៃ ជាង ៤០% មានជីវិតរស់លំបាក និងចាយវាយក្បិតក្បៀតជាងមុន

ប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ នៅអាស៊ាន កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចថយចុះ ខណៈដែលពលរដ្ឋបានលើកឡើងពីការលំបាកក្នុងការស់នៅ និងចា…

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើបញ្ហាជម្លោះកម្ពុជា-ថៃ ត្រូវបានលើកពេល ក្រោយមានការស្នើពីភាគីថៃ

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដើម្បីពិភាក្សា និងវាយតម្លៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលដំបូងឡើយគ្រោងធ្វើនៅថ្ងៃអង្គារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ