ប្រទេសចិន

លោកស៊ី ជីនពីងទំនងនឹងផ្តល់សេចក្តីទុកចិត្តលើមនុស្សជំនិតរបស់លោកម្នាក់ឱ្យចាត់ចែងសេដ្ឋកិច្ចប្រទេស


ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងតែងតាំងមនុស្សម្នាក់ដែលជាមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់លោក ជាអ្នកដឹកនាំសេដ្ឋកិច្ចចិន ស្របពេលដែលលោកស៊ី នឹងបន្តកាន់អំណាចសម្រាប់អាណត្តិទី៣ ចំពេលសេដ្ឋកិច្ចកំពុងជួបការលំបាក។ នេះជាចំណាត់ការមួយ ដែលត្រូវបានគេមើលឃើញថា នឹងពង្រីកឥទ្ធិពលរបស់លោក Xi នៅក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងកំណត់ការកែទម្រង់ទីផ្សារឡើងវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
មនុស្សជំនិតរបស់លោកស៊ីនឹងចាត់ចែងសេដ្ឋកិច្ចចិន!

លោក ហឺ លីហ្វេង (He Lifeng) ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិដ៏មានឥទ្ធិពល ត្រូវបានគេមើលឃើញថា ទំនងជាអ្នកស្នងតំណែងរបស់ឧបនាយករដ្ឋមន្ត្រី លីវ ហឺ(Liu He) ដែលបច្ចុប្បន្នជាប្រធានគោលនយោបាយសេដ្ឋកិច្ចរបស់លោកស៊ី ជីនពីង ខណៈលោក លីវ ហឺ នឹងចូលនិវត្តន៍បន្ទាប់ពីសមាជបក្សកុម្មុយនិស្តនៅពាក់កណ្តាលខែតុលានេះ។

បើតាមប្រព័ន្ធដឹកនាំរបស់ប្រទេសចិន អគ្គលេខាបក្សកុម្មុយនិស្តកំពុងកាន់អំណាចជាធម្មតាទទួលបន្ទុកតែនៅលើបញ្ហានយោបាយប៉ុណ្ណោះ ខណៈដែលនាយករដ្ឋមន្ត្រីគឺជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច។ លោកស៊ី ជីនពីង ដែលជាអគ្គលេខាបក្ស និងនាយករដ្ឋមន្ត្រី Li Keqiang ពីដើមឡើយបានធ្វើតាមគំរូនេះ។ ប៉ុន្តែម្តងបន្តិចៗលោកស៊ី បានលូកដៃកាន់តែខ្លាំងឡើងនៅក្នុងគោលនយោបាយសេដ្ឋកិច្ច ពោលគឺចាប់តាំងពីឆ្នាំ២០១៦តាមរយៈលីវ ហឺ ដែលជាមនុស្សដ៏ជិតស្និទ្ធរបស់លោក។

លោកលីវ ហឺ គឺជាប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ បក្ស ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការធ្វើតារាងគោលដៅសេដ្ឋកិច្ចទូទៅរបស់ប្រទេសចិន។ លោកក៏ជាអ្នកជំរុញដ៏សំខាន់នៅពីក្រោយគោលនយោបាយហិរញ្ញវត្ថុ និងបានបម្រើការជាអ្នកចរចាឈានមុខគេរបស់ប្រទេសចិនក្នុងអំឡុងពេលសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ប៉ុន្តែក្នុងវ័យ ៧០ឆ្នាំទៅហើយ លោកលីវ ហឺ ត្រូវគេដឹងថានឹងលាលែងពីតំណែងនៅក្នុងសមាជបក្សនាពាក់កណ្តាលខែនេះហើយ ដោយសារអាយុចូលនិវត្តន៍តាមទម្លាប់មានត្រឹមអាយុ ៦៨ឆ្នាំប៉ុណ្ណោះសម្រាប់មន្ត្រីកំពូលៗរបស់បក្ស។

ហេតុនេះហើយ ទើបអ្នកតាមដានព្រឹត្តិការណ៍នៅចិនសន្និដ្ឋានថាលោក ហឺ លីហ្វេង ដែលជាមនុស្សជំនិតមួយដែររបស់លោកស៊ី នឹងចូលមកជំនួសដំណែងដ៏សំខាន់ផ្នែកសេដ្ឋកិច្ចមួយនេះ ពិសេសនៅស្របពេលដែលសេដ្ឋកិច្ចចិនកំពុងជួបការលំបាក មានកំណើនយឺត ហើយក៏ដើម្បីបើកផ្លូវកាន់តែធំបុរសខ្លាំងស៊ី ជីនពីង លូកដៃចូលវិស័យសេដ្ឋកិច្ចចិនកាន់តែខ្លាំងផងដែរ៕




អត្ថបទបន្ទាប់


តើបុណ្យសមុទ្រឆ្នាំ២០២២នេះ នឹងមានអ្វីពិសេសជាងឆ្នាំមុនៗ?

ព័ត៌មាន
ក្រសួងទេសចរណ៍បានជ្រើសរើសខេត្តព្រះសីហនុ ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ដែលនឹងប្រព្…

រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុនថា អង់គ្លេសនឹងចូលជាសមាជិករបស់កិច្ចព្រមព្រៀង CP TPP នៅឆ្នាំនេះ

ព័ត៌មាន
សមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CP TPP អាចយល់ព្រមជាគោលការណ៍ ដើម្បីអនុញ្ញាតឱ្យចក្រភពអង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ