Advertisement
បុរស​នៃ​កសិករ

បុរស​នៅ​ពី​ក្រោយ​«សេដ្ឋី​ស្រុក​ស្រែ»​បង្ហាញ​ពី​បេសក​កម្ម​ជីវិត​៣​ចំណុច


អានភ្លាម ក៏នឹកកោតស្ញប់ស្ញែងដល់ទឹកចិត្តដ៏មហិមារបស់លោកបណ្ឌិត យ៉ង សាំងកុមារ អតីត​ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​និង​ផ្សព្វ​ផ្សាយ​កសិកម្ម ​ឈ្មោះ សេដាក (CEDAC)។
បណ្ឌិត​ យ៉ង សាំងកុមារ អតីត​ប្រធាន​អង្គការ​កសិកម្ម សេដាក
អំពី កសិកម្ម 2101

នៅលើទំព័រហ្វេសប៊ុករបស់លោក លោកបណ្ឌិត យ៉ង សាំងកុមារ សរសេរថា «ក្នុងមួយជីវិតនេះមានកិច្ចការសំខាន់ៗ ៣ ដែលខ្ញុំបានធ្វើ ហើយបន្តធ្វើឲ្យបានសម្រេចកាន់តែច្រើនថែមទៀត»។

បេសកកម្មទាំងបី ដែលលោកបណ្ឌិត យ៉ង សាំងកុមារ លើកឡើង រួមមាន៖ 

១. កសិករខ្មែរក្លាយជាអ្នកមាន ឬសេដ្ឋីស្រុកស្រែ
២. កូនកសិករមានអនាគតល្អដូចកូនអ្នកទីក្រុង
៣. ប្រជាជនគ្រប់រូបទទួលបានអាហារល្អ

កសិកម្ម​និង​ធម្មជាតិ​បាន​ផ្តល់​កំណើត​ដល់​មនុស្ស។ ធ្វើ​អ្វី​ក៏​ដោយ​កុំ​ភ្លេច​កំណើត ហើយ​កុំ​បំផ្លាញ​ប្រភព​កំណើត​របស់​មនុស្ស​ជាតិ
— បណ្ឌិត យ៉ង សាំងកុមារ

លោកបណ្ឌិតសរសេរបន្តថា «បេសកកម្មជីវិតទាំងនេះធំជាង និងមានតម្លៃជាងអំណាចបុណ្យស័ក្តិ និងលុយកាក់។ មានមនុស្សជាច្រើនបានរួមដំណើរជាមួយខ្ញុំ។ នៅពេលយើងមានគ្នាច្រើន និងពេលវេលាច្រើន ធ្វើឲ្យយើងអាចសម្រេចកិច្ចការនេះបានកាន់តែច្រើន។

បណ្ឌិត យ៉ង សាំងកុមារ ជាអតីតស្ថាបនិក និងជាប្រធានអង្គការធ្វើការខាងកសិកម្ម ឈ្មោះ សេដាក (CEDAC) ប៉ុន្តែ កាលពីចុងឆ្នាំ២០១៥ លោកបានលាឈប់ពីការងារអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រឡូកកិច្ចការនយោបាយវិញ។ សព្វថ្ងៃ លោកគឺជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)។ 

ជាមនុស្សស្រលាញ់កសិកម្មខ្លាំង ជានិច្ចកាល គេឃើញលោកបណ្ឌិត យ៉ង សាំងកុមារ ចែករំលែកផ្សព្វផ្សាយចំណេះដឹងអំពីកសិកម្ម និងជាអ្នកគាំទ្រជំរុញផ្សព្វផ្សាយកសិកម្មសរីរាង្គគ្មានជាតិគីមី។

លោកបណ្ឌិត យ៉ង សាំងកុមារ សរសេរលើទំព័រហ្វេសប៊ុក ដូច្នេះថា «កសិកម្មនិងធម្មជាតិបានផ្តល់កំណើតដល់មនុស្ស។ ធ្វើអ្វីក៏ដោយកុំភ្លេចកំណើត ហើយកុំបំផ្លាញប្រភពកំណើតរបស់មនុស្សជាតិ។ ខ្ញុំយល់ថា ការអប់រំគួរផ្សារភ្ជាប់ជាមួយជីវិត កសិកម្ម និងធម្មជាតិ»។

ចង់ស្គាល់ច្បាស់ថាបណ្ឌិត យ៉ង សាំងកុមារ ជាអ្នកណា សូមទស្សនាវីដេអូអំពីប្រវត្តិរបស់លោក៖




អត្ថបទបន្ទាប់


ហេតុ​អ្វី​រុស្ស៊ី​មិន​ព្រម​លុប​ចោល​បំណុល​កម្ពុជា​ជំពាក់​១៥០០​លាន​ដុល្លារ?

ព័ត៌មាន
កម្ពុជាជានិច្ចកាលតែងតែទាមទារ ឬស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីលុបចោលបំណុលដែលខ្លួនជំពាក់កាលពីសម័យសហភាពសូវៀត ប៉ុន្តែ រុស្ស៊ីហាក់បីដូចជាធ្វើ...

តើ​សេដ្ឋកិច្ច​វៀតណាម​​ដើរ​លឿន​កម្រិត​ណា​ហើយ?

ព័ត៌មាន
ឆ្នាំ២០១៦ សេដ្ឋកិច្ចវៀតណាមមានកំណើនក្នុងអត្រា ៦,២១ភាគរយ ខណៈ​ដែល​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដូចជា ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី មា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ