អត្ថបទក្រុមហ៊ុន

ភេសជ្ជៈ Yeo's ឈីងប៉ូលាំង រូបរាងកំប៉ុងថ្មីដែលបានរចនាឡើង សម្រាប់អបអរពិធីបុណ្យចូលឆ្នាំចិន


ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅកម្ពុជាក្នុងការផលិតភេសជ្ជៈអាស៊ី (Asian Drink) និងដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន (ឆ្នាំរោង) ក្រុមហ៊ុន Yeo’s Cambodia បានច្នៃប្រឌិត និងបញ្ចេញនូវកំប៉ុងភេសជ្ជៈតែត្រជាក់ ឈីង ប៉ូលាំង ជាមួយរចនាបទនៃកំប៉ុងប្រកបទៅដោយភាពទាក់ទាញ និងទាន់សម័យ ស័ក្តិសមបំផុតសម្រាប់អតិថិជនយកទៅអបអរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននាពេលខាងមុខនេះ
ក្រុមហ៊ុន Yeo’s Cambodia លើកទឹកចិត្តអតិថិជនទាំងអស់ឱ្យចូលរួមក្នុងបរិយាកាសដ៏រីករាយ ខណៈដែលក្រុមហ៊ុនបាននាំមកនូវកំប៉ុងរូបរាងថ្មី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន ឆ្នាំរោង
ដោយ

រចនាបទដ៏ពិសេសពិសាលនេះត្រូវបានរចនាឡើងជារូបនាគ និងមានផ្ទៃកំប៉ុងពណ៌ក្រហម ដែលជានិមិត្តរូបតំណាងឱ្យសេចក្តីរីករាយ ការជួបជុំ ភាពរឹងមាំ ភាពជោគជ័យ និងសំណាងល្អ។

ភេសជ្ជៈ Yeo’s ឈីងប៉ូលាំង គឺជាប្រភទ តែរុក្ខជាតិ ល្អសម្រាប់សុខភាព ដែលចម្រាញ់ចេញពីរុក្ខជាតិពិសេស ដើម្បីជួយកាត់បន្ថយកម្ដៅក្នុងរាងកាយ។ ភេសជ្ជៈមួយនេះ ស័ក្ដិសមយ៉ាងល្អឥតខ្ចោះជាមួយការពិសាសាច់អាំង អាហារហឹរៗ និងស៊ុបក្តៅៗ។ ក្នុងនាមជានិមិត្តរូបនៃភេសជ្ជៈដែលនាំមកនូវសុខភាព និងភាពរីករាយ ពិធីបុណ្យចូលឆ្នាំចិន គឺជាឱកាសដ៏ស័ក្ដិសមបំផុតសម្រាប់លោកអ្នកនាំយកភេសជ្ជៈ ឈីងប៉ូលាំង ដើម្បីរៀបចំប្រារព្ធពិធីបុណ្យប្រពៃណី និងសកម្មភាពកម្សាន្ដនានាផងដែរ។

លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា៖ «នៅពេលដែលពិធីបុណ្យចូលឆ្នាំចិនកាន់តែខិតជិតមកដល់ ក្រុមហ៊ុន Yeo’s Cambodia ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការអញ្ជើញអតិថិជនប្រើប្រាស់នូវភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង រូបរាងថ្មី (មានកំណត់) នេះ សម្រាប់ឱកាសដ៏ពិសេសមួយនេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនសូមជូនពរដល់អតិថិជនគ្រប់ៗគ្នាឱ្យជួបប្រទះតែភាពរុងរឿងក្នុងឆ្នាំថ្មី ឆ្នាំរោងនេះ ហើយក្រុមហ៊ុនយើងជឿជាក់ថាភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង គឺពិតជាល្អឥតខ្ចោះសម្រាប់ការអបអរសាទរក្នុងឱកាសនៃការជួបជុំមួយនេះ។»

ដើម្បីអបអរសាទរនូវការដាក់តាំងបង្ហាញរចនាបទកំប៉ុងរូបរាងថ្មី ស្របពេលជាមួយនឹង ការចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីចិន ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ ក្រុមហ៊ុន Yeo's Cambodia កំពុង​រៀបចំ​កម្មវិធីសប្បាយៗ​ជា​បន្តបន្ទាប់។ សកម្មភាពដ៏ពិសេសជាងគេ គឺការរាំជាក្រុមនូវរបាំប្រពៃណីវប្បធម៌ចិន (Flash Mob) ដើម្បីជាការ កម្សាន្តនៅតាមភោជនីយដ្ឋាននានាទូទាំងរាជធានីភ្នំពេញ។ ទីតាំងទាំងនេះ រួមមាននៅភោជនីយដ្ឋាន ហាងមីហឹរ ហាងស៊ុបស៊ីឆ័ន ហាងសាច់អាំង និងផ្សារអាហារពេលរាត្រី ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏មានឱកាសចាប់យករង្វាន់ ដោយការលេងហ្គេមផ្សេងៗក្នុងអំឡុងពេលកម្មវិធីនីមួយៗផងដែរ។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo's Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកណាខ្លះជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីវ័យក្មេងបំផុត ដែលមានទ្រព្យសម្បត្តិសរុបជាង៦៤ពាន់លានដុល្លារ?

ព័ត៌មាន
ថ្មីៗនេះទស្សនាវដ្ដី ហ្វប (Forbes) បានចេញផ្សាយពីអត្ថបទរបស់ខ្លួនដោយនិយាយពីបញ្ជីឈ្មោះមហាសេដ្ឋីវ័យក្មេងជាងគេបំផុតចំនួន១០នាក់ នៅក្នុងពិភពលោក …

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំថៃ លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅថៃ

ព័ត៌មាន
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទៅបំពេញទស្សនកិច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ