រូបិប័ណ្ណ ហ្ស៊ីមបាបវ៉េ

ប្រទេសហ្ស៊ីមបាបវ៉េ ផលិតរូបិប័ណ្ណថ្មីដើម្បីបោះជំហានឆ្ពោះទៅបញ្ចប់ការប្រើប្រាក់ដុល្លារអាម៉េរិក ទាំងស្រុងក្នុងសេដ្ឋកិច្ចជាតិ


អនុប្រធានាធិបតីហ្ស៊ីមបាបវ៉េ លោក ខុនស្ទែនទីណូ ជីវ៉េនហ្គា (Constantino Chiwenga) បានទម្លាយឱ្យដឹងថា សាធារណរដ្ឋហ្ស៊ីមបាបវ៉េ ដែលជាប្រទេសមួយនៅទ្វីបអាហ្វ្រិកភាគខាងត្បូង បានបង្កើតរូបិយប័ណ្ណថ្មីសន្លាងមួយមានឈ្មោះថា ហ្ស៊ីក (ZiG) ដែលនេះជាការបោះជំហានថ្មីឈានទៅរកការបញ្ចប់ការប្រើប្រាក់ដុល្លារអាម៉េរិក ទាំងស្រុងក្នុងសេដ្ឋកិច្ចជាតិរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
រូបិប័ណ្ណ ហ្ស៊ីមបាបវ៉េ
ដោយ

រូបិយប័ណ្ណ ហ្ស៊ីក (ZiG) ត្រូវបានដាក់ឱ្យធ្វើចរាចរកាលពីថ្ងៃទី៥ ខែមេសា ដើម្បីជំនួសប្រាក់ដុល្លារហ្ស៊ីមបាបវ៉េ បន្ទាប់ពីការធ្លាក់ថ្លៃយ៉ាងរហ័ស និងជាញឹកញាប់បានធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក ក្លាយជារូបិយប័ណ្ណដ៏ពេញនិយមបំផុតសម្រាប់ប្រតិបត្តិការសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ កន្លងទៅ។

តែទោះជាយ៉ាងណា ប្រាក់ដុល្លារអាម៉េរិក នៅតែជារូបិយប័ណ្ណដ៏លេចធ្លោនៅក្នុងប្រទេសហ្ស៊ីមបាបវ៉េ សូម្បីក្រោយពីរដ្ឋាភិបាល នៃប្រទេសនេះ បានកំណត់ឱសានវាទបញ្ចប់ការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ទាំងស្រុងក្នុងសេដ្ឋកិច្ចនៅត្រឹមខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក្ដី។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រាក់ដុល្លារអាម៉េរិក ត្រូវបានប្រើប្រាស់រហូតដល់ទៅជាង៨០%ទៅហើយក្នុងប្រតិបត្តិការសេដ្ឋកិច្ចជាតិទូទាំងរបស់ប្រទេសនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកចិញ្ចឹមក្រពើអាចប្រឈមនឹងការបិទទ្វារកាន់តែច្រើន ដោយសារតែគ្មានទីផ្សារ និងមានតម្លៃថោក

ព័ត៌មាន
អ្នកចិញ្ចឹមសត្វក្រពើ បានត្អូញត្អែរពីការខាតបង់ថវិកា ដោយសារតែក្រពើគ្មានទីផ្សារដូចមុន ហើយឈ្មួញឱ្យតម្លៃថោកពេកមិនអាចទ្រទ្រង់ដល់ការចំណាយ។ កត្តាខ្វ…

ធនាគាររដ្ឋវៀតណាមនឹងរៀបចំដេញថ្លៃមាសលើក២ ក្រោយដេញថ្លៃលើកទី១បរាជ័យ

ព័ត៌មាន
ធនាគាររដ្ឋវៀតណាមនឹងដាក់ដេញថ្លៃមាសជិត១៧ពាន់តម្លឹងជាលើកទី២ បន្ទាប់ពីបរាជ័យក្នុងការដេញថ្លៃលើកទី១។ ការវបន្តដាក់ដេញថ្លៃលើកទី២នេះ បានបង្ហាញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ