តើសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២-២០២៣ មានការប្រែប្រួលយ៉ាងណាខ្លះ? ដោយ ខេមបូណូមីស 2 years កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងវិញយឺតនៅឆ្នាំ ២០២២-២០២៣។ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤ភាគរយនៅឆ្នាំ ២០២២ ដែលជាកំណើនយឺត បើធៀបនឹងឆ្នាំ២០២១ ដែលមាន ៥,៥%។ ដោយឡែក នៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចពិភពលោកនឹងបន្ដថមថយថែមទៀតមកនៅត្រឹម ៣,៥% ចំពេលដែលមានរលកថ្មីនៃការឆ្លងជំងឺកូវីដ-១៩ គួបផ្សំនឹងបញ្ហាប្រឈមទីផ្សារការងារ ឧបសគ្គខ្សែចង្វាក់ផ្គត់ផ្គង់ និង ការកើនឡើងអតិផរណាជាដើម។ នេះយោងតាមការចេញផ្សាយ របាយការណ៍របស់អង្គការសហប្រជាជាតិ UN។
សេដ្ឋវិទូ S&P ថា ដើម្បីជួយរុញសេដ្ឋកិច្ច រដ្ឋាភិបាលនានាគ្មានជម្រើសអ្វីក្រៅតែពីការបង្កើនចំណាយថវិកាជាតិឡើយ ដោយ ខេមបូណូមីស 3 years សេដ្ឋវិទូមួយរូបមកពី S&P Global Ratings ដែលជាទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានដ៏ធំបំផុតមួយ…