ដោយ
ខេមបូណូមីស
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែបន្ដរក្សាបាននូវភាពធន់របស់ខ្លួន បើទោះបីជា ត្រូវរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ និង បានបណ្ដាលឲ្យការប្រមូលចំណូលពន្ធរបស់រដ្ឋមានការធ្លាក់ចុះក្ដី ។ ជាក់ស្ដែង នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១ ប្រភពចំណូលពន្ធដែលប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករ សរុបចូលគ្នាមានជាង ៣ពាន់លានដុល្លារអាមេរិក ។ ក្នុងនោះ ចំណូលដែលប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានជាង១ពាន់៩រយលានដុល្លារ បានធ្លាក់ចុះជាង៧%។