#Vietjet

Articles by Tag Vietjet

ក្រុមហ៊ុន Vietjet កំណត់គោលដៅអ្នកដំណើរ ២៧ លាននាក់ និងទូទាត់ភាគលាភ ២៥ភាគរយ សម្រាប់ឆ្នាំ២០២៤ ពីប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសចំនួន ៧០១ លានដុល្លារអាមេរិក នៅត្រីមាសទី ១ នៃឆ្នាំ២០២៤

ដោយ​ ​ ខេមបូណូមីស
ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤ - ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HoSE: VJC) បានរៀបចំកិច្ចប្រជុំទូទៅជាមួយម្ចាស់ភាគហ៊ុន (GMS) ឆ្នាំ ២០២៤ របស់ខ្លួន និងបានអនុម័តផែនការអាជីវកម្មប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០២៤។ គោលបំណងរបស់ក្រុមហ៊ុនអាកាសចរណ៍ រួមមាន ការរក្សាបាននូវចំណែកទីផ្សារឈានមុខគេក្នុងស្រុក និងពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត។