ក្មេង​ប្រុស​មុជទឹក​លេង​នៅ​មុខ​ផ្ទះ​របស់​ខ្លួន។ តម្លៃ​ទឹក​នៅ​ភ្នំពេញ​ចុះ​មក​នៅត្រឹម ៧០០-៨០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧​នេះ​តទៅ។
ក្មេង​ប្រុស​មុជទឹក​លេង​នៅ​មុខ​ផ្ទះ​របស់​ខ្លួន។ តម្លៃ​ទឹក​នៅ​ភ្នំពេញ​ចុះ​មក​នៅត្រឹម ៧០០-៨០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧​នេះ​តទៅ។

តម្លៃ​ទឹក​ស្អាត​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៧០០-​៨០០​រៀល​ក្នុង​១​ម៉ែត្រ​គូប

កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា ឆ្នាំ​នេះ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​កែប្រែ​ថ្លៃ​លក់​ទឹក​ស្អាត​សម្រាប់​ការ​ផ្គត់ផ្គង់​របស់​ខ្លួន នៅ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ 

សូម​បញ្ជាក់​ដែរ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រែប្រួល​តម្លៃ​ទឹក​ស្អាត​នេះ​ដែរ ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បញ្ចុះ​តម្លៃ និង​សង​ប្រាក់​ត្រលប់​ទៅ​ឲ្យ​អតិថិជន​វិញ បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ច្រើន ការ​បង់​ថ្លៃ​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ចេញ​នៅ​តម្លៃ​ថ្មី កាល​ពី​ខែ​ឧសភា កន្លង​ទៅ មាន​តម្លៃ​ថ្លៃ​គុណ​នឹង​ពីរ។ 

រហូត​មក​ដល់​ដើម​សប្តាហ៍​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឲ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ធ្វើការ​ជាមួយ​រដ្ឋាករ​ទឹក​ដើម្បី​វិល​ត្រឡប់​ទៅ​អនុវត្ត​រូបមន្ត​ដើម​វិញ និង​ត្រូវ​សង​ប្រាក់​ទៅ​ប្រជាជន​វិញ​នូវ​ទឹក​ប្រាក់​ដែល​បាន​យក​លើស​ពី​ប្រជាជន​តាម​របៀប​ថ្មី ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​​អះអាង​​ថា ការ​​គណនា​​របៀប​​ទូទាត់​​តម្លៃ​ថ្មី​នេះ​អនុវត្ត​ផ្ទុយ​នយោបាយ​អនុគ្រោះ​សម្រាប់​​ប្រជាជន​ក្រីក្រ។ 

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា​ដដែល រដ្ឋាករ​ទឹក​ស្វយ័ត​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា រដ្ឋាករ​ទឹក​នឹង​ធ្វើការ​គណនា​តម្លៃ​តាម​រូបមន្ត​ចាស់ និង​ធ្វើការ​ទូទាត់​សង​ប្រាក់​លម្អៀង​នា​ពេល​កន្លង​មក​ចាប់​ពី​ថ្ងៃ​ទី​៤ កញ្ញា​ទៅ៕


រូបបន្ទាប់


សាក​ភ្លក្ស​​«ក្រឡាន»​អ្នក​សៀមរាប​ម្ដង​មើល៍!

អ្នក​លក់​ក្រឡាន​ នៅតាម​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប។ អ្នក​នាង​ស្រស់​ស្អាត​ជា​អ្នក​លក់​ក្រឡាន ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ នា...

ជួយ​រាប់​ចំនួន​ផង! តើ​ប៉ុន្មាន​នាក់​នៅ​លើ​រ៉ឺម៉ក​កង់​បី​មួយ​នេះ?

រ៉ឺម៉ក​កង់បី​ផ្ទុក​មនុស្ស​ណែនណាន់​តាន់​តាប់​​បើក​បរនៅ​លើ​វិថី​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍...

ច្រើនទៀត

ព័ត៌មានរូបភាពពេញនិយម


អគារប៊ូឌីញ ឬអគារ ស នឹងបាត់ពី​ផែនទីក្រុង​ភ្នំពេញ​នា​អនាគត​ដ៏​ខ្លី!

អគារ​«ប៊ូឌីញ» ឬ​ហៅថា អគារ ស ដ៏​ចំណាស់​នេះ គ្រោង​នឹង​ត្រូវ​វាយ​ចោល នៅ​អំឡុង​ខែ​មិថុនា-កក្កដា ខាង​មុខ​នេះហើយ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុនធ្វើ​ការ​អភិ...

ដំណឹង​ល្អ​សម្រាប់​អ្នក​ផឹក? ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ពង្រីក​រោងចក្រ​បន្ថែម

ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៧នេះ ក្រុមហ៊ុន​ស្រាបៀរ​​ដ៏​ធំ​មួយ​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន Cambodia Brewery Limited (CBL) បើក​សម្ពោធ​រោងចក្រ​ផលិត​ស្រាបៀរ​មួយ​ទៀត​រ...

មហាសេដ្ឋី​ស្ថាបនិក​ Facebook ជិះ​ឡាន​តម្លៃ​តែ ៣ម៉ឺន​ដុល្លារ?

លោក ម៉ាក ហ្សាក់ឃើប៊ើគ (Mark Zuckerberg) ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Facebook ជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ទី៥ នៅ​លើ​ពិភព​លោក ដោយ​មាន​...

ការងារ​ជាន់​ខ្ពស់?

កម្មករ​បោស​ជូត​សម្អាត​ជញ្ជាំង​កញ្ចក់​នៃ​អគារ វឌ្ឍនៈ ដែល​មាន​កម្ពស់​ជិត ២០០ម៉ែត្រ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស កណ្ដាល​រាជ​ធានី​ភ្នំពេញ។ ក្នុង​រយៈពេល ១...

អ្នក​សារព័ត៌មាន​រូបថត​«ជាន់ខ្ពស់»!

អ្នក​សារព័ត៌មាន​រូបថត​ លោក ហេង ជីវ័ន នៃ​កាសែត​ភាសា​អង់គ្លេស The Phnom Penh Post ឡើង​ដើមត្នោត​ដើម្បី​ផ្ដិតយក​រូបភាព​នៃ​ព្រឹត្តិការណ៍​មួយ​នៅ​បរិវេណ​ប្រាសាទ​ស...

វិធី​រំកិល​ផ្ទះ​សម័យ​ជឿនលឿន

កាល​ពី​មុន នៅ​ពេល​គេ​ចង់​រំកិល​ផ្ទះ គឺ​កេណ្ឌ​គ្នា​មួយ​ភូមិ​ដើម្បី​សែង​ផ្ទះ​ទាំង​មូល​រំកិល​បន្តិច​ម្ដងៗ យឺតៗ ហើយ​ត្រូវ​ប្រើ​ពេល​វេលា​យូរ។ ឥឡូវ​នេះ ដូច​ក្នុងរូ...