1914 views

Video Report: គម្រោង​ផ្សារ​ទំនើប​ធំ ២ ដែល​សង់យូរហើយ ប៉ុន្តែមិន​ឃើញ​សម្ពោធ​បើក!!!

រាជធានីភ្នំពេញ ត្រូវបានទទួលស្គាល់ថា គឺជាបណ្ដុំនៃចរន្ដអភិវឌ្ឍន៍ដ៏ក្ដៅគគុកជាងគេមួយ នៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។ អគារខ្ពស់ៗរាប់ពាន់អគារ ត្រូវបានសាងសង់ឡើងយ៉ាងគំហុកនៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ក្រៅពីសំណង់អគារលំនៅដ្ឋានបុរី ខុនដូ និងការិយាល័យ ត្រូវបានសាងសង់ឡើងជ្រោងច្រាង គេសង្កេតឃើញថា សំណង់ផ្សារទំនើបទាំងធំតូច យីហោជាតិ និងអន្តរជាតិ ក៏បាននិងកំពុងរំលេចខ្លួនកាន់តែច្រើនឡើងផងដែរ។ ទោះយ៉ាងណា ក៏មានផ្សារទំនើបធំៗ ចំនួន ២ បានជាប់គាំងមិនទាន់បើកដំណើរការនៅឡើយ ខណៈដែលការសាងសង់ត្រូវបានអូសបន្លាយមកជាច្រើនឆ្នាំមកហើយ។

គម្រោង​សាងសង់​ផ្សារ​ទំនើបទាំងពីរ ដែល​ហាក់កំពុងជាប់គាំង រួមមាន ទី១ គឺផ្សារ​ទំនើប Young Commercial ដែល​ផ្សារនេះ ត្រូវបាន​ដឹងថា វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់ ១៥លានដុល្លារ នៅតាម​បណ្ដោយ​ផ្លូវជាតិ លេខ៦A។

ទី២ គឺផ្សារទំនើប Parkson ដែលផ្សារ​ទំនើប​​យីហោ​ពីម៉ាឡេស៊ី​មួយនេះ ត្រូវបាន​គេចាត់ទុក​ថា ជាដៃគូប្រជែង​ធំមួយ​​របស់​ផ្សារ​ទំនើប អ៊ីអន ហើយប្រហែល​ជាមាន​មនុស្ស​មិនតិច​នោះដែរ ដែលរង់ចាំ​ឡើងដើរ​កម្សាន្ដ​នៅផ្សារ​មួយ​នេះ។

ត្រូវបានចាប់​ផ្ដើមសាងសង់​តាំងពី​ឆ្នាំ ២០១២ និងធ្លាប់​ប្រកាស​ថា បើកដំណើរការ​នៅឆ្នាំ​២០១៥ លុះក្រោយ​មកទៀត​ប្រកាសថា នឹងបើក​ដំណើរការ​នៅដើមឆ្នាំ ២០១៧ ប៉ុន្ដែ គិត​មកទល់​ជាងពាក់​កណ្ដាល​ឆ្នាំ២០១៨​នេះទៅ​ហើយ ផ្សារទំនើប Parkson នេះ នៅមិន​ទាន់បាន​​បើកដំណើរការ​នៅឡើយ​ទេ។ 

សូមអានអត្ថបទ​លម្អិត នៅទីនេះ !!!


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

21006 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុ…

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

8077 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា​ន…

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

5299 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នាក់…

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

4680 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បានងា…

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

4241 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្លះ…

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

3893 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន ន…