Advertisement
វិធី​អប់រំ​កូន

វិធី​៦​យ៉ាង​ដើម្បី​ដោះស្រាយ​រឿង​កូន​តូច​រពឹស​ឬ​ស្តី​មិន​ស្តាប់!


តើលោកអ្នកតែងតែឈឺក្បាលជាមួយកូនតូចដ៏រពឹសរបស់លោកអ្នកមែនទេ? តើលោកអ្នកមានវិធីសាស្ត្របែបណាក្នុងការដោះស្រាយនៅពេលដែលគេធ្វើអ្វី មួយដែលអ្នក មិនចង់ឲ្យគេនោះ ?
បើ​ស្រលាញ់​កូន ចូរ​កុំ​ភ្លេច​ចំណាយ​ពេល​វេលា​ឲ្យ​បាន​ច្រើន​ជាមួយកូនៗ

នេះគ្រាន់តែជាសំណួរដើម្បីឲ្យលោកអ្នកបានរំលឹកនូវអ្វីដែលធ្លាប់បានជូបតែប៉ុណ្ណោះ។យើងជឿជាក់ថាលោកអ្នកតែងមានវិធីដោះស្រាយសមស្របទៅតាមចរឹតរបស់កូនខ្លួនរួចមក ហើយៗថែមទាំងមានប្រសិទ្ធភាពថែមទៀត។

ប៉ុន្តែទោះជាយ៉ាងណាយើងជឿជាក់ថា មានឪពុកម្តាយមួយចំនួនលោកនៅតែឈឺក្បាលនឹង កូនដ៏រពឹសរបស់ខ្លួននៅឡើយ ហើយក៏ចង់បានវិធីសមស្របណាមួយដែលអាចអនុវត្តបាន ជាមួយនឹងកូនរបស់ខ្លួនផងដែរ តើមែនទេ?

បើដូច្នេះមែននោះសូមចំណាយពេលត្រឹមតែ២ឬ៣នាទីប៉ុណ្ណោះដើម្បីអានអត្ថបទខ្លីនេះរហូត ដល់ចប់នោះលោកអ្នកនឹងអាចបានដឹងវិធីឬក៏អាចមានគំនិតអ្វីផ្សេងក្រៅពីវិធីដែលលោកអ្នក ធ្លាប់បានប្រើកន្លងមកហើយក៏ថាមាន។

ម្ដាយ​ឪពុក​គួរតែ​ធ្វើ​ជា​គំរូ​ដល់​កូន។ (www.pexels.com)

វិធីដែលយើងនឹងជម្រាបជូនមិត្តអ្នកអាននៅពេលនេះគេយោងទៅលើវិធីដែលអ្នកចិត្តសាស្ត្រ ធ្លាប់បានរកឃើញនិងអាចជួយផ្តល់ដំណោះស្រាយដល់គ្រួសារដែលធ្លាប់ជួបបញ្ហាជាច្រើន មកហើយ។ សូមសាកល្បងវិធីដូចតទៅនេះ៖

១. សូមព្យាយាមស្វែងយល់ពីគេដោយការអត់ធ្មត់

ឆ្លងតាមបទពិសោធន៍កន្លងមក ក្មេងរពឹសគឺជាក្មេងដែលមិនចេះនៅស្ងៀមម្តងណា ឡើយហើយតែងតែចង់ធ្វើនូវអ្វីដែលលោកអ្នកមិនចង់ឲ្យគេធ្វើថែមទៀតដូចដែលចាស់ៗធ្លាប់ បានលើកឡើងថា ដូចជាក្តាមចាប់ដាក់ចង្អេរយ៉ាងដូច្នេះដែរ។ពេលខ្លះគេបានប្រព្រឹត្តកំហុស ទៅលើរឿងដដែលជាច្រើនលើកដែលធ្វើឲ្យលោកអ្នកបាត់នូវភាពអត់ធ្មត់រហូតដល់គំហក ប្រើប្រាស់ភាសាមិនសមរម្យឬក៏អាចដល់ដាក់ទណ្ឌកម្មដោយប្រើរំពាត់ក៏មាន។ ប្រសិនបើលោក អ្នកធ្លាប់ជួបប្រទះនូវបទពិសោធន៍បែបនេះមែននោះ សូមចាប់ផ្តើមងាកមកគិតសាជាថ្មី ហើយសូមប្រើប្រាស់វិធីមួយដែលអ្នកជំនាញបានណែនាំនោះគឺភាពអត់ធ្មត់។ សូមចាំថា ការប្រើហិង្សាមិនមែនជាជម្រើសល្អក្នុងការដោះស្រាយបញ្ហានោះឡើយ ។ហិង្សាអាចនាំឲ្យ ក្មេងបាក់ស្បាត ប៉ះពាល់ដល់ការចងចាំមានបញ្ហាផ្លូវចិត្ត ឬក៏អាចឈានទៅដល់មានភាពពិការ ផ្នែករាងកាយក៏មាន។

២. ចាត់ទុកកូនរបស់អ្នកដូចជាមនុស្សធំយ៉ាងដូច្នេះដែរ

នៅពេលដែលបុត្រធីតារបស់លោកអ្នកប្រព្រឹត្តនូវទង្វើដែលលោកអ្នកយល់ថាមិន សមរម្យឬគួរឲ្យរំខាននោះលោកអ្នកត្រូវប្រើវិធីសាស្ត្រពន្យល់ដូចជាមនុស្សពេញវ័យយ៉ាង ដូច្នេះដែរ។ឧទហរណ៍ដ៏ងាយយល់ដូចជាក្នុងករណីដែលកូនរបស់លោកអ្នកយកខ្មៅដៃឬប៊ិច ទៅគូសលើជញ្ជាំងផ្ទះដែលធ្វើឲ្យកខ្វក់នោះ លោកអ្នកអាចលើកអ្នកអាចពន្យល់ថា ការធ្វើ ដូចនោះគឺនឹងធ្វើឲ្យផ្ទះលែងស្អាត ល្អហើយមិត្តរបស់កូននឹងលែងមកលេងជាមួយកូនទៀត មិនខាននៅពេលដែលកូនធ្វើឲ្យផ្ទះមិនស្អាត។ដូច្នេះកូនត្រូវតែធ្វើយ៉ាងណាឲ្យផ្ទះបានស្អាត។

៣. ផ្តល់ជម្រើសដល់ក្មេង

ក្មេងក៏ចង់បានសេរីភាពក្នុងការជ្រើសរើសដូចជាមនុស្សពេញវ័យយ៉ាងដូច្នេះដែរ។ ដូច្នេះលោកអ្នកជាឪពុកម្តាយកុំភ្លេចធ្វើយ៉ាងណាផ្តល់ជម្រើសឲ្យបានពី២ទៅ៣ដើម្បីឲ្យកូន ជ្រើសរើសនៅពេលដែលកូនរបស់លោកអ្នកមានចរឹតមិនស្តាប់បង្គាប់ឬធ្វើអ្វីដែលលោកអ្នក កំពុងហាមឃាត់។

៤. ធ្វើជាគំរូល្អសម្រាប់កូន

សូមចាំថាក្មេងរៀនពីមនុស្សដែលនៅជុំវិញខ្លួនជាពិសេសគឺលោកអ្នកជាឪពុកម្តាយ។ ការផ្តល់ជាគំរូល្អសម្រាប់កូនគឺជារឿងដែលលោកអ្នកត្រូវធ្វើដែលមិនអាចខ្វះបាននៅចំពោះ មុខកូនដូចជាការប្រើប្រាស់ពាក្យសម្តី កាយវិការួមទាំងសកម្មភាពផ្សេងៗទៀតនៅក្នុងផ្ទះ ដែលលោកអ្នកចង់ឲ្យកូនរបស់លោកអ្នកយកធ្វើជាគំរូហើយកុំប្រព្រឹត្តនូវអ្វីដែលលោកអ្នក មិនចង់ឲ្យកូនធ្វើតាម។អ្នកចិត្តសាស្ត្របានផ្តាំថា ក្មេងរៀនបានយ៉ាងឆាប់រហ័យនូវអ្វីដែលគេ បានឃើញជាជាងការណែនាំដោយពាក្យសម្តី។

៥. ផ្តល់រង្វាន់ដល់កូនរបស់លោកអ្នកនៅពេលដែលគេធ្វើល្អ

នៅពេលដែលរបស់លោកអ្នកមានអាកប្បកិរិយាល្អលោកអ្នកត្រូវតែចេះផ្តល់រង្វាន់ដល់គេដើម្បីឲ្យគេអាចចងចាំនិងបន្តធ្វើនូវអ្វីដែលល្អជាបន្តទៀត។ត្រឹមតែពាក្យសរសើរឬក៏លោក អ្នកយកដាច់អង្វែលខ្នងរបស់គេក៏គ្រប់គ្រាន់ណាស់ហើយឬបើមានលទ្ធភាពផ្តល់ត្រឹមស្ករគ្រាប់ ឬនំមួយដុំក៏បានដែរ។

៦. សូមផ្តល់ឲ្យក្មេងបានទទួលនូវបទពិសោធ

លោកអ្នកគួរតែផ្តល់ឳកាសឲ្យកូនតូចរបស់លោកអ្នកបានទទួលនូវបទពិសោធក៏ដូចជា មានសេរីភាពនៅក្នុងការជ្រើសរើសខ្លះដើម្បីឲ្យគេស្តាប់បង្គាប់និងធ្វើឲ្យលោកអ្នកសប្បាយ ចិត្ត។ឧទាហរណ៍ដូចជាក្នុងករណីដែលកូនរបស់លោកអ្នកចង់ចុះលេងទឹក លោកអ្នកអាចឲ្យ គេលេងទឹកនៅលើរានហាលឬក៏នៅកន្លែងបោកខោអាវដែលជាកន្លែងដែលគេអាចលេង បានដោយសេរីរួចហើយប្តូរសម្លៀកបំពាក់របស់គេដែលសើមនោះចេញនៅពេលដែលគេ ឈប់លេង៕




អត្ថបទបន្ទាប់


ល្បិច​ប្រុស​បោក​ស្រី​យក​ព្រហ្ម​ចារី

ចំណេះដឹង
ល្បិច​ប្រុស​បោក​ស្រី​សុំ​ពង​ក្រហម មាន​ច្រើន​រូបភាព​ណាស់ ហើយ​ស្ត្រី​មួយ​ចំនួន នៅ​តែ​បន្ត​ចាញ់​បោក​ល្បិច ដ៏​គម្រក់​របស់​បុរស​ក្បាល​ខូច​...

រឿង​៨​យ៉ាង​ដែល​មនុស្ស​ប្រុស​ចាស់​ចិត្ត​ចាស់​គំនិត​មិនគួរ​​ធ្វើ !

ចំណេះដឹង
អ្នកដែលឆ្ងល់ទេថា តើ​មនុស្ស​ប្រុស​ក្លាយ​ជា​មនុស្ស​ចាស់​ចិត្ត​ចាស់​គំនិត​នៅ​ពេល​ណា? ហើយ​តើ​លក្ខណ​សម្បត្តិ​អ្វី​ខ្លះ​ដែល​សម្គាល់​ថា មនុស្ស​...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ