Advertisement
ចរិត​ដៃគូ​អ្នក​យ៉ាង​ម៉េច?

រឿង​៨​យ៉ាង​ដែល​មនុស្ស​ប្រុស​ចាស់​ចិត្ត​ចាស់​គំនិត​មិនគួរ​​ធ្វើ !


អ្នកដែលឆ្ងល់ទេថា តើ​មនុស្ស​ប្រុស​ក្លាយ​ជា​មនុស្ស​ចាស់​ចិត្ត​ចាស់​គំនិត​នៅ​ពេល​ណា? ហើយ​តើ​លក្ខណ​សម្បត្តិ​អ្វី​ខ្លះ​ដែល​សម្គាល់​ថា មនុស្ស​ប្រុស​ម្នាក់​មាន​ភាព​ចាស់​ចិត្ត​ចាស់​គំនិត (បុរស​ពិត)?
ក្នុង​ទំនាក់​ទំនង​ស្នេហា​ បុរស​ចរិត​ចាស់​ទុំ​គួរ​ជៀសវាង​ទង្វើ​អ្វី​ខ្លះ?
ដោយ
Advertisement

អ្នកខ្លះ​អាយុ​ទើប​តែ ១៥ ឬ ១៦ឆ្នាំ ក៏​ប្រែ​ជា​មាន​ឫកពារ​ចាស់​ទុំ ឯ​អ្នក​ខ្លះ​វិញ វ័យ​សាម​ប្លាយ ឬ​សែ​ប្លាយ​ហើយ នៅតែ​មាន​ចរិត​ដូច​ក្មេង​ដដែល។ ខាង​ក្រោមនេះ គឺ​ជា​លក្ខណៈ ៨​យ៉ាង ដែល​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​បុរស​ដែល​មាន​ឫកពារ​ចាស់​ចិត្ត​ចាស់​គំនិត និង​បុរស​ដែល​មិន​ទាន់​ចាស់​ចិត្ត​ចាស់​គំនិត។ 

បុរសពិត​មិន​រិះគន់​រូប​សម្បត្តិ​នារី​ជា​ដាច់​ខាត ! 

«ហេតុអ្វីអូនមិនលាបពណ៌សក់ជាពណ៌ទង់ដែង ?» «បើអូនឯងរៀងស្គមជាងនេះបន្តិចប្រាកដជាស្អាត !» បុរសដែលស្រលាញ់អ្នកពិតប្រាកដនឹងមិននិយាយបែបនេះអំពីរូបសម្បត្តិរបស់អ្នកឡើយ ! គាត់និយាយបែបនេះ គឺគាត់មិនមែនកំពុងព្យាយាមជួយអ្នកឡើយ ប៉ុន្តែ ផ្ទុយទៅវិញ គាត់កំពុងធ្វើឲ្យអ្នកគិតថា អ្នកនៅមានចំណុចខ្វះខាត ដូច្នេះមិនអាចចាកចេញពីគាត់បានទេ។ បុរសចាស់ចិត្តចាស់គំនិត គឺមិនរិះគន់ដៃគូដើម្បីចង់បង្ហាញថាខ្លួនគាត់គ្រាន់បើជាងឡើយ។ 

(https://pixabay.com)

បុរស​ចាស់​ចិត្ត​ចាស់​គំនិត នឹង​មិន​រំលោភ​ភាព​ឯកជន​របស់​អ្នក​ឡើយ !

ប្រសិនបើអ្នកមានទំនាក់ទំនងល្អ អ្នកមិនចាំបាច់ត្រូវលាក់បាំងអ្វីពីគ្នាទៅវិញទៅមកទេ ទោះជាសារតាមហ្វេសប៊ុកក្ដី ឬសារក្នុងទូរស័ព្ទក្ដី។ ប៉ុន្តែ នេះមិនមែនមានន័យថា ដៃគូរបស់អ្នកអាចលូកហោប៉ៅរបស់អ្នក ឬអានសារផ្ទាល់ខ្លួនរបស់អ្នកបាននោះទេ។ ធ្វើបែបនេះ វាបង្ហាញថា បុរសជាដៃគូរបស់អ្នកមានចិត្តសង្ស័យ និងខ្វះការគោរពចំពោះរូបអ្នក។ 

បុរស​ពិត​មិន​រត់​គេច​ពី​ការ​លំបាក

កាលយើងនៅពីក្មេង យើងចូលចិត្តសម្ងំនៅម្នាក់ឯងនៅពេលជួបការលំបាក។ ប៉ុន្តែ ជាបុរសពិតដែលមានចិត្តគំនិតចាស់ទុំ គាត់ប្រាកដជាដឹងច្បាស់ថា វិធីដែលល្អបំផុតដើម្បីដោះស្រាយបញ្ហាណាមួយ ទោះជាបញ្ហាផ្ទាល់ខ្លួនក្ដី បញ្ហាគ្រួសារក្ដី ឬបញ្ហាការងារក្ដី គឺប្រឈមនឹងបញ្ហានោះ មិនមែនរត់គេចចេញពីវាឡើយ។ ប៉ុន្តែ នេះមិនមែនបានន័យថា រូបគាត់ចូលចិត្តរត់រកបញ្ហានោះទេ។ បុរសដែលមានគំនិតចាស់ទុំដឹងថា ពេលណាត្រូវដោះស្រាយបញ្ហា និងពេលណាត្រូវ​ជៀស​វាង​​ការ​ឈ្លោះប្រកែក។ 

Advertisement

បុរស​មាន​ភាព​ចាស់​ទុំ​មិន​គិត​ថា ការ​បង្ហាញ​មនោ​សញ្ចេតនា​ជា​សញ្ញា​នៃ​ភាព​ទន់​ជ្រាយ​នោះ​ទេ ! 

ធ្វើជាបុរសពិតមិនមែនបានន័យថា ត្រូវតែចេះទប់អារម្មណ៍ មិនចេះសើចយំនោះទេ។ បុរសពិត មិនខ្លាចអ្នកណារិះគន់ចំពោះការចេះបង្ហាញអារម្មណ៍ និងភាពទន់ភ្លន់ ឬរ៉ូមែនទិកឡើយ។ រូបគេដឹងថា គ្រាន់តែបង្ហាញមនោសញ្ចេតនា (អារម្មណ៍) មិនធ្វើឲ្យបាត់បង់ភាពជាបុរសទេ ប៉ុន្តែ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃការកសាងនូវទំនាក់ទំនងដ៏ល្អមួយ។

បុរស​ចាស់​ចិត្ត​ចាស់​គំនិត​មិន​មែន​គិត​តែ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​នោះ​ទេ ! 

មនុស្សប្រុសខ្លះអាចចាយលុយផឹកស៊ីនៅហាងថ្លៃមួយយប់អស់ប្រាក់រលីង ដោយមិនគិតខ្វល់ពីផលវិបាកឡើយ។ ឬបុរសខ្លះទៀតជប់លៀងផឹកស៊ីកពាក់កណ្ដាលសប្ដាហ៍ រួចហើយសុំច្បាប់សម្រាកពីការងារនៅថ្ងៃបន្ទាប់។ មនុស្សប្រុសទាំងនេះហាក់មិនខ្វល់ធ្វើផែនការអនាគត ឬគិតគូរពីថ្ងៃស្អែកឡើយ។ និយាយបែបនេះមិនមែនបានន័យថា មនុស្សប្រុសមិនត្រូវសប្បាយសោះនោះទេ ប៉ុន្តែ ធ្វើអ្វីក៏ដោយក៏គួរតែគិតពីផលវិបាក ឬគិតពីអនាគតផង។ 

(https://pixabay.com)
Advertisement

បុរស​ពិត​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​សំខាន់​តិច​ជាង​មិត្តភក្ដិ​របស់​គាត់​ទេ

ម្ដងម្កាល មនុស្សប្រុសត្រូវការចេញក្រៅជាមួយមិត្តភក្ដិ និងសប្បាយបែបមនុស្សប្រុស។ ប៉ុន្តែ បុរសដែលឆ្លាតវៃនឹងមិនធ្វើឲ្យភរិយា ឬដៃគូស្នេហារបស់ខ្លួនមានអារម្មណ៍ថា មិនសំខាន់ស្មើនឹងមិត្តភក្ដិរបស់ខ្លួនឡើយ។ បុរសចាស់ចិត្តចាស់គំនិត គឺមិនស្ដាប់តែយោបល់មិត្តភក្ដិ និងមិនស្ដាប់យោបល់របស់មនុស្សជាទីស្រលាញ់របស់ខ្លួននោះទេ។ 

បុរស​មាន​ភាព​ចាស់ទុំ គឺ​តែង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ម្ដាយ

បុរសចាស់ទុំចិត្តគំនិត តែងតែផ្ដល់ពេលវេលាខ្លះសម្រាប់ឪពុកម្ដាយ។ គាត់យល់ថា ការចំណាយពេលមើលថែទាំអ្នកដែលបានថែទាំគាត់ជាច្រើនឆ្នាំង គឺជាកិច្ចការសំខាន់។ ប៉ុន្តែ គាត់ក៏ធ្វើមិនឲ្យហួសព្រំដែនដែរ នៅពេលឪពុក ឬម្ដាយ (ជាធម្មតា គឺម្ដាយ) ចាប់ផ្ដើមគ្រប់គ្រងរូបគាត់ ខែងរែងមិនឲ្យរវល់ជាមួយអ្នកដទៃទាំងអស់។ 

បុរសចាស់ទុំ​មាន​ការ​គោរព​ចំពោះ​អ្នក​និង​មិន​វាយ ឬ​ប្រមាថ​អ្នក​ឡើយ

អំពើហិង្សាគឺរាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប្រសិនបើអ្នកទទួលរងអំពើហិង្សាពីដៃគូ ឬស្វាមីរបស់អ្នក អ្នកត្រូវចាកចេញពីបុរសនោះភ្លាម ! បុរសដែលចាស់ចិត្តចាស់គំនិត គឺមិនវាយស្ត្រីជាដាច់ខាត ទោះបីរូបគេខឹងខ្លាំងយ៉ាងណាក៏ដោយ។ 

សរុបមក ទង្វើរបស់បុរសចំពោះស្ត្រីមិនមែនអាស្រ័យលើអត្តចរិតរបស់គាត់តែមួយមុខទេ ប៉ុន្តែ វាក៏អាស្រ័យលើឥរិយាបថរបស់ស្ត្រីផងដែរ។ ទំនាក់ទំនងល្អ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់មនុស្សពីរនាក់ ហើយស្ត្រីក៏ត្រូវតែជៀសវាងកំហុសមួយចំនួនដូចគ្នាដែរ ដើម្បីរស់នៅចុះសម្រុងមានសុភមង្គលជាមួយស្វាមី ឬដៃគូស្នេហារបស់ខ្លួន៕




អត្ថបទបន្ទាប់


វិធី​៦​យ៉ាង​ដើម្បី​ដោះស្រាយ​រឿង​កូន​តូច​រពឹស​ឬ​ស្តី​មិន​ស្តាប់!

ចំណេះដឹង
តើលោកអ្នកតែងតែឈឺក្បាលជាមួយកូនតូចដ៏រពឹសរបស់លោកអ្នកមែនទេ? តើលោកអ្នកមានវិធីសាស្ត្របែបណាក្នុងការដោះស្រាយនៅពេលដែលគេធ្វើអ្វី មួយដែលអ្នក មិន...

ជឿ​​ឬ​​អត់? កូន​គោ​បៅ​ដោះ​ឆ្កែ

ចំណេះដឹង
ព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ យើងបានចុះទៅភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយ​​ជួប​​រឿង​​ប្លែក​មួយ​​នៅ​​ទី​នោះ។ ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ