ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន

អ្នកឧកញ៉ា លី ហួរ៖ គ្មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានណាមួយផ្អាកសកម្មភាពនោះទេ នៅឆ្នាំ២០២១


អ្នកឧកញ៉ លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាអះអាងថា ទោះបីក្នុងឆ្នាំ២០២១ មានការឆ្លងរាតត្បាតជំងឺកូវីដ-១៩ខ្លាំង តែពុំមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានណាមួយ ដែលជាសមាជិករបស់សមាគមបានផ្អាកសកម្មភាពសាងសង់របស់ខ្លួននោះទេ។ កត្តានេះបានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ២០២១ នៅតែមានភាពរឹងមាំង ក្នុងការទ្រទ្រង់ដល់សម្ទុះការកំណើនសេដ្ឋកិច្ច។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)

មហាសេដ្ឋី​អចលនទ្រព្យ អ្នកឧកញ៉ា លី ហួរ បន្ដ​ជឿជាក់​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​បន្ត​មាន​កំណើន​ខ្ពស់​នៅ​ឆ្នាំ​២០២២​នេះ ទោះបី​បច្ចុប្បន្ន​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​កំពុង​អុកឡុក​ពិភពលោក និង​មាន​វត្ត​មាននៅ​កម្ពុជា ដ្បិតថា បច្ចុប្បន្ន សេដ្ឋកិច្ច​កម្ពុជា​បាន​បើកចំហ និង​សកម្មភាព​ផុសផុល​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ​។

ឆ្នាំ​២០២១ កម្ពុជា​បាន​ទទួល​រង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ខ្លាំង​ជាង​ឆ្នាំ​២០២០ ហើយ​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ក្នុង​វិស័យ​មួយ​ចំនួន​រង​ផល​ប៉ះពាល់​រហូត​ខ្លះ​ត្រូវ​បាន​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន និង​ខ្លះ​ទៀត​ត្រូវ​បាន​បិទទ្វារ ដោយសារ​ខ្សត់​ភ្ញៀវ ឬ​អតិថិជន​។ ជាមួយ​គ្នា​នេះ វិស័យ​សំណង់ និង​អចលនទ្រព្យ​ក៏​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​នេះ​ផង​ដែរ ពោល​គឺ​ចរន្ត​វិនិយោគ​និង​ទិញ​លក់​ក្នុង​វិស័យ​នេះ​មានការ​ធ្លាក់​ចុះ​តែ​តម្លៃ​មិន​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។

ទោះ​យ៉ាងណា ការ​ឆ្លង​រាតត្បាត​នេះ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ឬ​ប​ន្ទុ​ច​បង្អាក់​ដល់​ដំណើរការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង និង​អចលនទ្រព្យ​នោះ​ទេ​។ អ្នកជំនួញ​ដ៏​ល្បីល្បាញ​អ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​លី​ហួរ​គ្រុប និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា​បាន​អះអាង​ថា គ្មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​ណាមួយ ដែល​ជា​សមាជិក​របស់​សមាគម​បាន​ផ្អាក ឬ​បញ្ឈប់​ដំណើរការ​សាងសង់​នោះ​ទេ ទោះបី​ក្នុង​ឆ្នាំ​២០២១ មានការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ខ្លាំង​ជាង​ឆ្នាំ​២០២០ ក៏​ដោយ​។ 

ទោះបី​បច្ចុប្បន្ន​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​កំពុង​មាន​វត្ត​មាននៅ​កម្ពុជា​និង​កំពុង​បង្ក​ជា​ក្តី​បារម្ភ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដោយ អ្នកឧកញ៉ា លី ហួរ នៅ​តែ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​កំណើន​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​។ អ្នកជំនាញ​រូប​នេះ​ជឿជាក់​ថា ទាំង​វិស័យ​សំណង់ អចលនទ្រព្យ និង​វិស័យ​ផ្សេង​ៗ​នឹង​បន្ត​មាន​កំណើន​កាន់តែ​ខ្ពស់​នៅ​ឆ្នាំ​២០២២ ប្រសិនបើ​កម្ពុជា​អាច​រក្សា​ស្ថានភាព​កូ​វី​ដ​-១៩ បាន​ល្អ​ប្រសើរ​ដូច​បច្ចុប្បន្ន​។

បើ​តាម​អ្នកឧកញ៉ា លី ហួរ វាយតម្លៃ​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០២១ មាន​កំណើន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០ ដែល​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ធូរស្រាល​។

ជាក់ស្តែង​ការ​នាំ​ចូល​គ្រឿងសំណង់​ពី​ក្រៅប្រទេស​ក្នុង​រយៈពេល​១០​ខែ​ក្នុង​ឆ្នាំ​២០២១ មាន​ទំហំ​ប្រាក់​ជាង​១​ពាន់​៤​រយ​លាន​ដុល្លារ កើនឡើង​ជាង​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០ ដែល​មាន​តែ​ជាង​១​ពាន់​១​រយ​លាន​ដុល្លារ​។ ក្នុង​នោះ​ការ​នាំ​ចូល​សម្ភារ​សំណង​មាន​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​កើនឡើង​៣៣% ខណៈ​នាំ​ចូល​ដែក​មាន​តម្លៃ​ជាង ៣២៦​លាន​ដុល្លារ​កើនឡើង​១% និង​នាំ​ចូល​ស៊ីម៉ងត៍​មាន​តម្លៃ​ជាង ៤០​លាន​ដុល្លារ ធ្លាក់​ចុះ​៣៣%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) បានសម្ពោធការិយាល័យកណ្ដាលរបស់ខ្លួននៅ TK Central Toul Kork

ព័ត៌មាន
ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ជាបុត្រសម្ព័ននៃក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ថ្នាក់លេខ១ នៅអឺរ៉ុប, កាលពីថ្ងៃទី៦ ខែមករា ឆ្…

អាមេរិកត្រូវបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែខ្លាំងក្លាថែមទៀត ជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅឆ្នាំខាងមុខនេះ

ព័ត៌មាន
សហរដ្ឋអាមេរិកត្រូវការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីឲ្យកាន់តែខ្លាំងក្លាថែមទៀត នៅឆ្នាំខាងមុខនេះ ហើយវាក៏ត្រូវមានកំណត់នៅក្នុងគោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ