វៀតណាមផ្អាកការនាំចេញអង្ករ

វៀតណាម នឹងផ្អាកការនាំចេញអង្ករទៅក្រៅប្រទេសដើម្បីធានាសន្តិសុខស្បៀងអាហាររបស់ខ្លួន


ចាប់ពីពេលនេះតទៅ ប្រទេសវៀតណាម នឹងផ្អាកការនាំចេញអង្ករ ទៅក្រៅប្រទេសវៀតណាមហើយ ដើម្បីធានានូវសន្តិសុខស្បៀងអាហារ ដោយសារតែបញ្ហាមេរោគកូវីដ១៩ កាន់តែរីកធំឡើង និងវិវត្តន៍ដោយគ្មានទិសដៅច្បាស់លាស់នោះឡើយ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
វៀតណាម នឹងផ្អាកការនាំចេញអង្ករទៅក្រៅប្រទេសដើម្បីធានាសន្តិសុខស្បៀងអាហាររបស់ខ្លួន(រូបភាព៖vietnamnews.vn)
ដោយ

គយ​វៀតណាម បាន​បញ្ឈប់​ការ​ចេញ​លិខិតអនុញ្ញាត សម្រាប់​ការ​ដឹក​ជញ្ជូន អង្ករ ចេញ​ទៅ​ក្រៅប្រទេស​ហើយ ព្រមទាំង​ឈប់​ទទួលយក​សំណើ​នាំ​ចេញ​អង្ករ ចាប់ពី​ថ្ងៃ​ទី ២៤ ខែមីនា មក​ម្ល៉េះ តែ​ចំពោះ​ឯកសារ ដែល​បាន​បញ្ចប់​មុន​ពេល​នេះ នឹង​ទទួល​បានការ​អនុញ្ញាត​ជា​ធម្មតា​។

នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ធ្វើការ​សម្រេចចិត្ត​ភ្លាម​ៗ នៅ​ក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី ស្តី​អំពី​ការ​ធានា​សន្តិសុខ​ស្បៀងអាហារ អំឡុង​ពេល​បញ្ហា​មេរោគ​កូ​វី​ដ​១៩ កាន់តែ​រីក​ធំ តែ​យ៉ាងណា​ក៏​ដោយ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ពន្យារពេល​ផ្អាក​ការ​នាំ​ចេញ​អង្ករ ព្រោះ​មានការ​តវ៉ា​ជា​ខ្លាំង ពី​សំណាក់​ម្ចាស់​អាជីវកម្ម​ជា​ច្រើន ដោយសារ​តែ​ការ​អនុវត្ត ប្រញាប់ប្រញាល់​ពេក​។

យ៉ាងណា​ក៏​ដោយ​ចុះ លោក ម៉ៃ ទៀន ឌុ​ង រដ្ឋមន្ត្រី និង​ជា​ប្រធាន​ការិយាល័យ​រដ្ឋាភិបាល​វៀតណាម បាន​គូសបញ្ជាក់​ថា លោក​ពុំ​ទាន់​ទទួល​បាន​សំណើ​ជា​ផ្លូវការ​ពី ក្រសួង​នោះ​ឡើយ ខណៈ​ពេល​ណា ដែល​លោក​ទទួល​បាន លោក​នឹង​ដាក់​ជូន នាយក​រដ្ឋមន្ត្រី សម្រាប់​ការ​ពិចារណា និង​សម្រេច​ថា គួរ​ពន្យារពេល​ផ្អាក​ការ​នាំ​ចេញ​អង្ករ ឬ​យ៉ាងណា​។

បច្ចុប្បន្ន​នេះ ប្រទេស​វៀតណាម ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​បង្អស់ លំដាប់​ទី ៣ បន្ទាប់​ពី​ប្រទេស​ឥណ្ឌា និង​ប្រទេស​ថៃ ដោយ​កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ វៀតណាម នាំ​ចេញ​អង្ករ​ជាង ៦​លាន ៣​សែន​តោន ដែល​មាន​តម្លៃ​ជាង ២​ពាន់ ៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​ជម្រាប​ថា ក្នុង​រយៈពេល ២​ខែ​ដំបូង ដើមឆ្នាំ​២០២០​នេះ វៀតណាម នាំ​ចេញ​អង្ករ​ជិត ៩​សែន​តោន ដែល​មាន​តម្លៃ​សរុប​ប្រមាណ ៤០០​លាន​ដុល្លារ​អា​មេ​រិ​ក មានការ​កើនឡើង​ខ្ពស់ ប្រមាណ ៣០% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ដែល​កំណើន​នេះ គឺ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូ​វី​ដ​១៩ ជម្រុញ​ឲ្យ​មានការ​ទិញ​ស្បៀង​ស្តុក​ទុក ទូ​ទាំង​ពិភពលោក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោសែន៖ ទោះបីបិទច្រក ចំណូលពន្ធគយតាមច្រកព្រំដែននៅតែប្រមូលបានជាធម្មតា !

ព័ត៌មាន
បន្ទាប់ពីមានការប្រកាសបិទច្រកព្រំដែនរវាងកម្ពុជា និងថៃជាបណ្តោះអាសន្នចូលជាធរមានរួចមក នៅក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត…

មេរោគកូវីដ១៩ ទាញទម្លាក់ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ឡាវឲ្យធ្លាក់ចុះខ្លាំង

ព័ត៌មាន
បើទោះបីជា ប្រទេសឡាវ ធ្លាប់បានអះអាងថា ពុំទាន់រងផលប៉ះពាល់ណាមួយពី ការផ្ទុះឡើងនៃមេរោគកូរ៉ូណា ទាំងការនាំចេញទំនិញ ទាំងជម្ងឺឆ្លង កាលពីខែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ