បញ្ហាអាកាសធាតុ

តើកម្ពុជាមានការប្តេជ្ញាចិត្តអ្វីខ្លះ ក្នុងការចូលរួមដោះស្រាយបញ្ហាអាកាសធាតុ ជាមួយពិភពលោក?


បើទោះជាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលបានបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ពិតមែន ប៉ុន្ដែកម្ពុជាមានការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងចូលរួមជាមួយពិភពលោក ក្នុងការដោះស្រាយនូវ វិបត្តិនៃការប្រែប្រួលអាសកាសធាតុ ដោយឈរលើគោលការណ៏ ៤ចំនុចសំខាន់ៗ ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួង បរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឃន៍ ក្នុងកិច្ចប្រជុំកំពូលលើកទី២៦ ស្ដីអំពីការប្រែប្រូលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១

ចំណុច ទី១ ការដាក់ឲ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំ ៤០០ មេហ្កាវ៉ាត ដែលតំណាងឲ្យ១៥% នៃថាមពលរបស់កម្ពុជា។ ទី២ ការមិនបង្កើតនូវរោងចក្រថាមពលធ្យូងថ្មថ្មី ។ ទី៣ មិនមានការសាងសង់នូវទំនប់វារីអគ្គីសនីនៅតាមដងទន្លេមេគង្គ។ ទី៤ ការកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្ដាល នៅត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០ ខាងមុខនេះ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួង បរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឃន៍ ក្នុងកិច្ចប្រជុំកំពូលលើកទី២៦ ស្ដីអំពីការប្រែប្រូលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានមានប្រសាសន៍ថា មានគោលការណ៍៤  ចំនុចដែលកម្ពុជាត្រូវអនុវត្តន៍ នៅក្នុងការដោះស្រាយបញ្ហាអាសកាសធាតុនេះ មានដូចជា៖ ទី១ ការដាក់ឲ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំ ៤០០ មេហ្កាវ៉ាត ដែលតំណាងឲ្យ១៥% នៃថាមពលរបស់កម្ពុជា។ ទី២ ការមិនបង្កើតនូវរោងចក្រថាមពលធ្យូងថ្មថ្មី។ ទី៣ មិនមានការសាងសង់នូវទំនប់វារីអគ្គីសនីនៅតាមដងទន្លមេគង្គ។ ទី៤ ការកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្ដាល នៅត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០ ខាងមុខនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា បញ្ហាហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ មិនទាន់គ្រប់គ្រាន់នៅឡើយ ជាពិសេសសម្រាប់ផ្នែកការបន្សាំដែលមានការលំបាកក្នុងការទទួលបានចំពោះប្រទេសដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុដូចជាកម្ពុជា ខណៈនេះឯកឧត្តម ក៏បានអំពាវនាវឲ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែក ចំពោះយន្តការហិរញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រូលបន្ថែមទៀតក្នុងការទទួលមូលនិធិដោយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានដាក់ជូននូវរបាយការណ៍ Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ៤២% ត្រឹមឆ្នំា ២០៣០។ ជាងនេះកម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍតាមបែបបរិយាប័ន្ន៕

អត្ថបទ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាស៊ានត្រូវចំណាយថវិកា២១០ពាន់លានដុល្លារក្នុង១ឆ្នាំ លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ព័ត៌មាន
ការសិក្សាមួយបានបង្ហាញឲ្យឃើញថា ប្រទេសនៅក្នុងតំបន់អាស៊ានត្រូវការមូលនិធិ ហិរញ្ញវត្ថុជាង ២០០ពាន់លានដុល្លារក្នុង១ឆ្នាំ ឬ ស្មើនឹងជិត៦% នៃ ផលិត…

ថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញអះអាងថា វិបត្តិកូវីដ១៩ មិនបានធ្វើឲ្យរាំងស្ទះខ្លាំងដល់ការនាំចេញទំនិញរបស់កម្ពុជាឡើយ

ព័ត៌មាន
អគ្គនាយកកំពង់ផែស្វយ័តក្រុងភ្នំពេញបានអះអាងប្រាប់ខេមបូណូមីសថា ថ្វីត្បិតតែវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ បានជះឥទ្ធិពលដល់សេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ