ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

អាស៊ានត្រូវចំណាយថវិកា២១០ពាន់លានដុល្លារក្នុង១ឆ្នាំ លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ


ការសិក្សាមួយបានបង្ហាញឲ្យឃើញថា ប្រទេសនៅក្នុងតំបន់អាស៊ានត្រូវការមូលនិធិ ហិរញ្ញវត្ថុជាង ២០០ពាន់លានដុល្លារក្នុង១ឆ្នាំ ឬ ស្មើនឹងជិត៦% នៃ ផលិតផលក្នុងស្រុកសរុបតំបន់អាស៊ាន ដើម្បីឆ្លើយតបនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៣០។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នាពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងពីអត្ថប្រយោជន៍ នៃវិស័យដឹកជញ្ជូនក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ទំនាក់នងពាណិជ្ជកម្មរវាងតំបន់អាស៊ាន នឹងតំបន់ផ្សេង រួមទាំងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញពីតម្រូវការមូលនិធិហិរញ្ញវត្ថុរបស់ប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ចំណាយលើការលើកកម្ពស់ និងអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុង១ឆ្នាំៗផងដែរ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូលត្រូវការមូលនិធិហិរញ្ញវត្ថុប្រមាណ២១០ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ឬស្មើ៥,៧% នៃផលិតផលក្នុងស្រុកសរុបរបស់អាស៊ាន ដើម្បីឆ្លើយតបនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរហូតដល់ឆ្នាំ២០៣០។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កញ្ចប់ថវិកាដ៏ធំសម្បើមនេះ មានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យមានគុណភាពខ្ពស់ ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តទៀតថា វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗប្រកបដោយចីរភាពនិងធ្វើឲ្យមានភាពប្រសើរឡើងនូវការតភ្ជាប់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការប្រកួតប្រជែងជាដើម។

ជាមួយគ្នានេះ ក្នុងនាមជាប្រធានកិច្ចប្រជុំឯកឧត្តម ស៊ុន ចាន់ថុល ជំរុញសមាជិកអាស៊ានទាំងអស់ត្រូវខិតខំបន្ថែមទៀតលើការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារនានាឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចផែនការមេស្តីពីការតភ្ជាប់អាស៊ាននៅឆ្នាំ២០២៥ និងចក្ខុវិស័យសហគមសេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥។

នៅមុខថ្នាក់ដឹកនាំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ឯកឧត្តម ស៊ុន ចាន់ ថុល ក៏បានលើកឡើងពីផែនការ និងសមិទ្ធផលនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលកម្ពុជាកំពុងដំណើរការ និងសម្រេចបាននាពេលកន្លងមកផងដែរ។ ក្នុងនោះ កម្ពុជា បានលើកកម្រិតគុណភាពអាកាសយានដ្ឋានអន្តរជាតិចំនួន៣ និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិចំនួន៣ រួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។ លើសពីនេះកម្ពុជាបានលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ស្ថាបនាផ្លូវទូទាំងប្រទេសសរុបបានប្រមាណ១ម៉ឺន៥ពាន់គីឡូមែត្រ និងកំពុងសាងសង់ផ្លូវល្បឿនពីភ្នំពេញទៅខេត្តព្រះសីហនុជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៦ចំណុចជំរុញការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអាស៊ាន ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន

ព័ត៌មាន
ស្របពេលដែលពិភពលោកកំពុងតែដុតដៃដុតជើងដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ ជាសកល បញ្ហាប្រែប្រួលអាកាសធាតុ ក៏នៅតែជាបញ្ហាប្រឈមខ្លាំង ដែលទាមទារឱ្យពិភ…

តើកម្ពុជាមានការប្តេជ្ញាចិត្តអ្វីខ្លះ ក្នុងការចូលរួមដោះស្រាយបញ្ហាអាកាសធាតុ ជាមួយពិភពលោក?

ព័ត៌មាន
បើទោះជាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលបានបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ពិតមែន ប៉ុន្ដែកម្ពុជាមានការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងចូលរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ