ស្ថានភាពជំងឺកូវីដ១៩នៅទូទាំងពិភពលោក

WHOថា អូមីក្រុងរុញច្រានករណីឆ្លងកាលពីសប្តាហ៍មុនដល់ជិត ១០លានករណីទូទាំងពិភពលោក


WHO បានប្រៀបធៀបរលកឆ្លងកូវីដ១៩លើកនេះ ទៅនឹងរលកយក្សស៊ូណាមិ ដែលកំពុងបោកបក់ បើទោះបីជាចំនួនអ្នកស្លាប់ដែលបានកត់ត្រាប្រចាំសប្តាហ៍មិនមានការកើនឡើងក៏ដោយ។ តួយ៉ាង នៅសប្ដាហ៍មុននេះ ករណីឆ្លងកូវីដ១៩ កើនដល់១០លានករណីបន្ថែមទៀត កើនជាង៧០% ធៀបនឹងសប្ដាហ៍មុនៗ។
ពលរដ្ឋអាមេរិកកំពុងតម្រង់​ជួរ​នៅ​មជ្ឈមណ្ឌល​ធ្វើ​តេស្ត COVID-19 នៅ​ថ្ងៃ​ពុធ ទី ៥ ខែ​មករា ឆ្នាំ ២០២២ នៅរដ្ឋ California។
ដោយ

អង្គការសុខភាពពិភពលោក បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី០៦មករាថា ករណីឆ្លងកូវីដ១៩ បានកើនឡើងខ្លាំងនៅមួយសប្តាហ៍ចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃមេរោគអូមីក្រុង ដែលបានសាយភាយទៅពាសពេញពិភពលោក។ បើតាម WHO ករណីឆ្លងនៅ៧ថ្ងៃចុងក្រោយបានហក់ឡើងដល់ជិត១០លានករណី កើនឡើងជាង៧០% បើធៀបនឹងសប្តាហ៍មុនៗ។  នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

ប្រធានអង្គការសុខភាពពិភពលោក លោក តេត្រូស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖ កាលពីសប្តាហ៍មុនករណីឆ្លងកូវីដ១៩ គឺមានចំនួនខ្ពស់ជាងគេបំផុត គិតមកទល់ពេលនេះ។ WHO ជឿជាក់ថា ករណីឆ្លងនឹងនៅតែបន្តកើនឡើងថែមទៀត ដោយសារនៅសេសសល់ពលរដ្ឋជាច្រើនដែលមិនទាន់បានធ្វើតេស្ត ក្រោយត្រឡប់ពីថ្ងៃឈប់សម្រាកចុងឆ្នាំវិញ។ 

នៅក្នុងរបាយការណ៍ស្តីពីជំងឺរាតត្បាតកូវីដ១៩ប្រចាំសប្តាហ៍របស់ខ្លួន WHO បានកត់ត្រាពីចំនួនអ្នកឆ្លងថ្មីៗកាលពីសប្តាហ៍មុន ប្រមាណជាង ៩លាន៥សែននាក់ ខណៈអ្នកស្លាប់មានជាង ៤ម៉ឺននាក់ ធ្លាក់ចុះវិញបន្តិចបើធៀបនឹងសប្តាហ៍មុនៗដែលមានអ្នកស្លាប់ជាមធ្យម ៤ម៉ឺន៤ពាន់នាក់។

អូមីក្រុង ហាក់មើលទៅមិនសូវបង្កជាជំងឺធ្ងន់ធ្ងរទេ បើធៀបនឹងកូវីដ១៩ឌែលតា ជាពិសេសក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងរួចតែម្តង ប៉ុន្តែប្រធានអង្គការសុខភាពពិភពលោកបានព្រមានថា វាមិនបានសេចក្តីថាអូមីក្រុង គួរត្រូវបានចាត់ថ្នាក់ថាជាមេរោគដែលបង្កអាការៈស្រាលនោះទេ។ មែនទែនទៅ អូមីក្រុង ទោះបីមិនធ្វើឲ្យគេឈឺធ្ងន់ តែវានៅតែធ្វើឲ្យមនុស្សត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ ហើយនៅតែមានលទ្ធភាព ឆក់យកជីវិតមនុស្សបានដដែល។

សូមជម្រាបថា ការព្រមានរបស់ WHO ធ្វើឡើង ខណៈដែលមានប្រទេស និងមនុស្សកាន់តែច្រើនកំពុងបន្តឆ្លងដោយកូវីដ១៩បំប្លែងខ្លួនអូមីក្រុង។ គួររំឭកថា តាំងពីបានលេចរូបរាងនៅអាហ្រ្វិកខាងត្បូងជាង ១ខែមកនេះ អូមីក្រុងបានក្លាយជាមេរោគបំប្លែងខ្លួនច្រើន លើសមេរោគបំប្លែងខ្លួនឌែលតាទៅទៀត តែមានការកត់សម្គាល់ឃើញថា អូមីក្រុងបានបង្កគ្រោះថ្នាក់តិចជាង មេរោគឌែលតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ខាសិន ភ្នំពេញ បានរៀបចំ​កម្មពិធី​បញ្ចុះ​បឋមសិលា និង​បើក​ការលក់​ជាផ្លូវការ​ជាមួយនឹង​ប្រូម៉ូសិន​ពិសេស​រយៈពេល​៣​ថ្ងៃ​ពេញ

ព័ត៌មាន
គម្រោងបុរីប្រណីត ខាសិន ភ្នំពេញ បានរៀបចំពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់ និងបើកលក់គម្រោងរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ក្រ…

ប្រមុខការទូតចិន៖ មិនមានអន្ទាក់បំណុលចិននៅអាហ្វ្រិកនោះទេ

ព័ត៌មាន
ប្រមុខការទូតចិន នៅក្នុងដំណើរទស្សនកិច្ចនៅតំបន់អាហ្វ្រិកថ្មីនេះ បានចេញមុខអះអាងថា ប្រទេសចិនមិនបានរៀបចំអន្ទាក់បំណុលនៅអាហ្វ្រិកដូចការលើកឡើងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ