ស្វែងយល់​អំពី​ចិន

៧ចំណុច​ដែល​អ្នក​គួរ​ដឹង​អំពី​សេដ្ឋកិច្ច​មហាយក្ស​ចិន


ប្រទេសចិនគឺជាមិត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​កម្ពុជា។ ចិន​គឺ​ជា​អ្នក​វិនិយោគ​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ហើយ​ចិន​ក៏​ជា​អ្នក​ផ្ដល់​កម្ចី​ច្រើន​ជាង​គេ​បំផុត​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ។ តើ​លោក​អ្នក​យល់​ដឹង​អ្វី​ខ្លះ​អំពី​សេដ្ឋកិច្ច​របស់​មហាយក្ស​ចិន?
ទិដ្ឋភាព​នៃ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន
ដោយ

ខាងក្រោមនេះ ជាចំណុចសំខាន់ៗបំផុត ៧យ៉ាង ដែលជួយពន្យល់លោកអ្នកអំពីសេដ្ឋកិច្ចយក្សអាស៊ីមួយនេះ។

១. ចិនធ្លាប់ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេ​បំផុត​នៅ​លើ​ពិភព​លោក កាល​ពី​ឆ្នាំ​១៨២០ ហើយ​បច្ចុប្បន្ន ជា​មហា​អំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​របស់​ពិភព​លោក។​ បើ​គិត​ជា​អំណាច​ទិញ (purchasing power) ចិន​គឺ​ជា​មហា​អំណាច​សេដ្ឋកិច្ច​លេខ​១ នៅ​លើ​ពិភព​លោក។ 

២. ចិន​គឺ​ជា​ប្រទេស​នាំ​ចេញ​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក និង​ជា​ប្រទេស​នាំ​ចូល​ធំ​ជាង​គេ​បំផុត​ទី​ពីរ នៅ​លើ​ពិភព​លោក សម្រាប់​ទំនិញ​ពាណិជ្ជ​កម្ម។ ផលិត​ផល​ធ្វើ​នៅ​ប្រទេស​ចិន នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំៗ ដូចជា សហរដ្ឋ​អាមេរិក, សហភាព​អឺរ៉ុប, ហុងកុង, ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

៣. ចិន​បាន​ស្រោច​ស្រង់​ប្រជាជន​ឲ្យ​ងើប​ចាក​ផុត​ពី​បន្ទាត់​ក្រីក្រ​បាន​ចំនួន​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់ គឺ​ដល់​ទៅ ៨០០​លាន​នាក់។ កាល​ពី​ឆ្នាំ​១៩៧៨ ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​ចិន​ម្នាក់ៗ មាន​ត្រឹម​តែ ១៥៥​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ឆ្នាំ២០១៤ ប្រជាជន​ចិន​ម្នាក់ៗ​មាន​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ (GDP per-capita) ចំនួន ៧.៩៥០​ដុល្លារ។

តួលេខ​សង្ខេប​អំពី​ចិន (ឆ្នាំ​២០១៥)

  1. ប្រជាជន​សុរប 1,371 លាន​នាក់​
  2. ផលិតផល​សរុប​ក្នុង​ស្រុក (GDP) 11.01 trillion USD 
  3. កំណើន​សេដ្ឋកិច្ច 6.9%
  4. អតិផរ​ណា 1.4%

ប្រភព៖ World Bank 

៤. ប្រទេសចិនបានជួបប្រទះការថមថយចុះនូវ​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់​សម្គាល់ កាល​ពី​ឆ្នាំ​២០១៥ ដោយ​ឆ្នាំ​នោះ កំណើន​សេដ្ឋកិច្ច​ចិន​កើន​យឺត​បំផុត​ដែល​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក។ 

៥. វិស័យឯកជន គឺជាកត្តារុញច្រាន​ដ៏​ចម្បងនៃ​កំណើន​សេដ្ឋកិច្ច និង​ការងារ​របស់​ប្រទេស​ចិន។ 

៦. ចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ​២០១២ ក្រុមហ៊ុន​វិស័យ​ឯក​ជន​ផលិត​បាន​ប្រមាណ​ចន្លោះ​ពី ២​ភាគ​៣ និង ៣​ភាគ​៤ នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​ចិន​ទាំង​មូល។

៧. ចិន​គឺ​ជា​ប្រទេស​ផ្ដល់​ធំ​ជាង​គេ​បំផុត​ទី​ពីរ និង​ជា​ប្រទេស​ទទួល​ធំ​ជាង​គេ សម្រាប់​វិនិយោគទុន​ផ្ទាល់​ពី​បរទេស (FDI)។ ឆ្នាំ​២០១៥ ចិន​បាន​ផ្ដល់​វិនិ​យោគ​ទុន​ផ្ទាល់​ទៅ​ក្រៅ​ប្រទេស​ចំនួន ១១៦​ពាន់​លាន​ដុល្លារ គឺ​កើន​ឡើង ១៥​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​មុន៕

ប្រភព៖ World Economic Forum




អត្ថបទបន្ទាប់


ចង់​ធ្វើ​ជា​អ្នក​កាសែត​សេដ្ឋកិច្ច តើ​ត្រូវ​មាន​លក្ខណសម្បត្តិ​អ្វីខ្លះ?

ព័ត៌មាន
លោក ម៉ៃ គុណមករា សព្វ​ថ្ងៃ​ជា​ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភាសា​អង់គ្លេស Khmer Times ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ។ តាម​រយៈ​​គេហ​ទំ…

កម្ពុជា​ត្រូវការ​បន្លែ​ជិត​១​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ ភាគ​ច្រើន​នាំចូល​ពី​វៀតណាម​និង​ថៃ

ព័ត៌មាន
ក្នុង១ឆ្នាំ ពលរដ្ឋ​កម្ពុជា​១​នាក់​បរិភោគ​បន្លែ​អស់​ប្រមាណ​១០០​គីឡូក្រាម។ ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​មាន​តម្រូវការ​ប្រើប្រាស់​បន្លែ​ជាង ៩៣​ម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ