ទេសចរណ៍

ឆ្នាំ​២០២០ កម្ពុជា​រំពឹង​​រក​ចំណូល​បាន​៥​ពាន់​លាន​ដុល្លារ​ពី​ទេសចរណ៍


ក្នុង​ឆ្នាំ​២០២០ កម្ពុជា​គ្រោង​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ ជាមួយ​នឹង​ចំណូល​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋ​កិច្ច​ជាតិ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ព្យាការ​របស់​ក្រសួង​ទេសចរណ៍។
ភ្ញៀវ​ទេសចរ​ទាំង​ក្នុងស្រុក​ ទាំង​បរទេស​ប្រមូល​ផ្ដុំ​គ្នា​មើល​ថ្ងៃ​រះ​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។
ដោយ

អ្វី​ដែល​កម្ពុជា​រំពឹង​ទុក​ខ្ពស់​បំផុត​ពី​ការ​រក​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន។ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ខិតខំ​រក​យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ ពិសេស​គឺ​ចិន​តែ​ម្តង។

ជាក់ស្តែង នៅ​ក្នុង​ឆមាស​ទី១ នៃ​ឆ្នាំ​២០១៧នេះ ទេសចរ​ចិន​ដណ្តើម​បាន​តំណែង​លេខ​១ ដែល​ច្រាន​ទេសចរ​វៀតណាម​មក​នៅ​តំណែង​លេខ​២​វិញ ហើយ​ទេសចរ​ឡាវ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​រុញ​ច្រានទេសចរ​កូរ៉េ​ទៅ​លេខ​៤។ ពោលគឺ​​ទេសចរ​ចិន​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទាំង​អស់​ដែល​បាន​មក​ទស្សនា​កម្ពុជា។

កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​ទទួល​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​ជូន​ថវិកា​ជាតិ ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង ១៣% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប ដែល​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ៥​លាន​នាក់។ ហើយ​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ ៦២​ម៉ឺន​នាក់ ស្មើ​នឹង​១៣% នៃ​កម្លាំង​ពលកម្ម​សរុប ព្រមទាំង​ការងារ​ដោយ​ប្រយោល​រាប់​សិប​ម៉ឺន​នាក់​ទៀត។ នេះ​បើយោង​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍។

វិស័យ​ឧស្សាហ​កម្ម​គ្មាន​ផ្សែង​របស់​កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ជា​មាស​បៃតង និង​ជា​ការ​នាំចេញ​នៅ​នឹង​កន្លែង។ វិស័យ​នេះ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​តាម​រយៈ​ការ​បង្កើត​ប្រាក់​ចំណូល​ជូន​ជាតិ បង្កើត​ការងារ ជំរុញការ​វិនិយោគ និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ។ 

វិស័យ​ទេសចរណ៍​កម្ពុជា​ក៏​បាន​ចូលរួម​ចំណែក​លើក​កម្ពស់​ថែរក្សា​និង​អភិរក្ស​សម្បត្តិ វប្បធម៌ និង​ធម្មជាតិ​របស់​ប្រទេស ចូលរួម​កាត់​បន្ថយ​ការ​កើន​ឡើង​នូវ​កម្ដៅ​ភព​ផែនដី និង​ជា​កាតាលីករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​សាកលភាវូប​នីយ​កម្ម និង​សមាហរណ​កម្ម​តំបន់​ផង​ដែរ។ 

យោង​តាម​អង្គការ​ទេសចរណ៍​ពិភព​លោក វិស័យ​ទេសចរណ៍​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​តំបន់​អាស៊ាន។ នៅ​ឆ្នាំ​២០១៦ ការ​មក​ដល់​នៃ​ទេសចរ​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន មាន​ចំនួន ១១៦​លាន​នាក់ កើន​ឡើង ៦,៥%។ ទេសចរ​ផ្ទៃ​ក្នុង​អាស៊ាន មាន​ចំនួន ៥១​លាន​នាក់ ត្រូវ​ជា ៤៦% នៃ​ទេសចរ​អន្តរជាតិ​សរុប​មក​ទស្សនា​តំបន់​អាស៊ាន ដោយ​មាន​កំណើន ៤%។

ទេសចរណ៍​អាស៊ាន​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ ១២​លាន​នាក់ និង​មិន​ផ្ទាល់ ប្រមាណ ៣០​លាន​នាក់ និង​បាន​បង្កើត​ចំណូល​ជូន​ជាតិ​ប្រមាណ ១២% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។ 

ជា​ចក្ខុវិស័យ​ឆ្នាំ​២០២០ អាស៊ាន​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ១២៣​លាន​នាក់។ 

បើ​គិត​ត្រឹម​ឆ្នាំ​២០១៥ វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ប្រមាណ ២៥០​លាន​នាក់ ពោល​ក្នុង​ចំណោម​ការងារ​ចំនួន​១១ មាន​ការងារ ១ ជា​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើត​ចំណូល​សរុប​ប្រមាណ ៧,៣ ​ទ្រី​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង ១០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ 

នៅ​ក្នុង​ពិភពលោក ចំណូល​ពី​វិស័យ​ទេសចរណ៍​ស្មើ​នឹង ៣០% នៃ​ការ​នាំចេញ​ផ្នែក​សេវាកម្ម និង ៧% នៃ​ការ​នាំ​ចេញ​សរុប ស្ថិត​ក្នុង​លំដាប់​លេខ​៣ បន្ទាប់​ពី​ការ​នាំ​ចេញ​ផលិត​ផល​ប្រេង​ឥន្ទនៈ និង​ផលិតផល​គីមី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួង​សេដ្ឋកិច្ច​នឹង​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ពី​កិច្ច​អន្តរាគមន៍​ប្រមូល​ទិញ​ស្រូវ

ព័ត៌មាន
នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល​ហាក់​ចាត់វិធានការ​ជាមុន​ជា​ច្រើន ដើម្បី​ទប់ស្កាត់​បញ្ហា​ច្រំដែល​នៃ​តម្លៃ​ស្រុក​ធ្លាក់​ចុះ​នៅ​ពេល​រដូវ​ប្រមូលផល​…

ក្នុង​ពេល​៧ឆ្នាំ​ ប្រជាជន​​កម្ពុជា​ជាង​៣​លាន​នាក់​​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ

ព័ត៌មាន
ប្រទេស​កម្ពុជា​ហាក់​ធ្វើ​បាន​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ បើ​និយាយ​ពី​ការ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន បើ​ធៀប​នឹង​ប្រទេស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ