ទេសចរណ៍

ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង១០​មក​កាន់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧


ភ្ញៀវ​ទេសចរ​បទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​ មាន​​ចំនួន​ប្រមាណ ២,៦​លាន​នាក់ ដែល​កើន​ឡើង​ជិត ១៣% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
ព្រះ​បរម​រាជ​វាំង​នៃ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​រាជ​ធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក Emirates
ដោយ

ដោយ​ឡែក ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង ៨៤​ម៉ឺន​នាក់​ដែល​មាន​កំណើន ២០% ក្នុង​រយៈពេល​៦​ខែ​ដូច​គ្នា​នេះ។ ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស ក៏​មាន​កំណើន​ឡើង​ផង​ដែរ គឺ​មាន​ចំនួន ៥,៤​ម៉ឺន​នាក់ កើន​ប្រមាណ ១២%។ នេះ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍។

តំបន់​ប៉ូល​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា ដូចជា តំបន់​អង្គរវត្ត រាជ​ធានី​ភ្នំពេញ និង​ភូមិភាគ​ឦសាន​មាន​កំណើន​រៀង​គ្នា​ប្រមាណ ជាង ១០% ក្នុង​រយៈពេល​៦​ខែ​នេះ។ ប៉ុន្តែ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​មាន​កំណើន​ខ្លាំង​ប្រមាណ ២០% ដែល​មាន​ចំនួន​​ប្រមាណ​ជាង ៣​ម៉ឺន​នាក់។

ខាង​ក្រោម​នេះជា​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង​១០ ដែល​មក​ទស្សនា​កម្ពុជា ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០១៧​នេះ៖

  1. ចិន ៥២៩.៩៦៧​នាក់ ស្មើ​នឹង ១៩.៩% នៃ​ចំនួន​សរុប កើន​ឡើង ៣៩,៩%
  2. វៀតណាម ៣៩២.៣៨៨​នាក់ ស្មើ​នឹង ១៤,៧% នៃ​ចំនួន​សរុប ថយ​ចុះ ១៥%
  3. ឡាវ ២២៤.២៧២​នាក់ ស្មើ​នឹង ៨.៤% នៃ​ចំនួន​សរុប កើន​ឡើង ៨២,២%
  4. កូរ៉េ ១៩០.៣១០​នាក់ ស្មើ​នឹង ៧,១% នៃ​ចំនួន​សរុប ថយ​ចុះ ១,៤%
  5. ថៃ ១៦៨.២៤៤​នាក់ ស្មើ​នឹង ៦.៣% នៃ​ចំនួន​សរុប កើន​ឡើង ០,២%
  6. អាមេរិក ១៣៥.៣៣៨​នាក់ ស្មើនឹង ៥,១% នៃ​ចំនួន​សរុប កើន​ឡើង ៧,២%
  7. ជប៉ុន ៩៨.៣១៤នាក់ ស្មើនឹង ៣.៧% នៃ​ចំនួន​សរុប កើន​ឡើង ៨,២%
  8. អង់គ្លេស ៨៩.៣៥០​នាក់ ស្មើ​នឹង ៣,៤% នៃ​ចំនួន​សរុប កើន​ឡើង ៧,៨%
  9. បារាំង ៨៣.៤០៣​នាក់ ស្មើ​នឹង ៣,១% នៃ​ចំនួន​សរុប កើន​ឡើង ១២%
  10. ម៉ាឡេស៊ី ៧៨.៤៨២​នាក់ ស្មើ​នឹង ២,៩% នៃ​ចំនួន​សរុប កើន​ឡើង ១១,៤%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា គួច ម៉េងលី គ្រោង​លក់​ហ៊ុន​៤០% ចូល​ផ្សារ​ភាគហ៊ុន​នៅ​ពេល​ឆាប់ៗ​នេះ

ព័ត៌មាន
ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ផ្តោត​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ឈ្មោះ​ថា ក្រុមហ៊ុន Mengly J. Quach Education បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចូល​ទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ