អាកាសចរណ៍

កម្ពុជា​មាន​ក្រុមហ៊ុន​យន្តហោះ​អន្តរជាតិ​ជាង​៥០​ក្រុមហ៊ុន​កំពុង​ដំណើរការ​អាជីវកម្ម


គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ហោះហើរ​ចេញ​ចូល​ចំនួន​ប្រមាណ​ជាង ៥០​ក្រុមហ៊ុន ដែល​កំពុង​តែ​ប្រតិបត្តិការ​ជើង​ហោះហើរ ដឹក​​ជញ្ជូន​​អ្នក​ដំណើរ​និង​ទំនិញ​ផ្សេងៗ​​របស់​ខ្លួន​យ៉ាង​សកម្ម។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​អាកាសចរណ៍​របស់​​កម្ពុជា។
យន្ដហោះ​ចុះចត​ក្នុងព្រលាន​យន្ដហោះ​កម្ពុជា នាពេល​កន្លងទៅ
ដោយ

ការ​បើក​ការ​ហោះហើរ​​ថ្មីៗ​​មក​កម្ពុជា​ពេល​នេះ ស្របពេល​ដែល​ប្រទេស​កម្ពុជា​មាន​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ គួបផ្សំ​នឹង​ស្ថិរភាព​សេដ្ឋកិច្ច​ប្រទេស​ផង​ដែរ។ ទាំង​​អស់​នេះ​ជា​​មូលហេតុ​ជំរុញ​ឲ្យ​មាន​កំណើន​វិនិយោគ​ហូរ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ជាច្រើន។ ហើយក្រុមហ៊ុនអាកាសចរណ៍​អន្តរជាតិ​ដែល​កំពុង​ដំណើរការ​អាជីវកម្ម​​នៅ​​កម្ពុជា​ទាំង​អស់​នោះ ភាគ​ច្រើន​គឺ​មក​ពី​ប្រទេស​ចិន។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​​អាកាស​ចរណ៍​ថ្មី​មួយ​ទៀត​ហើយ បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជើង​ហោះហើរ​ក្នុង​ស្រុក រាជ​ធានី​ភ្នំពេញ សៀមរាប និង​ក្រុង​ព្រះ​សីហនុ។

ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ដែល​វិនិយោគ​នៅ​កម្ពុជា​មួយ​នេះ បាន​ចាប់​ផ្តើម​ជើង​ហោះហើរ​របស់​ខ្លួន​ដំបូង ដោយ​យន្តហោះ​ចំនួន​៦​គ្រឿង ហើយ​រំពឹង​ថា​នឹង​បន្ថែម​ចំនួន​យន្តហោះ​ឲ្យ​បាន ២០​​គ្រឿង​​នៅ​​ឆ្នាំ​​ក្នុង​រយៈពេល​​បី​ឆ្នាំ​បន្ទាប់ ជាមួយនឹងការ​ពង្រីក​ផ្លូវ​ហោះហើរបន្ថែមទៀតពីប្រទេស​កម្ពុជា​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​មួយ​ចំនួន​ទៀត​នៅ​ពេល​អនាគត​ដ៏​ខ្លី។ 

ក្រុមហ៊ុនអាកាសរចណ៍ Lanmei Airline ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានដាក់ឲ្យដំណើរការជាផ្លូវការនៅជើងហោះហើររបស់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីដំណើរការសាកល្បង ហោះហើរពី ក្រុង​ព្រះ​​សីហនុ ទៅ​កាន់​ទីក្រុង​ម៉ាកាវ រដ្ឋបាល​ពិសេស​ប្រទេស​ចិន ទទួល​បាន​ជោគជ័យ​កាល​ពី​ពាក់​កណ្តាល ខែ​កញ្ញា​កន្លង​ទៅ​នេះ។

លោក លី គ័ង្គ (Li Koung) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Lanmei Ailrine បាន​បា្រប់​ឲ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​បើក​ជើង​ហោះហើរ​នៅ​កម្ពុជា​ក្នុង​គោល​បំណង​ជំរុញ​និង​លើក​កម្ពស់​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ដើម្បី​បម្រើ​ដល់​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​គំនិត​ផ្តួច​ផ្តើម ផ្លូវ​១ ខ្សែ​ក្រវាត់​១ របស់​ចិន​ផង​ដែរ។

លោក​បន្ថែម​ថា ក្រុមហ៊ុន​លោក​នឹង​ពង្រីក​ជើង​ហោះហើរ​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​វៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និង​ទីក្រុង​មួយ​ចំនួន​ទៀត​របស់​ចិន។

ឯកឧត្តម ម៉ៅ ហាវ៉ាន់ណាល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​បញ្ជាក់​ថា វត្តមាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នេះ បាន​បង្ហាញ​នូវ​បរិយាកាស​វិនិយោគ​ល្អ​ក្នុង​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា ​និង​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​កាន់តែ​រឹង​មាំ ជំរុញ​ទាំង​ផ្នែក​ពាណិជ្ជកម្ម​និង​ទេសចរណ៍​ផង​ដែរ។

តាមរយៈ​ការ​ពង្រីក​ជើង​ហោះហើរ​នេះ​ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តម ម៉ៅ ហាវ៉ាន់ណាល់ បន្ថែម​ថា ការ​មក​ដល់​របស់​ក្រុមហ៊ុន​ហោះហើរ​ថ្មី​នេះ វា​នឹង​ក្លាយ​ជា​វិថី​លើ​មេឃ​ក្នុង​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​​ទេសចរ ជាពិសេស​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៩ខែ​ឆ្នាំ​នេះ វៀតណាម​រស់នៅ​អាមេរិក​និង​អឺរ៉ុប​​ផ្ញើ​លុយ​ចូល​មក​ក្រុង​ហូជីមិញជាង​៣ពាន់​លាន​ដុល្លារ

ព័ត៌មាន
ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មិនមែន​សុទ្ធ​តែ​អវិជ្ជមាន​នោះទេ។ នៅ​លើ​ពិភព​លោក​ មាន​ប្រទេស​ច្រើន​ណាស់​ដែល​បាន​ទទួល​ផល​ប្រយោជន៍​…

អ្នក​ជំនាញ៖ លំហូរ​ចូល​អាជីវកម្ម Franchise មក​កម្ពុជា បង្ហាញ​ពី​កម្លាំង​សេដ្ឋកិច្ច

ព័ត៌មាន
អាជីវកម្ម​ទិញ​លក់​សិទ្ធិ​បន្ត ឬ​ហៅ​ថា Franchise បាន​និង​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​បើ​តាម​អ្នក​ជំនាញ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ