ហេដ្ឋារចនាសម្ព័ន្ធ

គម្រោងសាងសង់ទីក្រុងដ៏ធំមួយតម្លៃជិត១៣ពាន់លានដុល្លារនៅហុងកុង ត្រូវបានជាប់គាំងក្រោយក្រុមហ៊ុនអភិវឌ្ឍន៍ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ


គម្រោងសាងសង់ទីក្រុងអាកាសយានដ្ឋានដ៏ធំសម្បើមក្រោមទុនវិនិយោគរហូតដល់ទៅជិត១៣ពាន់លានដុល្លារនៅហុងកុង កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ខណៈផ្សារទំនើបដ៏ធំ ដែលស្ថិតនៅក្នុងគម្រោងខ្នាតយក្សនេះរកអ្នកជួលបានតិចតួច។ ដំណឹងនេះកើតមានឡើង ស្របពេលក្រុមហ៊ុន New World Development ដែលជាម្ចាស់គម្រោងទីក្រុងអាកាសយានដ្ឋាននេះ កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយអាចនឹងលក់ឡាយឡុងគម្រោងនេះទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

គម្រោងសាងសង់ទីក្រុងអាកាសយានដ្ឋានតម្លៃជិត១៣ពាន់លានដុល្លារនៅហុងកុង បានជាប់គាំងដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយផ្សារទំនើប 11 Skies ដែលស្ថិតនៅក្នុងគម្រោងខ្នាតយក្សខាងលើនេះ រកអ្នកជួលបានតិចតួច។ ផ្សារទំនើប 11 Skies ដែលមានទីតាំងនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិ ហុងកុង ត្រូវបានរចនាឡើងជាផ្សារទំនើបដ៏ធំបំផុតមួយនៅហុងកុង ដែលមានហាងរហូតដល់ទៅ៨០០ហាងអមជាមួយការិយាល័យ និងកន្លែងទាក់ទាញជាច្រើនដូចជាកន្លែងកម្សាន្តសម្រាប់កុមារជាដើម។

យោងតាមផែនការ ផ្សារទំនើប 11 Skies គ្រោងបើកដំណើរការជាដំណាក់កាលៗគិតចាប់ពីឆ្នាំ២០២៦ តទៅ ប៉ុន្តែបច្ចុប្បន្នផ្សារទំនើបនេះអាចរក្សាអ្នកជួលបានត្រឹមតែប្រមាណ៤០% ប៉ុណ្ណោះនៃកន្លែងលក់រាយក្នុងផ្សារនេះទាំងមូល។

សូមបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍន៍ New World Development កំពុងជាប់បំណុល២១០លានដុល្លារ ហើយបានពន្យារពេលការទូទាត់បំណុលរួចមកហើយ។ ក្រុមហ៊ុននេះប្រកាសថា ខ្លួនបានខាតបង់ជាង១៦ពាន់លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធ២០២៤ ដែលបានបិទបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។

ហើយទោះបីជាធនាគារនានា បានជួយអន្តរាគមន៍តាមរយៈការរៀបចំឥណទានឡើងវិញ និងផ្តល់ប្រាក់កម្ចីថ្មីៗដល់ក្រុមហ៊ុនអភិវឌ្ឍន៍ New World Development យ៉ាងណាក៏ដោយ មន្ទិលនៅតែមានចំពោះអនាគតរបស់ក្រុមហ៊ុននេះ។ អ្នកជំនាញបានលើកឡើងថា ដោយសារតែគម្រោងទីក្រុងអាកាសយានដ្ឋាននេះពឹងផ្អែកខ្លាំងលើការវិនិយោគឯកជន ភាពជោគជ័យរបស់គម្រោងខ្នាតយក្សនេះត្រូវពឹងអាស្រ័យលើការងើបឡើងវិញរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ New World Development៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការបញ្ជាទិញយន្តហោះ C919 របស់ចិន អាចប្រឈមនឹងការពន្យារពេល ដោយសារមានបញ្ហាការផ្គត់ផ្គង់ម៉ាស៊ីន

ការប្រគល់យន្តហោះដឹកអ្នកដំណើរខ្នាតតូច C919 លើកដំបូងរបស់ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន Comac ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិន កំពូលទាំង៣ អាច…

ក្រុមហ៊ុន រ៉ូយ៉ាល់ ឌឹហឺស្ស ពង្រីកខ្លួននៅអាស៊ីតាមរយៈការទិញយក ស៊ីជេ ជេលជីដាង ហ្វីដ

រ៉ូយ៉ាល់ ឌឹហឺស្ស នៅថ្ងៃទី១ តុលា ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុន ១០០% នៃប្រតិបត្តិការអាជីវកម្មរបស់ ស៊ីជេ ជេលជីដាង ហ្វីដ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ