សហគ្រិនជោគជ័យ

អ្នកជំនួញពីររូបនេះបង្ហើបគន្លឹះចាប់ផ្តើមអាជីវកម្មកុំឲ្យដួលបះ​ជើង


អ្នកបង្កើតអាជីវកម្មថ្មីថ្មោង (Startup) តែងតែប្រឈមនឹងការខាតឡុងចុង រហូតសហគ្រិនមួយចំនួន បានសម្រេចចិត្តបិទទ្វារអាជីវកម្ម ដែលធ្វើឲ្យពួកគេបាក់ទឹកចិត្តយ៉ាងដំណំ រហូតលែងហ៊ានងើបឈរឡើងវិញទៀតផង។
ឧកញ៉ា កែវ មុំ (រូបខាងឆ្វេង) អ្នកស្រី ជា សុខលាង (រូបខាងស្ដាំ)
ដោយ

ទាក់ទងបញ្ហានេះ លោកជំទាវឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ បានផ្តល់នូវគន្លឹះ៤ចំណុច សម្រាប់ជាចំណេះដឹង និង បទពិសោធន៍ ក្នុងការចាប់ផ្តើមអាជីវកម្ម ឲ្យដើរទៅមុខប្រកបដោយថាមពល និង មានភាពយូរអង្វែង។

  1. ភាគច្រើននិស្សិតចេញពីសាលាគ្មានលុយគ្រប់គ្រាន់ធ្វើអាជីវកម្ម ដោយខ្លួនឯង។ ដូច្នេះ អ្នកគួរតែចងក្រងជាក្រុម ដើម្បីបង្កើតជាអាជីវកម្ម។ យ៉ាងណាក៏ដោយ ការចូលហ៊ុនគ្នា ត្រូវប្រុងប្រយ័ត្ន ពោល គឺ ត្រូវមានចងលក្ខខណ្ឌផ្សេងៗ ដើម្បីចៀសវាងការឈ្លោះគ្នាទៅថ្ងៃក្រោយ។
  2. ត្រូវមានជំនឿចិត្តលើខ្លួនឯង ព្រោះ កាលណាយើងមានជំនឿចិត្តលើខ្លួនឯង គឺយើងនឹងធ្វើអ្វី ក៏បានជោគជ័យដែរ ប៉ុន្តែ បើយើងគ្មានជំនឿចិត្តលើខ្លួនឯងទេ យើងនឹងធ្វើអ្វីក៏ទទួលបរាជ័យដែរ។
  3. ការតាំងចិត្ត និង សម្រេចចិត្តឲ្យច្បាស់លាស់ ដោយមិនត្រូវនិយាយថា ធ្វើសិនទៅ ព្រោះ បើធ្វើសិន វានៅតែសិនរហូត។ ត្រូវដាក់ចិត្តដាក់កាយធ្វើឲ្យបានជោគជ័យ ទោះបីធ្វើដំណើរ លើផ្លូវហ្នឹងលំបាកយ៉ាងណាក៏ដោយ សូមកុំបាក់ទឹកចិត្ត ព្រោះ កូនក្មេងរៀនដើរ វាដើរដួលៗ តែវាមិនឈប់ដើរនោះទេ។ បើវាឈប់ដើរ វានឹងមិនចេះដើររហូត។ ដូច្នេះ កូនក្មេង វាដើររហូត ទោះវាដួលចេញឈាម និង រលាត់ជង្គង់ក្តី តែវានៅតែតស៊ូ។ ការបង្កើតអាជីវកម្ម វាស្រួលទេ ប៉ុន្តែ ការថែទាំ ការពង្រឹង និង ពង្រីក ទើបជាការលំបាក។ ដូច្នេះ ទាមទារការតាំងចិត្តខ្ពស់ និង ភាពអត់ធ្មត់ខ្លាំង ដើម្បីបន្តអាជីវកម្មនោះឲ្យជោគជ័យ។
  4. សូមកុំពង្រីកអាជីវកម្ម នៅពេលអាជីវកម្មនោះ មិនទាន់រឹងមាំ ព្រោះ ការពង្រីក ដោយមិនទាន់បានពង្រឹង វាប្រៀបដូចជាការសង់ផ្ទះអត់មានគ្រឹះដូច្នេះដែរ។ សូមកុំអាងមានលុយចេះតែពង្រីក វាងាយនឹងដួលបះ​ជើងណាស់។

ដូចគ្នាដែរ អ្នកស្រី ជា សុខលាង អ្នកជំនួញស្ដ្រីវ័យក្មេង ដែលក្តោបក្តាប់ជំនួញជាច្រើនក្នុងដៃ បានផ្តល់គំនិត និង គន្លឹះសំខាន់ៗចំនួន៤ចំណុច ដើម្បីជាបទពិសោធន៍​ ផ្តល់ជាពន្លឺខ្លះៗ ដល់អ្នកចង់ចាប់ផ្តើមអាជីវកម្ម។      

  1. ការចាប់ផ្តើមអាជីវកម្ម បើសម្រាប់ខ្ញុំ ខ្ញុំដាក់លុយនៅខាងក្រោយ។ ខ្ញុំគិតថា ទាល់តែមានគំនិតមុនសិន។ បើយើងមានគំនិតហើយ យើងធ្វើផែនការអាជីវកម្ម ព្រោះ ឥឡូវគេមានមូលនិធិ (Fund) ច្រើនពីអ្នកវិនិយោគ។ បើគំនិតយើងដើរ លុយគេដាក់មកធ្វើការជាមួយយើងហើយ។
  2. អ្វីៗគួរតែចាប់ផ្តើមពីតូចទៅធំ ព្រោះ ការធ្វើពីតូច​និង​សន្សឹមៗ វាដើរទៅយឺតមែន ប៉ុន្តែ វាមិនងាយទទួលបរាជ័យនោះទេ។ 
  3. កុំធ្វើអ្វីតែម្នាក់ឯង ព្រោះ វាមិនងាយរីកចម្រើននោះទេ។ គួរតែធ្វើការងារជាក្រុម ហើយចេះជ្រើសរើសក្រុម។ ទន្ទឹមគ្នានេះ ត្រូវមានតម្លាភាពក្នុងចាត់ចែងការងារ។​ ឧទាហរណ៍ ខ្ញុំធ្លាប់ឃើញកន្លងមក ការប្រើប្រាស់ហិរញ្ញវត្ថុក្នុងក្រុមហ៊ុន ភាគច្រើន គាត់ចាយលើភាពឯកជនច្រើនជាងក្រុមហ៊ុន ដោយសារ គាត់គិតថា ជាក្រុមហ៊ុនអញ។
  4. ចំណង់ចំណូលចិត្ត និង ភាពអត់ធ្មត់ ព្រោះ ការធ្វើការងារជាក្រុម មានបញ្ហាច្រើនណាស់ ដែលនឹងកើតឡើង៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វង្សី វិស្សុត៖ ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​រឹងមាំ​ដោយ​មិន​ដឹង​ខ្លួន

ព័ត៌មាន
ក្រោយ​ពី​ការ​ចាកចេញ​ពី​ប្រទេស​ចំណូល​ទាប ក្លាយ​មក​ជា​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប បាន​និង​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ប្រែប្…

ចង់អុំទូក ងូត​ទឹក​ជ្រោះ បោះតង់​និង​គយគន់​ធម្មជាតិ សាក​ទៅ​លេង"ក្ដាតសាណាកា"ម្ដង​មើល៍!

ព័ត៌មាន
ការ​ដើរ​លេង​កម្សាន្ត​នៅ​កន្លែង​ធម្មជាតិ​ដ៏​ស្រស់​បំព្រង ដែល​មាន​ព្រែក​ទឹក​ថ្លា​ឆ្វង់​សម្រាប់​អុំ​ទូក​លេង ងូត​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ