ចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឲ្យអ្នកសារព័ត៌មានអភិវឌ្ឍចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


ថ្នាក់ដឹកនាំក្រសួងព័ត៌មានកត់សម្គាល់ឃើញថា អ្នកយកព័ត៌មាននៅកម្ពុជាមួយចំនួនខ្វះការយល់ដឹងលើជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាវិស័យស្នូលក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ទន្ទឹមនឹងនេះរដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញស្ថាប័ន និងអ្នកសារព័ត៌យកចិត្តទុកដាក់ខិតខំអភិវឌ្ឍសមត្ថភាពជំនាញធនាគារ និងហិរញ្ញវត្ថុ ដើម្បីចូលរួមលើកស្ទួយការផ្សព្វផ្សាយលើវិស័យនេះ ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

នាពិធិបើកសន្និសីទថ្នាក់ជាតិស្តីពី«ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ, ការកសាងភាពជាដៃគូសម្រាប់ការអភិវឌ្ឍ​ប្រព័ន្ធផ្សព្វផ្សាយ»នៅព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញឲ្យអ្នកសារព័ត៌មានខិតខំបង្កើនការអភិវឌ្ឍ​សមត្ថភាពលើជំនាញ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាវិស័យស្នូល​ដ៏សំខាន់​សម្រាប់ការរួមចំណែក​ជួយអភិវឌ្ឍ​សេដ្ឋកិច្ចនៅកម្ពុជា។ ការជំរុញនេះធ្វើឡើងក្រោយ ឯកឧត្តម សង្កេតឃើញ​មានអ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួនហាក់នៅខ្វះ​ការយល់ដឹង​ក្នុងការរាយការណ៍ ឬសរសេរព័ត៌មានពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើឲ្យគ្រឹះស្ថានធនាគារ​ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចូលរួមជួយអភិវឌ្ឍ​អក្ខរកម្មហិរញ្ញវត្ថុ និងធនាគារដល់​អ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីលើកស្ទួយការផ្សព្វផ្សាយពីវិស័យនេះផងដែរ។

បន្ថែមលើនេះឯកឧត្តម ខៀវ កាញារីទ្ធ បន្តស្នើឲ្យអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធ​ចូលរួមលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ​ និងព័ត៌មាន ដើម្បីជួយលើកកម្ពស់​ការយល់ដឹង និងអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើន​បន្ថែមទៀត។ ម្យ៉ាងដើម្បីបង្កើតជាបំណិនសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងយុគសម័យដែលពោរពេញ​ដោយជំនន់ព័ត៌មាន​ទាំងព័ត៌មានពិត និងព័ត៌មានមិនពិត។ បន្ថែមលើនេះឯកឧត្តម ក្រើនរំលឹកឲ្យអ្នកសារព័ត៌មានប្រកាន់​ខ្ជាប់នូវវិជ្ជាជីវៈព័ត៌មាន កុំរំលោភសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត​ ដែលនាំឲ្យកើតមានការស្អប់ខ្ពើម គុំគួន រើសអើង បង្កជាជម្លោះ និងអស្ថិរភាពសង្គមជាដើម។

រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះកត់សម្គាល់ឃើញថា ការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យាទូទាំងពិភពលោកបានជំរុញឲ្យវិស័យព័ត៌មាន និងប្រព័ន្ធផ្សាយនៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែការរីកចម្រើននៃបច្ចេកវិទ្យា ក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងបញ្ហានៃការទទួលបានព័ត៌មានមិនពិត និងដំណឹងក្លាយក្លែង ជាពិសេសពេលមាន​ជំងឺឆ្លងរាតត្បាត ការបោះឆ្នោត បាតុកម្ម និងព្រឹត្តិការណ៍ធំៗជាច្រើនទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីការរៀបចំកម្មវិធីជួបជុំ​ឡើងវិញរវាងនាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្រោយខកខានរៀបចំពីរឆ្នាំកន្លងមកដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ៕




អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុន ចាន់ថុល៖ ផ្លូវល្បឿនលឿនទី២របស់កម្ពុជានឹងចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត នៅឆ្នាំក្រោយនេះ បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហ…

ស្ថាប័នហិរញ្ញវត្ថុ S&P៖ តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងជាក្បាលម៉ាស៊ីនដឹកនាំកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣

ព័ត៌មាន
ស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិកគឺ S&P Global បានប៉ាន់ស្មានថា សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងនាំមុខគេ ហើយជះឥទ្ធិពលគ្រប់ដណ្តប់សេដ្ឋក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ