ទីផ្សារស្មាតហ្វូនចិននៅឥណ្ឌា

ទូរស័ព្ទស្មាតហ្វូនចិនកំពុងពេញនិយមនៅឥណ្ឌាបើទោះបីរដ្ឋាភិបាលកំពុងខំប្រឹងហាមប្រើកម្មវិធីទូស័ព្ទរបស់ចិនក៏ដោយ


នៅពេលដែលរដ្ឋាភិបាលឥណ្ឌា កំពុងរវល់នឹងរឿងបិទកម្មវិធីទូរស័ព្ទរបស់ចិន ហាមមិនឲ្យប្រើនៅក្នុងប្រទេសរបស់ខ្លួននោះ ពលរដ្ឋឥណ្ឌាឯណោះវិញ កំពុងពេញនិយមទិញប្រើប្រាស់ម៉ាកទូរស័ព្ទរបស់ចិនកាន់តែច្រើនឡើង ដូចជាទូរស័ព្ទម៉ាក Xaomi, Oppo, Vivo និង realme ជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានឥណ្ឌា QUATZ។
ពលរដ្ឋឥណ្ឌាកំពុងនិយមប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់ចិន
ដោយ

ក្រុមហ៊ុនទូរស័ព្ទ Xiaomi  គឺជា​ម៉ាក​ទូរស័ព្ទ​ដែល​មាន​ចំណែក​ទីផ្សារ​ធំ​បំផុត​ទី​២​របស់​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០២០​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ស្ថាប័ន​ស្រាវជ្រាវ Counterpoint Research​។

ទោះ​យ៉ាងណា កាលពី​អំឡុង​ខែកក្កដា ដល់ ខែកញ្ញា ឆ្នាំ​២០២០ ចំណែក​ទីផ្សារ​របស់ Xiaomi ក៏​មានការ​ធ្លាក់​ចុះ​ដែរ តែ​ក្រុមហ៊ុន​ចិន​នេះ អះអាង​ថា សារ​តែ​មាន​ឧបសគ្គ​ចំពោះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ដោយ​មិន​បាន​បញ្ជាក់​ថា​ទីផ្សារ​ធ្លាក់​ចុះ​នេះ ដោយសារ​តែ​បញ្ហា​ជម្លោះ​រវាង​រដ្ឋាភិបាល​ឥណ្ឌា និង​ចិន​នោះ​ទេ​។ នោះ​មាន​ន័យ​ថា យុទ្ធនាការ​ពហិការ​ប្រឆាំង​ចំពោះ​ផលិតផល​ចិន ដែល​បាន​កើតឡើង​ពី​សំណាក់​ពលរដ្ឋ​ឥណ្ឌា​កាលពី​ពេល​កន្លង​ទៅ​នោះ គឺ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​របស់ Xiaomi នោះ​ទេ​។

អ្នកជំនាញ​ខ្លះ​ថា ការ​ប្រឆាំង​ចិន​ពី​សំណាក់​ពលរដ្ឋ​ឥណ្ឌា គឺ​គ្រាន់តែ​និយាយ​នឹង​មាត់​ប៉ុណ្ណោះ ប៉ុន្ដែ​មិន​មាន​សកម្មភាព​ពិតប្រាកដ​ទេ​។ នេះ​គឺ​ព្រោះតែ ការ​និយម​ប្រើប្រាស់​ទូ​ស័ព្ទ​ម៉ាក​ល្បី​ៗ​តម្លៃ​ថ្លៃ​ដូច​ជា Apple និង OnePlus គឺ​មាន​ចំណែក​ទីផ្សារ​តិចតួច​ប៉ុណ្ណោះ​នៅ​ឥណ្ឌា ខណៈ​ដែល​ទូរស័ព្ទ​របស់​ចិន​វិញ គឺ​មាន​តម្លៃ​ថោក​ជាង ដែល​ពលរដ្ឋ​ឥណ្ឌា​ជា​ច្រើន​អាច​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​បាន​។

ស្រប​ពេល​ដែល​ពលរដ្ឋ​ឥណ្ឌា​ភាគច្រើន​និយម​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ចិន រដ្ឋាភិបាល​ឥណ្ឌា​ឯណោះ​វិញ កាលពី​ឆ្នាំ​២០២០​បាន​បិទ​កម្មវិធី​ទូ​ស័ព្ទ​របស់​ចិន​ចំនួន ១១៨​កម្មវិធី មិន​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេ រួម​ទាំង​កម្មវិធី TikTok ផង​ដែរ​។

មែនទែន​ទៅ ឥណ្ឌា​ក៏​មាន​ផលិត​ម៉ាក​ទូរស័ព្ទ​របស់​ខ្លួន​ដែរ ដូច​ជា​ម៉ាក Micromax និង Lava ជាដើម ប៉ុន្ដែ ក្រុមហ៊ុន​ទាំងនេះ មិនសូវ​សមប្រកប​នឹង​ទីផ្សារ​នោះ​ទេ ដោយ​មាន​តិច​ជាង​១% នៃ​ទីផ្សារ​សរុប​។ បញ្ហា​ដែល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ឥណ្ឌា​មិន​អាច​ងើបមុខ​រួច គឺ​ដោយសារ​តែ ការ​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​មួយ​នេះ មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​បើ​គ្មាន​វត្ថុធាតុដើម​ពី​ឥណ្ឌា​។ សមាសធាតុ​សម្រាប់​ការ​ផលិត​ទូរស័ព្ទ​ភាគច្រើន​គឺ​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ចិន ហើយ​ដំឡើង​នៅ​ឥណ្ឌា ហើយ​ការ​នាំ​ចូល​ពី​ចិន​នេះ គឺ​មាន​ប្រហែល​៤៥%​។

សូម​បញ្ជាក់​ថា ចំណែក​ទីផ្សារ​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នៅ​ឥណ្ឌា គិត​ត្រឹម​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​២០២០ ឃើញ​ថា​ចំណែក​ទីផ្សារ​របស់ Xiaomi គឺ​មាន​ច្រើន​ជាងគេ ពោល​គឺ​មាន​២៦%, Samsung មាន ១៩%, Vivo មាន​១៥%, realme​មាន​១២% និង Oppo មាន​១០% និង​ម៉ាក​ទូ​ស័ព្ទ​ផ្សេង​ៗ​ទៀត​មាន​១៨%៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្ងៃសម្រាកចូលឆ្នាំថ្មីនៅភូមា តែបាតុករមិនសម្រាកឡើយដោយនៅបន្ដចេញធ្វើបាតុកម្ម

ព័ត៌មាន
ដើម្បីបង្ហាញការប្រឆាំងនឹងរដ្ឋប្រហាររបស់ក្រុមយោធា ពលរដ្ឋភូមារាប់រយនាក់បានចុះផ្លូវធ្វើបាតុកម្មជារៀងរាល់ថ្ងៃនៅពាសពេញទីក្រុង ទោះបីស្ថិតក្នុងថ្ង…

ចំណុច​ពិសេស​ដែល​អ្នក​គួរពិចារណា​​ខុនដូ​ នៅ​គម្រោង "ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ"

ព័ត៌មាន
“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” គឺ​ជា​គម្រោង​អចលនទ្រព្យ​ថ្មី​មួយ​ទៀត​ ដែល​អភិវឌ្ឍ​ដោយ​អ្នក​ឧកញ៉ា សៀ ឫទ្ធី ស្ថាបនិក​និងជា​ប្រធាន​ក្រុមប្រឹក្សាភិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ