ធនធានធម្មជាតិ-កោះខ្មែរ

កោះខ្មែរចំនួន៧​ត្រូវបានរដ្ឋាភិបាលបង្កើតជាឧទ្យានជាតិសមុទ្រ


រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យយកកោះខ្មែរចំនួន៧ ដែលស្ថិតក្នុងខេត្តព្រះសីហនុ និង ខេត្តកោះកុង បង្កើតជា «ឧទ្យាជាតិសមុទ្រកោះរ៉ុង»។ កោះទាំងនោះរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង រួមទាំងសមុទ្រជុំវិញកោះទាំងនោះផងដែរ។
នេះជាកោះរ៉ុង (រូបថត៖ ហ្វេសប៊ុក ​The Royal Sands Koh Rong Resort)
ដោយ

បើតាមអនុក្រឹត្យដែលចុះហត្ថលេខដោយប្រមុខរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា កោះទាំង៧ និង សមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២ ៤៩៨ ហិកតា ក្នុងនោះ មានផ្ទៃដី ៥ ៣៦១ ហិកតា និង ផ្ទៃទឹក ៤៧ ១៣៧ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និង ខេត្តកោះកុង ត្រូវបានបង្កើតជា «ឧទ្យានជាតិសមុទ្រកោះរ៉ុង»។

អនុក្រឹត្យដដែល បានបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណង ធានាថែរក្សា និង ការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះលើកោះ និងបរិវេណសមុទ្រជុំវិញ។ លើសពីនេះ ការបង្កើតឧទ្យានជាតិសមុទ្រនេះ ក៏ដើម្បីផ្តល់ផលិតផល និង សេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព រក្សាលំនឹងបរិស្ថាន ការពារ និង អភិរក្សធនធានធម្មជាតិជាដើម។

បើតាមខ្លឹមសារអនុក្រឹត្យនេះ ផ្ទៃដីអនុក្រឹត្យតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ មិនបញ្ចូលដីកម្មសិទ្ធិឯកជន និង ដីប្រើប្រាស់ជាប្រយោជន៍សាធារណៈឡើយ។ ហើយក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ និង គ្រប់គ្រងឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ ដោយសហការជាមួយក្រសួង និង អាជ្ញាធរពាក់ព័ន្ធ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកស្រី ជា សុខលាង៖ ជ្រើសរើសបុគ្គលិក ខ្ញុំមើលតែ២ចំណុចទេ! តើមានអ្វីខ្លះ?

ព័ត៌មាន
បុគ្គលិក គឺជាបេះដូងរបស់ក្រុមហ៊ុន ដ្បិត ក្រុមហ៊ុនបិទទ្វារ ឬ បើកទ្វារដំណើរការ អាស្រ័យយ៉ាងសំខាន់លើបុគ្គលិក។ តើបុគ្គលិកល្អ ត្រូវមានគុណសម្បត្ត…

MEF នឹង​ខំ​រុញ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​ចំណូល​មិន​មែន​សារពើ​ពន្ធ ឲ្យ​ចេញ​នៅ​ត្រីមាស​ទី១​ឆ្នាំនេះ

ព័ត៌មាន
ក្រោយ​ពី​សង្កេត​ឃើញ​ថា ចំណូល​មិន​មែន​សារពើ​ពន្ធ​មាន​ការ​រីក​កើន​ឡើង​ជា​លំដាប់ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (MEF) បាន​បើក​កិច្ច​ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ