ក្រុមហ៊ុន Air China

ក្រុមហ៊ុន Air China នឹងជះលុយ១១ពាន់លានដុល្លារ ទិញយន្តហោះ C919 ចំនួន១០០គ្រឿង


ក្រុមហ៊ុនអាកាសចរណ៍ចិន Air China នឹងទិញយន្តហោះដឹកអ្នកដំណើរ C919 ផលិតក្នុងស្រុកចំនួន១០០គ្រឿង ក្នុងតម្លៃកិច្ចព្រមព្រៀងសរុបជិត១១ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយលើកកម្ពស់ និងជំរុញផលិតកម្មរបស់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនអ៊ែរបឹស និងក្រុមហ៊ុនប៊ូអ៊ីងរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Air China
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បាននិយាយក្នុងកំណត់ហេតុរបស់ខ្លួនថា យន្តហោះដែលខ្លួនបានបញ្ជាទិញទាំង១០០គ្រឿងនេះនឹងត្រូវបានគេដឹកជញ្ជូនឱ្យនៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣១។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនេះ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងចំណោមក្រុមហ៊ុន៣ផ្សេងទៀត ហើយកាលពីមុនក្រុមហ៊ុននេះ ក៏ធ្លាប់បានបញ្ជាទិញយន្តហោះ C919 មួយចំនួនតូចផងដែរ​។

យន្តហោះចិន C919 កំពុងប្រកួតប្រជែងជាមួយនឹងយន្តហោះ 737 Max របស់ក្រុមហ៊ុន Boeing និងយន្តហោះ A320 របស់ក្រុមហ៊ុន Airbus ដែលប្រភេទយន្តហោះទាំងពីរនេះបានលក់ដាច់បំផុតនៅលើពិភពលោក។

បើតាមទិន្នន័យពីអ្នកតាមដានបញ្ហានេះបានឱ្យដឹងថា ក្រុមហ៊ុន Air China បច្ចុប្បន្នមានយន្តហោះជិត៥០០គ្រឿង រួមទាំងយន្តហោះចំនួន២១២គ្រឿងជាប្រភេទយន្តហោះ A320 និងយន្តហោះចំនួន១២៧គ្រឿងទៀតជាប្រភេទយន្តហោះ Boeing 737 ផងដែរ។

ក្រុមហ៊ុនផលិតយន្តហោះ Comac ដែលគេស្គាល់ជាទូទៅថា ក្រុមហ៊ុន Commercial Aircraft Corp របស់ចិន កំពុងមានបំណងបង្អាក់ការគ្រប់គ្រងទីផ្សារយន្តហោះរបស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus ដោយក្រុមហ៊ុនរបស់ចិននេះ បានផលិតយន្តហោះពាណិជ្ជកម្មជាច្រើន។

ការបញ្ជាទិញយន្តហោះទាំង១០០គ្រឿងខាងលើ បានធ្វើឡើងក្នុងថ្ងៃតែមួយ ស្របគ្នានឹងក្រុមហ៊ុនអាកាសចរណ៍ឯកជន Suparna បាននិយាយថា ក្រុមហ៊ុននេះគ្រោងនឹងដាក់ជំនួសយន្តហោះ Boeing របស់ខ្លួនទាំងអស់ជាមួយនឹងយន្តហោះចិន C919 វិញ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្លាក់ថ្លៃដល់កម្រិតទាបបំផុតរបស់លុយយ៉េនជប៉ុន

ព័ត៌មាន
លុយយ៉េនរបស់ជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចទី៤ នៅលើពិភពលោក បានដាំក្បាលចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំង…

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារចិន នៅសិង្ហបុរីធ្លាក់ចុះ ក្រោយមានការបង្ក្រាបការលាងលុយកខ្វក់

ព័ត៌មាន
ក្រោយមានការបង្ក្រាបយ៉ាងចាស់ដៃពីរដ្ឋាភិបាលសិង្ហបុរី ទៅលើពលរដ្ឋចិន មួយចំនួន ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់កាលពីឆ្នាំមុនរួចមក គេសង្កេតឃើញថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ