លុយយ៉េនជប៉ុន

អ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្លាក់ថ្លៃដល់កម្រិតទាបបំផុតរបស់លុយយ៉េនជប៉ុន


លុយយ៉េនរបស់ជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចទី៤ នៅលើពិភពលោក បានដាំក្បាលចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ១៩៩០មក។ អ្នកវិភាគបានអះអាងថា ស្ថានការណ៍នេះបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោកកំពុងតាមដានយ៉ាងប្រុងប្រយ័ត្នចំពោះអន្តរាគមន៍ណាមួយពីអាជ្ញាធរជប៉ុន ដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃនេះ ខណៈអ្នកវិភាគខ្លះថា វាមិនមែនជារឿងអាក្រក់សម្រាប់ជប៉ុននោះឡើយ។
លុយយ៉េនជប៉ុន
ដោយ

លុយយ៉េនរបស់ជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ នៅលើពិភពលោក ត្រូវបានជួញដូរ១ដុល្លារអាម៉េរិក ស្មើនឹង១៦០យ៉េន នៅក្នុងការជួញដូរលើទីផ្សារអន្តរជាតិ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដែលជាធ្លាក់ថ្លៃទាបបំផុតក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ ពោលគឺតាំងពីឆ្នាំ១៩៩០មក។ អ្នកវិនិយោគកំពុងបង្កើនការប្រុងប្រយ័ត្ន និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការអន្តរាគមន៍ណាមួយពីរដ្ឋាភិបាលជប៉ុន ដ្បិតការធ្លាក់ថ្លៃនេះអាចធ្វើឱ្យអ្នកកាន់កាប់ប្រាក់យ៉េន និងអ្នកបញ្ជាទិញដោយលុយយ៉េនប្រឈមមុខនឹងការខាតបង់។ ទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគខ្លះនៅតែរក្សាជំហរ​វិជ្ជមានចំពោះលុយយ៉េន។

ការដាំក្បាលចុះរបស់លុយយ៉េននេះ បានធ្វើឲ្យប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុប និងប្រាក់ផោនរបស់អង់គ្លេស ស្ថិតនៅក្នុងស្ថានភាពវិជ្ជមាន បន្ទាប់ពីរូបិយវត្ថុទាំងពីរនេះបានធ្លាក់ថ្លៃកាលពីថ្ងៃសុក្រ កន្លងទៅ។ មកដល់ពេលនេះទីផ្សារជួយដូរលុយយ៉េន កំពុងរក្សាភាពស្ងៀមស្ងាត់យ៉ាងប្រុងប្រយ័ត្ន ដើម្បីរង់ចាំការអន្តរាគមន៍ណាមួយពីអាជ្ញាធរជប៉ុន នៅក្នុងការទប់ស្កាត់ការធ្លាក់ចុះដល់បន្ទាប់ក្រហមជិត១១%។

ទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការបន្តធ្លាក់ចុះនៃប្រាក់យ៉េនក៏ដោយ ក៏​ធនាគារកណ្តាលជប៉ុន កាលពីថ្ងៃសុក្រ បានរក្សាទុកគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឱ្យនៅដដែល ដោយរក្សាជំហរមិនច្បាស់លាស់របស់ខ្លួនសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែអ្នកបង្កើតគោលនយោបាយបានព្រមានម្តងហើយម្តងទៀតអំពីបញ្ហានេះ។

នៅក្នុងស្ថានភាពបែបនេះ អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Goldman Sachs និយាយថា សាវតាម៉ាក្រូសេដ្ឋកិច្ចពិភពលោកបានចង្អុលទៅរកភាពទន់ខ្សោយបន្ថែមទៀតនៃប្រាក់យ៉េន ហើយវាអាចនឹងធ្វើឱ្យមានការពិបាកក្នុងការអន្តរាគមន៍ ដើម្បីទទួលបានជោគជ័យ។

លោក ហ្សក សារ៉ាវេឡូស ( George Saravelos )ប្រធានផ្នែកស្រាវជ្រាវទីផ្សារប្តូរប្រាក់សកលរបស់ធនាគារ Deutsche Bank បានឲ្យដឹងថា ករណីដែលប្រាក់យ៉េនទន់ខ្សោយ មិនមែនជារឿងអាក្រក់សម្រាប់ប្រទេសជប៉ុននោះទេ។ ការធ្លាក់ថ្លៃនេះ មិនបានបង្កឱ្យមានបញ្ហាអតិផរណានោះទេ ហើយវាកំពុងជំរុញឱ្យតម្លៃទ្រព្យសកម្មនៅបរទេស ដែលកាន់កាប់ដោយវិនិយោគិនជប៉ុនកាន់តែស្ថិតនៅក្នុងស្ថានភាពវិជ្ជមាន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញដ៏ល្បីល្បាញ Robert Kiyosaki ថា សេដ្ឋកិច្ចអាម៉េរិក កំពុងធ្លាក់ចូលក្នុងវិបត្តិ ខណៈប្រាក់ដុល្លាររងសម្ពាធកាន់តែខ្លាំងពីចលនាបដិដុល្លារនីយកម្ម

ព័ត៌មាន
លោក រ៉ូបឺត ឃីយ៉ូសាគិ (Robert Kiyosaki) ដែលល្បីល្បាញខាងផ្ដល់ដំបូន្មានទាក់ទិនចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសអំពីយុទ្ធសាស្ត្រយកលុយទៅបង្កើតលុយ…

ក្រុមហ៊ុន Air China នឹងជះលុយ១១ពាន់លានដុល្លារ ទិញយន្តហោះ C919 ចំនួន១០០គ្រឿង

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ចិន Air China នឹងទិញយន្តហោះដឹកអ្នកដំណើរ C919 ផលិតក្នុងស្រុកចំនួន១០០គ្រឿង ក្នុងតម្លៃកិច្ចព្រមព្រៀងសរុបជិត១១ពាន់លានដុល្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ