វិស័យអាកាសចរណ៍

៦ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥ លាននាក់


នាពាក់កណ្ដាលឆ្នាំ ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិ ទាំងបីកន្លែង របស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ បានទទួលអ្នកដំណើរតាមហោះហើរឆ្លងកាត់ ប្រមាណជាង ៥លាននាក់ ដែលមានកំណើនជិត ២៣,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ នេះបើតាមទិន្នន័យ ពីអាកាសយានដ្ឋានកម្ពុជា បានផ្ដល់ឲ្យ ខេមបូណូមីស។
បុគ្គលិកក្រុមហ៊ុន Cambodia Airways សំពះស្វាគមន៍ភ្ញៀវធ្វើដំណើរ (រូបថតពី៖ ហ្វេសប៊ុក Cambodia Airways)
ដោយ

លោក​ស្រី ខ្លូអេ ឡាប៉េរ នាយិកា​គ្រប់គ្រង​ទូទៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានឲ្យ​ដឹងថា គិតចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំនេះ អាកាស​យាន​​ដ្ឋានអន្តរជាតិ​ទាំងបី របស់​កម្ពុជា ទទួល​បានភ្ញៀវ​ធ្វើដំណើរ​ប្រមាណ ៥,២ លាន​នាក់។ ក្នុងនោះ អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​ចរាចរណ៍​មមាញឹក​ជាងគេ ខណៈដែល​ជើង​ហោះហើរ ក្នុងអាកាស​យានដ្ឋាន​មួយនេះ មានរហូត​ដល់៧០ ទៅ៩០ ជើង​ក្នុងមួយថ្ងៃ ក្នុងចំណោម​ជើងហោះហើរ​សរុប ជាង ១០០ជើង នៃអាកាស​​យានដ្ឋាន​ទាំងបី​​កន្លែង។ រីឯ ​ក្រុមហ៊ុន​​អាកាស​ចរណ៍​ ដែលកំពុង​​ប្រតិបត្តិការ​​ផ្ដល់​សេវា​​ហោះហើរ​​វិញ មាន​រហូត​ដល់ជាង ៤០​ក្រុមហ៊ុន។

លោកស្រី ឡាប៉េរ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន សមត្ថភាព​អាកាស​យានដ្ឋាន​របស់កម្ពុជា​ពិសេស អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាច​ទទួល​ជើងហោះហើរបានច្រើន​ជាងចំនួន​ដែល​មាននាពេល​បច្ចុប្បន្ននេះ​ ខណៈដែល​កន្លងមក​អាកាស​យាន​ដ្ឋាន​អន្តរជាតិភ្នំពេញ​បានពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ខ្លួន​កាន់តែប្រសើរ​ ដើម្បី​បំពេញ​តម្រូវការ​កំណើន​​នៃវិស័យ​អាកាសចរណ៍​​កម្ពុជា​។ ​

ជាមួយគ្នានេះ ចំនួន​អ្នកធ្វើ​ដំណើរ​ក្នុងស្រុក​​តាមអាកាស​យានដ្ឋាន​ទាំងបី​ទីតាំង ក្នុងរយៈ​ពេល ៦ខែនេះ ដែរ ឃើញថា មានប្រមាណ ៥២​ម៉ឺននាក់ កើនឡើង ២៣ ភាគរយ ធៀបនឹង​គ្រាដូចគ្នា​កាលពី​ឆ្នាំ ២០១៧ ខណៈ​ដែលក្រុម​ហ៊ុន​អាកាសចរណ៍ ដែលបាន​ផ្ដល់​ជើង​ហោះហើរ​ក្នុងស្រុក នាពេល​បច្ចុប្បន្ន មាន​ចំនួន ៦ក្រុមហ៊ុន​ហើយ និងមាន​ជើងហោះ​ហើរ មាន​ចន្លោះពី ៧ ទៅ១០ ជើង​ ក្នុងមួយ​ថ្ងៃ ឬស្មើ​នឹង​ប្រមាណ តិចជាង ១០% នៃជើង​ហោះហើរ​សរុប។ 

លោកស្រី ខ្លូអេ ឡាប៉េរ បាន​គូស​​​បញ្ជាក់​​​ដែរថា កម្ពុជា នៅមាន​សក្ដានុពល​ផ្នែកទេសចរណ៍​ធំធេង​ណាស់ ដែលជា​ផ្នែកមួយ ផ្ដល់​ឲ្យគ្នា​ទៅវិញ​ទៅមក ជាមួយ​នឹងវិស័យ​អាកាសចរណ៍ ហើយខាង​អាកាសយាន​ដ្ឋានកម្ពុជា នឹងធ្វើការងារ បន្ថែមទៀត ជាមួយរាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការជំរុញ​កំណើន​នៃវិស័យ​ទេសចរណ៍​ឲ្យ​មាន​សន្ទុះកាន់តែ​ខ្លាំងក្លា​ឡើង។ 

លោកស្រី ខ្លូអេ ឡាប៉េរ មានប្រសាសន៍​យ៉ាងដូច្នេះ​ថា «កម្ពុជា​នៅមិន​ទាន់​បញ្ចប់​សក្ដានុពល​ផ្នែកទេសចរណ៍​របស់ខ្លួន​នៅ​ឡើយទេ។ ដូចជា​យើងដឹង​ស្រាប់​ហើយ បច្ចុប្បន្ន មានគម្រោង​អភិវឌ្ឍន៍​ធំៗ​ជាច្រើន​បាននិង​កំពុង​បន្តនៅ​កម្ពុជា ហើយយើង​នឹងធ្វើ​ការងារ​ឲ្យកាន់​តែជិតស្និទ្ធ​ថែមទៀត ជាមួយនឹង​ក្រសួង​ទេសចរណ៍​កម្ពុជា ដើម្បី គាំទ្រ និងអភិវឌ្ឍន៍ សក្ដានុពល​ទេសចរណ៍​នេះ ទៅ​តាមអ្វី​ដែលយើង​អាចធ្វើ​ទៅបាន ហើយទីផ្សារ​ច្បាស់​ណាស់ គឺនឹង​មានការ​កើន​ឡើង»។

សូមជម្រាបថា គិត​​រយៈ​ពេល​ពេញ​​មួយ​​ឆ្នាំ ​២០១៧ ​កន្លង​ទៅនេះ កំណើន​​ភ្ញៀវ​​ធ្វើ​​ដំណើរ​​​តាម​​ផ្លូវ​​អាកាស​ ​ដែល​បាន​​​ឆ្លង​កាត់​អាកាសដ្ឋាន​ទាំង​បី ​របស់​កម្ពុជា មាន​រហូត​ដល់​ជាង ៨​លាន​នាក់ ពោល​គឺ​មាន​ការ​កើន​ឡើង​២៥% ធៀប​នឹង​ឆ្នាំ​២០១៦។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរបស់កម្ពុជា ទៅអាមេរិក រអិលធ្លាក់ចុះជាង ៣០០ លានដុល្លារអាមេរិក

ព័ត៌មាន
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក សម្រេចបានប្រមាណជាង ១,៤ ពាន់លានដុល្លារអាមេរិក គិតត្រឹម ៥ខែដំបូង ឆ្នាំ២០១៨ ខណៈដែលចំនួននេះ ត្រូ…

អាជីវកម្មបោះពុម្ពអាវយឺតសប្បាយកើបលុយនៅក្នុងរដូវឃោសនាបោះឆ្នោត

ព័ត៌មាន
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ មានរយៈពេល ២១ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ នៅពេលដែលគណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ