Advertisement
ការនាំចេញកម្ពុជា​

ការនាំចេញរបស់កម្ពុជា ទៅអាមេរិក រអិលធ្លាក់ចុះជាង ៣០០ លានដុល្លារអាមេរិក


ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក សម្រេចបានប្រមាណជាង ១,៤ ពាន់លានដុល្លារអាមេរិក គិតត្រឹម ៥ខែដំបូង ឆ្នាំ២០១៨ ខណៈដែលចំនួននេះ ត្រូវបានដឹងថា មានការរអិលធ្លាក់ចុះបន្តិច បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ ដែលបានកត់ត្រា ដោយការិយាល័យស្ថិតិរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយថ្មីៗនេះ។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ
Advertisement

តាម​របាយ​ការណ៍​ដដែលនេះ បានបង្ហាញ​ថា ទំហំ​​ពាណិជ្ជកម្ម​រវាង​កម្ពុជា និងសហរដ្ឋ​អាមេរិក នៅ៥ខែដើម​ឆ្នាំនេះ សម្រេច​បាន​ប្រមាណ ជាង ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ កម្ពុជា​នាំចេញ​ទៅអាមេរិក មានជាង ១,​៤ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ ការនាំ​ចេញ​របស់​អាមេរិក មកកម្ពុជា​វិញ មាន​តែ​ប្រមាណ ជាង ១៧០ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយចុះ បើធៀបនឹង ៥ខែដំបូង​ឆ្នាំ២០១៧ ឃើញ​ថា ៥ខែ ឆ្នាំ ២០១៨នេះ ការនាំចេញ​របស់​កម្ពុជា ទៅកាន់​អាមេរិក មានការ​ធ្លាក់ចុះ​បន្តិច ពោលគឺ​បាន​ធ្លាក់ចុះ​ប្រមាណ ៣២០ លាន​ដុល្លារ​អាមេរិក ខណៈដែល​ការនាំចេញ​របស់​អាមេរិក មកកម្ពុជា​ក៏ធ្លាក់ចុះ​បន្តិច​ដូចគ្នា​ដែរ ប្រមាណ ២១​ លាន​ដុល្លារ​អាមេរិក​។ 

តាមមន្ត្រី​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បានអះអាង​ថា ការនាំចេញ​របស់កម្ពុជា​ទៅកាន់​សហរដ្ឋ​អាមេរិក​ ដែលទទួល​បានការ​អនុគ្រោះ​ពន្ធ ត្រូវបាន​ដឹងថា មានតែ​ផលិត​ផល​កាបូប​ធ្វើដំណើរ​ប៉ុណ្ណោះ រីឯ ​ការនាំចេញ​មុខទំនិញ​ផ្សេងទៀត គឺត្រូវ​បានធ្វើឡើង​តាមរយៈ​កិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​​នៃអង្គការ WTO។ ជាមួយគ្នានេះដែរ គេសង្កេត​ឃើញថា ​ការវិនិយោគ​​រោងចក្រ​​ផលិត​កាបូប​សម្រាប់​ធ្វើដំណើរ នៅកម្ពុជា ក៏មានការកើន​ឡើងគួរ​ឲ្យកត់​សម្គាល់​ផងដែរ ពោលគឺ​ពីចំនួន ៣រោងចក្រ មករហូត​ដល់ជាង ២០​ រោងចក្រ​ហើយ គិតមក​នៅត្រឹម​​ដើម​ឆ្នាំ ​២០១៨នេះ។ 

សូមជម្រាបថា តាម​របាយការណ៍ ពីការិយា​ល័យ​ស្ថិតិរបស់​សហរដ្ឋ​អាមេរិក ការនាំចេញ​របស់កម្ពុជា​ទៅកាន់​សហរដ្ឋ​អាមេរិក នៅឆ្នាំ២០១៧​កន្លងទៅ សម្រេចបាន ជាង ៣ ពាន់លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ២០០​លានដុល្លារ​ធៀបនឹង​ឆ្នាំ២០១៦។ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករនៅឃុំស្វាយប្រទាលមួយចំនួន ងាកមកដាំបន្លែសរីរាង្គ

ព័ត៌មាន
លោកយាយ សួន ចែម បានប្តូរពីការដាំបន្លែគីមី មកដាំបន្លែសរីរាង្គវិញ បន្ទាប់ពីទទួលបានការសិក្សាអំពីបច្ចេកទេសដាំបន្លែសរីរាង្គពីអង្គការក្រៅរដ្ឋ...

៦ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥ លាននាក់

ព័ត៌មាន
នាពាក់កណ្ដាលឆ្នាំ ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិ ទាំងបីកន្លែង របស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ បា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ