ផ្ទះ​បុរាណ​នៅ​បាត់ដំបង

តើ​​ផ្ទះ​បុរាណ​អាយុ​ជិត​១០០​ឆ្នាំ​នៅ​ក្រុង​បាត់ដំបង​ មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?


នៅ​ក្រុង​បាត់ដំបង មាន​ផ្ទះបុរាណដ៏ចំណាស់មួយ ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩២០ នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ ពោល គឺ​មាន​អាយុ​កាល​ជិត ១០០​ឆ្នាំ​ហើយ។
ផ្ទះ​បុរាណ​ខ្មែរ នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។
ដោយ

ផ្ទះ​បុរាណ​នេះ ត្រូវ​បាន​សាងសង់​ដោយ​ឧកញ៉ា នូ ពិនិត្យ ភឹង និង​លោកស្រី យិន ដែល​ជា​ភរិយា ហើយ​សព្វថ្ងៃ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចៅ​របស់​គាត់ ពោល​គឺ​មាន​អ្នក​គ្រប់គ្រង​៣​ជំនាន់​មក​ហើយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្តគរ ឃុំ​វត្តគរ ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ក្រុង​បាត់ដំបង។

យក​លំនាំ​ម៉ូត​តាម​ផ្ទះ​ប៉ិត ដែល​មាន​ន័យ​ថា មាន​ហោ​ណាំង ឬ​រាន​ហាល​នៅ​ខាង​មុខ ផ្ទះ​បុរាណ​នេះ​មាន​ណ្តោយ​២៩​ម៉ែត្រ ទទឹង ១០,៥​ម៉ែត្រ និង​សង់​លើ​ដី​​ទំហំ ៥៤៥០​ម៉ែត្រ​ការ៉េ ដោយ​មាន​ជណ្តើរ​ពីរ​ ហើយ​ខាង​មុខ​ធ្វើ​ពី​ថ្ម ខណៈ​ខាង​ក្រោយ​ធ្វើ​ពី​ឈើ។ មាន​ដំបូល​ប្រក់​ក្បឿង​ស្រកា​នាគ​បុរាណ ដោយ​មាន​ក្បូរ​ក្បាច់​យ៉ាង​ប្រណីត​នៅ​លើ​ព្រំ​ផ្ទះ ប៉ុន្តែ​ខាង​ក្នុង​គ្មាន​ពិដាន​ទេ។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ឈើ​ផ្នែក​ខាង​លើ​ធ្វើ​ពី​ឈើ​ផ្ចឹក ក្តារ​ក្រាល​ខាង​ក្នុង​ធ្វើ​ពី​ឈើ​បេង ក្តារ​ក្រាល​រាន​ហាល​ធ្វើ​ពី​ឈើ​កកោះ ដោយ​ឡែក​ជញ្ជាំង​វិញ គឺ​ធ្វើ​ពី​ឫស្សី​ត្បាញ​បូក​ជាមួយ​បាយ​អ។ រីឯ​សសរ​ទាំង​៣៦ សុទ្ធ​តែ​ធ្វើ​ពី​ឈើ​ផ្ចឹក​ដែល​មាន​ភាព​រឹងមាំ​រហូត​មក​ដល់​បច្ចុប្បន្ន។

នៅ​សម័យ​ខ្មែរ​ក្រហម ផ្ទះ​ប៉ិត​នេះ​បាន​ក្លាយ​ជា​កន្លែង​បោក​ស្រូវ ដាក់​សម្ភារៈ​ធ្ងន់ៗ និង​ធ្វើ​ជា​ផ្ទះ​បាយ​រួម ដែល​ធ្វើ​ឲ្យ​ខូច​ខាត​អស់​ពាក់​កណ្តាល នៅ​ផ្នែក​ខាង​ក្រោយ ដែល​ជា​ផ្ទះ​បាយ​បច្ចុប្បន្ន។

វត្ថុ​ប្រើប្រាស់​ដែល​ខ្មែរ​បុរាណ​ប្រើ​ប្រចាំ​ថ្ងៃ នៅ​បន្សល់​ទុក​លើ​ផ្ទះ​បុរាណ​នៅ​ខេត្ត​បាត់ដំបង។

តាមពិត​ទៅ ក្រុង​បាត់ដំបង សម្បូរ​ផ្ទះ​ចំណាស់ៗ​ជា​ច្រើន ជា​ពិសេស គឺ​ផ្ទះ​ប៉ិត​តែ​ម្តង។ ផ្ទះ​បុរាណ​ទាំង​នេះ​បាន​ក្លាយ​ជា​កន្លែង​ទេសចរណ៍​​យ៉ាង​ពេញ​និយម សម្រាប់​អ្នក​ចូលចិត្ត​ស្វែង​យល់​ពី​ការ​រស់នៅ​របស់​មនុស្ស​ជំនាន់​មុន។ 

កំណើន​អ្នក​ទេសចរ​បាន​បង្កើត​ឲ្យ​មាន​សេវាកម្ម និង​ការ​លក់ដូរ​ផលិតផល​ផ្សេងៗ ដូចជា វត្ថុ​អនុស្សាវរីយ៍​ជាដើម ដែល​បាន​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទៀត​ផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


២​ខែ​ដើម​ឆ្នាំ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នាំ​ចេញ​បាន​៥០​លាន​ដុល្លារ

ព័ត៌មាន
គិតត្រឹម​ពីរ​ខែ​ដើម​ឆ្នាំ​២០១៨ ពោល​គឺ​ពី​ខែ​មករា​ដល់​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​សម្រេច​បាន​ការ​នាំចេញ​ជា​…

កិច្ចព្រមព្រៀង TPP ថ្មី ត្រូវ​បាន​ចុះ​ហត្ថលេខា​រួមគ្នា​ហើយ! ទោះ​បី​គ្មាន​វត្តមាន​អាមេរិក​ក៏​ដោយ

ព័ត៌មាន
នៅទីបំផុត កិច្ច​ព្រមព្រៀង​វឌ្ឍនភាព​និង​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ភាព​ជាដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CP TPP) ដែល​មាន​ឈ្មោះ​ដើម​ពី​មុន​ហៅ​ថា ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ