តំបន់​សេដ្ឋកិច្ច​ពិសេស

២​ខែ​ដើម​ឆ្នាំ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នាំ​ចេញ​បាន​៥០​លាន​ដុល្លារ


គិតត្រឹម​ពីរ​ខែ​ដើម​ឆ្នាំ​២០១៨ ពោល​គឺ​ពី​ខែ​មករា​ដល់​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​សម្រេច​បាន​ការ​នាំចេញ​ជា​ទឹក​ប្រាក់​សរុប​ប្រមាណ ៥០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។
តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។
ដោយ

ការ​នាំចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ សម្រេច​បាន​ជាង ២៥​លាន​ដុល្លារ​អាមេរិក ដែល​បាន​កើន​ឡើង​ប្រមាណ​៥% ធៀប​នឹង​ខែ​មករា​កន្លង​ទៅ មាន​ប្រមាណ​តែ​ជាង ២៤​លាន​ដុល្លារ​អាមេរិក ដែល​បាន​ធ្វើឲ្យការនាំចេញសរុបរយៈពេល២ខែមកនេះ សម្រេច​បាន​ប្រមាណ ៥០​លាន​ដុល្លារ​អាមេរិក។

ទីផ្សារនាំចេញសំខាន់ៗរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានដូចជា ទីផ្សាអាមេរិក កាណាដា ទីផ្សារក្នុង និងក្រៅសហគមន៍អឺរ៉ុប និងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាដើម។ ក្នុងនោះ  ផលិតផលិតសំខាន់ៗដែលត្រូវបាននាំចេញទៅមានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គសិនីជាដើម។ល។

គិត​មក​ទល់​បច្ចុប្បន្ន រោងចក្រ​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​មាន​ចំនួន ៩០​រោងចក្រ ដែល​ក្នុង​នោះ មាន​៣៧​រោងចក្រ​និង​ក្រុមហ៊ុន​បាន​និង​កំពុង​មាន​សកម្មភាព​ផលិត​និង​នាំចេញ រីឯ ២៧​រោងចក្រ​និង​ក្រុមហ៊ុន​ផ្សេង​ទៀត កំពុង​ដំណើរការ​ផលិត​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក។ ក្នុង​នោះ​ដែរ ក៏​មាន​រោងចក្រ​និង​ក្រុមហ៊ុន​ចំនួន​២២ ក៏​បាន​ផ្អាក​ដំណើរការ​ផលិត​របស់​ខ្លួន និង​មាន​រោងចក្រ​មួយ​ចំនួន​ទៀត​កំពុង​រៀបចំ​ចុះ​បញ្ជី​ផងដែរ។ 

គិតត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​ពលកម្ម​សរុប​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​មាន​សរុប​ចំនួន​ជាង ១​ម៉ឺន​៥​ពាន់​នាក់។ តែ​យ៉ាងណា​ក៏​ដោយ​ចុះ បើ​ពិនិត្យ​ទៅ​លើ​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​ប្រាក់​បៀវត្សរ៍​កម្មករ​នៅ​ក្នុង​ខែ​កុម្ភៈ​មុន​នេះ ហាក់​មាន​ការ​ថយចុះ​ប្រមាណ​ជាង ៥៤​ម៉ឺន​ដុល្លារ ធៀប​នឹង​ខែ​មករា នៅ​ក្នុង​ឆ្នាំ​នេះ។ ពោល​គឺ កាល​ពី​ខែ​មករា ការ​ចំណាយ​លើ​បៀវត្សរ៍​កម្មករ​មាន​ជាង ៣​លាន​៩​សែន​ដុល្លារ ខណៈ​ដែល​ខែ​កុម្ភៈ មាន​ត្រឹមតែ​៣​លាន​៣​សែន​ដុល្លារ​ប៉ុណ្ណោះ ស្របពេល​ដែល​ចំនួន​កម្មករ​នៅ​ក្នុង​ពីរ​ខែ​ដើម​ឆ្នាំ​នេះ ហាក់​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនាញ​ចុងភៅ​សម្បូរ​ទីផ្សារ​និង​ប្រាក់​ខែ​ខ្ពស់ តែ​មិន​សូវ​មាន​កន្លែង​បណ្តុះ​បណ្តាល

ព័ត៌មាន
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​ហាក់​កំពុង​មាន​សន្ទុះ​ខ្លាំង ខណៈ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មាន​ភ្ញៀវ​ទេសចរ​អន្តរជាត…

តើ​​ផ្ទះ​បុរាណ​អាយុ​ជិត​១០០​ឆ្នាំ​នៅ​ក្រុង​បាត់ដំបង​ មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?

ព័ត៌មាន
នៅ​ក្រុង​បាត់ដំបង មាន​ផ្ទះបុរាណដ៏ចំណាស់មួយ ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩២០ នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ ពោល គឺ​មាន​អាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ