Advertisement
ឧស្សាហកម្ម​គ្មាន​ផ្សែង!

នៅក្នុង​អាស៊ាន តើ​ប្រទេស​ណា​ខ្លះ​រក​ចំណូល​បាន​ច្រើន​ជាង​គេពី​ទេសចរណ៍?


ទេសចរណ៍​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ថា ជា«ឧស្សាហកម្ម​គ្មាន​ផ្សែង» ដែល​រក​ចំណូល​បាន​ច្រើន​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នានា។ និយាយ​ក្នុង​ក្របខ័ណ្ឌអាស៊ាន តើ​ប្រទេស​ណា​ខ្លះ​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​ពី​វិស័យ​ទេសចរណ៍?
ប្រជាជន​ខ្មែរ​​ត្រូវ​ពិភព​លោក​ចាត់ទុក​ថា រួសរាយ​រាក់ទាក់​ជាង​គេ​បំផុត
ដោយ
Advertisement

តួលេខ​ពី​សារព័ត៌មាន VN Express International បង្ហាញថា តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល ដក​តែ​ប្រទេស​ប្រ៊ុយណេ និង​មីយ៉ាន់ម៉ា ចេញ រក​ចំណូល​សរុប​បាន​ប្រមាណ ១២១​ពាន់​លានដុល្លារ​អាមេរិក ពី​វិស័យ​ទេសចរណ៍។ 

ប៉ុន្តែ តួលេខ​នេះស្មើ​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​នៃ​ចំណូល​ពី​ទេសចរណ៍​របស់​សហរដ្ឋ​អាមេរិក ដែល​កាល​ឆ្នាំ​២០១៦ អាមេរិក​រក​ចំណូល​បាន​ជាង ២៤១​ពាន់​​លាន​ដុល្លារ​អាមេរិក។

ខាងក្រោម​នេះ ជា​ចំណាត់ថ្នាក់​ប្រទេស​នៅ​ក្នុង​អាស៊ាន​ដែល​រក​ចំណូល​ពី​ទេសចរណ៍​បាន​ច្រើន​ជាង​គេ (លើក​លែង​ប្រទេស​ប្រ៊ុយណេ និង​មីយ៉ាន់ម៉ា ព្រោះ​គ្មាន​តួលេខ)៖

១) ប្រទេស​ថៃ 

រាជាណាចក្រ​ថៃ ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​ជាង​គេ​បំផុត នៅ​អាស៊ីអាគ្នេយ៍។ ឆ្នាំ​២០១៦ ថៃ​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនាជាង ៣០លាន​នាក់ និង​រក​ចំណូល​បានជិត ៤៦ពាន់​លាន​ដុល្លារ​អាមេរិក។

តួលេខ​ឆ្នាំ​២០១៦ បង្ហាញថា ថៃ​រក​ចំណូល​ពី​ទេសចរណ៍​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន។ (pixabay.com)
Advertisement

២) ប្រទេស​ម៉ាឡេស៊ី 

ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ២ ម៉ាឡេស៊ី​ ឆ្នាំ​២០១៦​កន្លង​ទៅ មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា ជាង ២៦,៧លាន​នាក់ និង​រក​ចំណូល​បាន ១៩ពាន់​លាន​ដុល្លារ។

៣) ប្រទេស​វៀតណាម

វៀតណាម​ជាប់​លេខ៣ ដោយ​ទទួល​ភ្ញៀវទេសចរ​បរទេស ១០លាន​នាក់ ក្នុង​ឆ្នាំ​២០១៦ និង​រក​ចំណូល​ពី​វិស័យ​នេះ បាន ១៨,៤ពាន់​លានដុល្លារ។

៤) ប្រទេស​សិង្ហ​បុរី

បើ​និយាយ​ពី​ចំណូលពី​ទេសចរណ៍ សិង្ហ​បុរី​ឈរ​នៅ​លេខ​រៀង​ទី៤ ដោយ​រកបាន​ ១៧,៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ជាមួយ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា ​១៦,៤លាន​នាក់។

ទិន្នន័យចំណូល​វិស័យ​ទេសចរណ៍​នៅ​អាស៊ាន ឆ្នាំ​២០១៦។ (VN Express International)

៥) ប្រទេស​ឥណ្ឌូនេស៊ី

ឆ្នាំ​២០១៦ ឥណ្ឌូនេស៊ី​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន ១២ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនាប្រទេស​នេះ ជាង ១២លាន​នាក់។

៦) ប្រទេស​ហ្វ៊ីលីពិន 

ឆ្នាំ​២០១៦ ហ្វ៊ីលីពិន​រក​ចំណូល​ពី​ទេសចរណ៍​បាន ៤,៦​ពាន់​លាន​ដុល្លារ​អាមេរិក និង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា ៥,៩លាននាក់។

៧) ប្រទេស​កម្ពុជា

ឆ្នាំ​២០១៦ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​បរទេស ៥លាន​នាក់ និង​រក​ចំណូល​បាន​ពី​វិស័យ​នេះ ប្រមាណ ៣,២ពាន់​លាន​ដុល្លារ​អាមេរិក។ 

៨)​ ប្រទេស​ឡាវ

ចុងក្រោយគេ គឺ​ប្រទេស​ឡាវ រកបាន​ចំណូល​ពី​ទេសចរណ៍ ០,៧​ពាន់​លាន​ដុល្លារ ជាមួយ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រទេស​នេះ ៤,២៣លាន​នាក់៕




អត្ថបទបន្ទាប់


តួលេខ​នាំ​ចេញ​ផល​នេសាទ ៤​ខែ​ដើម​ឆ្នាំ​២០១៧...

ព័ត៌មាន
និយាយរឿង​ផល​នេសាទ ជាពិសេស ត្រី កម្ពុជា​ថ្វី​ត្បិត​ជា​ប្រទេស​ជង្រុក​ត្រី​ក៏ពិត​មែន ប៉ុន្តែ ការនាំ​ត្រី​ចេញ​ទៅក្រៅ​ប្រទេស​ហាក់​នៅ​ទាប​ន...

​អាស៊ីអាគ្នេយ៍​នឹង​ក្លាយ​ជា​ទីផ្សារ​ដ៏ធំ​បន្ទាប់​សម្រាប់​ពាណិជ្ជកម្ម​អនឡាញ

ព័ត៌មាន
នៅត្រីមាស​ទី១នៃ​ឆ្នាំ​២០១៧​នេះ ៤០% នៃ​បរិមាណ​លក់​ដូរ​ទំនិញ​អនឡាញ​របស់​ពិភព​លោក គឺ​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ